ថ្ងៃ សៅរ៍ ទី១៩ ខែ Apr ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • លោកយាយវ័យចំណាស់ភ្នែកងងឹត ឡើងពីភ្នំពេញ ទៅដល់ព្រះសីហនុ ដើម្បីស្វែងរកដំណោះស្រាយវិវាទរឿងដីធ្លី ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កាលព្រឹកថ្ងៃទី៩ ខែកុម្ភៈ ជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ម្ហូបអាហារមួយចំនួនជូនលោកយាយ ឈុន ឡៃគើន មានអាយុ៩៣ឆ្នាំ ភ្នែកងងឹត ត្រចៀកធ្ងន់ និងពិការជើង ជាជនចាស់ជរាដែលវង្វេងផ្ទះ បច្ចុប្បន្នលោក យាយស្នាក់នៅ មណ្ឌលបុរីកុមារ ខេត្តព្រះសីហនុ។ មូលហេតុដែលលោកយាយ ឈុន ឡៃគើន បានចេញពីផ្ទះនៅម្តុំឈូកវ៉ាភ្នំពេញ មកដល់ខេត្តព្រះសីហនុតាមឡានឈ្នួលកាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ គឺមានបំណងស្វែងរកដំណោះស្រាយវិវាទរឿងដីធ្លី ក្នុងក្រុមគ្រួសារពីមុន មិនមែនវង្វេងផ្ទះឬកូនចៅបោះបង់ចោលទេ។ ជាមួយគ្នានេះ តាមរយៈការសម្របសម្រួលពីឯកឧត្តម អភិបាលខេត្តព្រះសីហនុ លោកយាយ ឈុន ឡៃគើនបានយល់ព្រមត្រឡប់ទៅផ្ទះនៅម្តុំឈូកវ៉ា ភ្នំពេញវិញហើយ ចំណែករឿងវិវាទផ្ទាល់ខ្លួនលោកយាយពាក់ព័ន្ធដីធ្លីយ៉ាងណានោះ នឹងបន្តដោះស្រាយតាមក្រោយដោយផ្អែកលើនិតិវិធីច្បាប់ ក្នុងនោះរដ្ឋបាលខេត្តនឹងចាត់ចែងមន្ត្រីរៀបចំដឹកជញ្ជូនលោកយាយទៅដល់ផ្ទះ៕
  • គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវបើកការដ្ឋាននាពាក់កណ្តាលឆ្នាំ២០២៣ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវបើកការដ្ឋាន នាពាក់កណ្តាលឆ្នាំ២០២៣ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានិងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនិងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧។ នេះបើតាមលទ្ធផល នៃជំនួបរវាងក្រុមហ៊ុនវិនិយោគធំៗចំនួន០៣ របស់ចិនជាមួយសម្ដេចតេជោ នាទីក្រុងប៉េកាំង ប្រទេសចិន។ ក្រុមហ៊ុនវិនិយោគធំៗចំនួន៣ របស់សាធារណរដ្ឋប្រជា មានិតចិន រួមមានក្រុមហ៊ុនសាងសង់គមនាគមន៍ចិន និងក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន ក្រុមហ៊ុនសាងសង់ទីក្រុងប៉េកាំង និងក្រុមហ៊ុន China Metro Group Limited បានសំដែងនូវការចាប់អារម្មណ៍ក្នុងការបន្តវិនិយោគ លើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុនទាំងនោះ បានវិនិយោគលើការសាងសង់ផ្លូវស្ពានប្រមាណជាង ២ពាន់គីឡូម៉ែត្រ ក្នុងប្រទេសកម្ពុជា នារយៈពេលកន្លងមក។ ក្រុមហ៊ុនចិនទាំងបី បានជំរាបជូនសម្តេចតេជោ ពីការ សាងសង់ និងដាក់ឲ្យប្រតិបត្តិផ្លូវល្បឿនលឿនភ្នំពេញ -បាវិត ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (PPP) ដើម្បីឈានទៅអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ ក្រុងបាវិត នៅពាក់ កណ្តាលឆ្នាំ២០២៣ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៧ ស្របគ្នានិងការសាងសង់ផ្លូវល្បឿនលឿន ហូជីមិញ ម៉ុកបៃ ដែលគ្រោងនិងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៧ ។ ជាមួយនិងទិសដៅ នៃការវិនិយោគក្រុមហ៊ុនវិនិយោគចិនទាំងនោះ បានជំរាបជូនសម្តេចតេជោ […]
  • មនុស្ស៥នាក់ រងរបួសបន្ទាប់ពីរថយន្តក្រុងបុកចូលមជ្ឈ មណ្ឌលថែទាំកុមារ ក្នុងប្រទេសកាណាដា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា យ៉ាង ហោចណាស់មនុស្ស ៥នាក់បានរងរបួស បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បានបុកចូលមជ្ឈមណ្ឌលថែទាំកុមារមួយកន្លែង កាលពីព្រឹកថ្ងៃពុធនៅទីក្រុង ឡាវ៉ាលភាគខាងជើងនៃទីក្រុង ម៉ុងត្រេអាល់ ប្រទេសកាណាដា ។ សេចក្តីរាយការណ៍បាននិយាយថា ជនរងគ្រោះ៣នាក់ និងកុមារយ៉ាងតិចម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរ ពេទ្យ ដែលពួកគេមានរបួសធ្ងន់ហេីយស្ថិតក្នុងស្ថាន ភាពធ្ងន់ធ្ងរ។ បើតាមសេចក្តីរាយការណ៍ អ្នកបើកបររថយន្តក្រុងត្រូវបានចាប់ខ្លួន។ ចំពោះមូលហេតុដែលបណ្តាលឱ្យមានហេតុការណ៍នេះនៅមិនទាន់ដឹងនៅ ឡើយទេ៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • ក្រុងចំនួន៥ របស់កម្ពុជា និងប្រទេសចំនួន៥ នៃតំបន់អាស៊ី ចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ (សៀមរាប)៖ ក្រុងចំនួន៥ របស់ព្រះរាជាណាចក្រកម្ពុជាកម្ពុជា និងប្រទេសចំនួន៥ នៃតំបន់អាស៊ី បានចុះហត្ថលេខាលើសេចក្តីប្រកាស Indore 3R ស្តីពីគោលដៅ ទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ។ ពិធីនេះចុះហត្ថលេខានេះបានធ្វើឡើងក្រោមអធិបតីភាពលោក សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន នារសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងក្របខណ្ឌនៃកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី « 3R និងសេដ្ឋកិច្ចវិលជុំ» នៅខេត្តសៀមរាប។ បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ក្រុងទាំង៥របស់កម្ពុជារួមមាន៖ ក្រុងសែនមនោរម្យ នៃខេត្តមណ្ឌលគីរី, ក្រុងពោធិសាត់ នៃខេត្តពោធិ៍សាត់, ក្រុងកែប នៃខេត្តកែប, ក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ និងក្រុងសៀមរាប នៃខេត្តសៀមរាប និងបណ្តាប្រទេសដែលបានមកចូលរួមកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ រួមមាន៖ ប្រទេសជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ បានចុះហត្ថលេខា ក្នុងការប្តេជ្ញាចិត្តឆ្ពោះទៅសម្រេចបាននូវទឹកស្អាត ដីស្អាត និងខ្យល់អាកាសបរិសុទ្ធ។ គួរបញ្ជាក់ថា […]
  • ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអព្យាក្រឹត្យកាបូន» ទាមទារការពង្រឹងភាពប្រទាក់ក្រឡាគ្នា នៃចំណេះដឹងបែបវិទ្យាសាស្រ្ត កិច្ចប្រជ៉ំពេញអង្គវេទិកាលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ក្រោមប្រធានបទ «ការសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងអព្យាក្រឹត្យកាបូន» តាមរយៈការពង្រឹងភាពប្រទាក់ក្រឡាគ្នា នៃចំណេះដឹងបែបវិទ្យាសាស្រ្ត គោលនយោបាយ និងធុរកិច្ច ឆ្ពោះទៅរកប្រភពធនធាន សេដ្ឋកិច្ចវិលជ៉ំ។ បង្កើតភាពស៊ីសង្វាក់គ្នាក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាសធាតុតាមរយៈសេដ្ឋកិច្ចចក្រា គឺជាប្រធានបទសំខាន់ដែលបានលើកឡើងក្នុងកិច្ចពិភាក្សានៃវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ដោយមន្ត្រីជំនាញមកពីក្រសួងបរិស្ថាននៃបណ្តាប្រទេសអាស៊ីនិងប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីពិធីបើកផ្លូវការ ដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ វាគ្មិនមកពីក្រសួងបរិស្ថាន កម្ពុជា ពីវៀតណាម អូស្ត្រាលី ហ្វីលីពីន អង្គការយូនីដូ បានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗរួមមាន៖ ជីវសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងវិលជុំនៅក្នុងរបៀបវារៈអាកាស ធាតុ និងកាលានុវត្តន៍ភាព, វិថីទៅកាន់អព្យាក្រឹត្យកាបូន តួនាទីរបស់សេដ្ឋកិច្ចចក្រា កាតាលីករសកម្មភាពរួមសម្រាប់សហគ្រាសធុនតូច និងមធ្យមនាំទៅរកការផ្លាស់ប្តូរកាបូនទាប យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែង របស់កម្ពុជា, ផែនទីបង្ហាញផ្លូវរបស់កម្ពុជាក្នុងការប្រើ ប្រាស់ និងផលិតភាពប្រកបដោយនិរន្តរភាព, យុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា និងផែនការសកម្មភាព។ ភាគីចូលរួមបានឯកភាពគ្នាថា ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចចក្រា គឺចាំបាច់ដើម្បីសម្រេចបានទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅផ្នែកការប្រែប្រួលអាកាស ធាតុ […]
  • រដ្ឋមន្ត្រីបរិស្ថាន÷ តំបន់អាស៊ីប៉ាស៊ីហ្វិក មានការកើនឡើងកាកសំណល់យ៉ាងខ្លាំង « តំបន់អាស៊ីប៉ាស៊ីហ្វិកជាតំបន់ ដែលមានការរីកចំរើនខ្លាំង គួរអោយកត់សំគាល់ក្នុងពិភពលោក ប៉ុន្តែយើងក៏សង្កេត ឃើញមានការកើនឡើងកាកសំណល់យ៉ាងខ្លាំង រួមទាំងសំណល់ប្លាស្ទិកផងដែរ បញ្ហានេះតំរូវអោយយើង ត្រូវខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហានេះ ប្រកបដោយប្រសិទ្ធ ភាព » នេះជាការលើកឡើងរបស់ ឯកឧត្តម សាយ សំអាល់រដ្ឋមន្រ្តី ក្រសួងបរិស្ថាន នៅក្នុងពិធីពិសារអាហារពេលល្ងាចស្វាគមន៍ថ្នាក់រដ្ឋមន្រ្តី និងគណប្រតិភូទាំង៣៨ប្រទេស នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី « 3R និងសេដ្ឋកិច្ចចក្រា នារាត្រីថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០២៣ នៅខេត្តសៀមរាប។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា នៅក្នុង២ទស្សវត្ស ចុងក្រោយនេះ ដោយសារសុខសន្តិភាព ស្ថេរភាពនយោបាយ កម្ពុជាសម្រេចបានការកើនឡើងនៃសេដ្ឋកិច្ចគួរអោយកត់សំគាល់ប្រមាណ ៧% ជាមធ្យម ជារៀងរាល់ឆ្នាំ ប៉ុន្តែយើងទើបតែត្រូវបានរាំងស្ទះដោយសារការផ្ទុះនៃជំងឺកូវីដ១៩។បើទោះបីជាវិបត្តិសកលនេះបណ្តាលអោយសេដ្ឋកិច្ចប្រទេសទាំងអស់ជុំវិញពិភព លោកធ្លាក់ចុះក៏ពិតមែន ប៉ុន្តែកម្ពុជាបានគ្រប់គ្រងស្ថានភាព និងការស្តារឡើងវិញ នូវសកម្មភាពសេដ្ឋកិច្ចយ៉ាងឆាប់ រហ័ស លើសពីការរំពឹងទុក។ នេះជាឱកាសដ៏ល្អបំផុត ដែលយើងបានយកវេទិកានេះមកពិភាក្សាគ្នា ចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អពីគ្នាទៅវិញទៅមកក៏ដូចជា ចំណេះដឹងតាមបែបវិទ្យាសាស្រ្តថ្មីៗ ដែលជាធាតុចូលមួយដ៏សំខាន់ សម្រាប់ការវាយតម្លៃជាគន្លឹះ ផ្តល់ជាជម្រើសដ៏សមស្របសម្រាប់យើងទាំងអស់គ្នាពិចារណាឡើងវិញ នូវវិធានការគោលនយោបាយរបស់យើង ឆ្លើយតបទៅនឹងបញ្ហាបន្ទាន់ និង […]
  • រដ្ឋសភាបានចាប់ផ្តេីមប្រជុំជាវិសាមញ្ញ នីតិកាលទី៦ ដោយលើកយករបៀបវារៈសំខាន់២ មកពិនិត្យ និងអនុម័ត រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទី ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភាពេលផ្តើមសម័យប្រជុំចំនួន ១០៧រូប។ សម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នាថ្ងៃនេះ នឹងពិភាក្សានិងអនុម័តនូវសេចក្តីព្រាងច្បាប់ចំនួន២ ដូចខាងក្រោម៖ សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលសេចក្តីព្រាងច្បាប់នេះ មាន ៩ជំពូក ១០៩មាត្រា។ ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ជាអ្នករាយការណ៍ជូនអង្គសភា ពីលទ្ធផលនៃការពិនិត្យសិក្សា សេចក្តីព្រាងច្បាប់ ចំណែក ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារ សេចក្តីព្រាងច្បាប់។ សេចក្តីព្រាងច្បាប់ស្តីពី […]
  • អ្នកនាំពាក្យក្រសួងបរិស្ថាន ជំរុញលើកទឹកចិត្តឲ្យមានការផលិត នូវផលិតផលបា្លស្ទីក ដែលប្រើវត្ថុធាតុដើមពីជីវៈប្លាស្ទិក ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានជំរុញលើកទឹកចិត្តឲ្យមានការផលិតនូវផលិតផលបា្លស្ទិក ដែលប្រើវត្ថុធាតុដើមពីជីវៈប្លាស្ទិក ដើម្បីសង្គ្រោះបរិស្ថាន។ ក្នុងសន្នីសីទសារព័ត៌ មាននារសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅសណ្ឋាគារសុខាសៀមរាប ឯកឧត្តម នេត្រ ភក្ក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថាន មានប្រសាសន៍ថា បើសិនមិនមានវិធានការទប់ស្កាត់ទៅ លើបញ្ហាក្នុងការកាត់បន្ថយទៅលើការប្រើប្រាស់ប្លាស្ទិកនេះទេ នោះសំណល់ប្លាស្ទិកនៅលើភពផែនដី នឹងកើនឡើងទៅ ដល់៣៤ពាន់លានតោន ដែលចំនួននេះគឺជាចំនួនដ៏ច្រើនបំផុត ពោលគឺច្រើនជាងត្រីនៅក្នុងមហា សមុទ្រទៅទៀត។ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងទៀតថា សំណល់ប្លាស្ទិក បានបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សុខភាព និងសេដ្ឋកិច្ច។ ប្លាស្ទិកបានប៉ះពាល់នៅពេលយើងដុតគឹបំពុលដល់បរិយាកាស ហើយនៅក្នុងទឹកវិញគឺប៉ះពាល់ដល់គុណភាពទឹក និងនៅក្នុងដី គឺប៉ះពាល់ដល់គុណ ភាពដី។ ប្លាស្ទិកនៅក្នុងដីអាចរលាយ បានរហូតដល់មួយពាន់ឆ្នាំក៏មាន។ ក្នុងន័យនេះ ឯកឧត្តម អ្នកនាំពាក្យក្រសួងបរិស្ថាន បានបានជំរុញលើកទឹកចិត្តឲ្យមានការផលិតនូវផលិតផលបា្លស្ទិក ដែលប្រើវត្ថុធាតុដើមពីជីវៈប្លាស្ទិក ដើម្បីសង្គ្រោះបរិស្ថាន។ សូមជម្រាបថា សំណល់ដែលត្រូវបង្កើតឡើងត្រឹម៦០ភាគ រយប៉ុណ្ណោះ ត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ខណៈការដកហូតយកមកកែច្នៃឡើងវិញ មានចន្លោះពី១០ […]
  • កម្ពុជាស្វែងរកការនាំចេញអង្ករ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន សហព័ន្ធស្រូវអង្ករកម្ពុជា ខិតខំស្វែងរកការនាំចេញអង្ករ ទៅកាន់ទីផ្សារប្រទេសហ្វីលីពីន។ ភាគីទាំងពីរ កម្ពុជានិងហ្វីលីពីន បានឯកភាពគ្នា និងធ្វើការសិក្សាពីលទ្ធភាពក្នុងការចុះអនុស្សរណៈយោគយល់គ្នាជាថ្មី ស្តីពីការធ្វើពាណិជ្ជ កម្មអង្ករ ក្រោមយន្តការរដ្ឋ និងរដ្ឋ សង្ឃឹមថា នឹងចុះហត្ថ លេខានាពេលឆាប់ៗខាងមុខ។ ក្នុងគោលបំណងពង្រីកទីផ្សារស្រូវអង្ករ គណៈប្រតិភូក្រសួងពាណិជ្ជកម្ម ដឹកនាំដោយលោកជំទាវ គឹម ស្រីរ័ត្ន អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ចាន់ សុខទី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុក ជាប្រធានអគ្គនាយកក្រុមហ៊ុនហ្រ្គីនត្រេដ និងឧកញ៉ា ចាន់ សុខឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងសមាជិកចំនួន០៨រូប ទៅចូលរួមកិច្ចប្រជុំ និងធ្វើទស្សនកិច្ចសិក្សាពីទីផ្សារអង្ករ នៅប្រទេសហ្វីលីពីន ដោយមានការសម្របសម្រួលពី ឧកញ៉ា វ៉ាន់ សូអៀង ទីប្រឹក្សាសហព័ន្ធស្រូវអង្ករកម្ពុជា។ នៅក្នុងកិច្ចប្រជុំ និងទស្សនកិច្ចសិក្សាទីផ្សារនេះ គណៈ ប្រតិភូប្រទេសកម្ពុជាបានជួបជាមួយ ឯកឧត្តម ALFEDO.E PASCUAL រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេសហ្វីលីពីន និងលោកជំទាវ DR. EMMIE LIZA PEREZ-CHIONG ប្រធានសាជីវកម្មពាណិជ្ជកម្មអន្តរជាតិនៃក្រសួងពាណិជ្ជកម្ម ប្រទេសហ្វីលីពីន និងភាគីពាក់ព័ន្ធលើការនាំចូលអង្ករ។ […]
  • មណ្ឌលសុខភាពសន្តិភាព នឹងចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និងកុមារ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ នេះជាលើកទីមួយហើយ ដែលប្រជាពលរដ្ឋភាគ ច្រើនជាជនជាតិដើមភាគតិចកាវ៉ែត នៅក្នុងឃុំសន្តិភាព ស្រុកសៀម ប៉ាង ខេត្តស្ទឹងត្រែង មានមណ្ឌលសុខភាពនៅក្នុងឃុំរបស់ពួកគេ។ មណ្ឌលសុខភាពសន្តិភាព នឹងចូលរួមកាត់បន្ថយអត្រាមរណភាពមាតា និងកុមារ និងលើកកម្ពស់សុខភាពប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋក្នុងភូមិ បានសាទរ និងរីករាយណាស់ដែលមានមណ្ឌលសុខភាពនៅទីនេះ ជាមួយនឹងភាពងាយ ស្រួលក្នុងការទទួលបានសេវាសុខភាព។ មណ្ឌលសុខ ភាពសន្តិភាព ស្ថិតនៅទីតាំងដែលមានព្រៃនៅជុំវិញ និងស្ថិតនៅក្បែរព្រំដែនប្រទេសកម្ពុជា-ឡាវ។ កាលពីមុន ប្រជាពលរដ្ឋក្នុងឃុំសន្តិភាពធ្លាប់ទៅមណ្ឌលសុខភាពសៀមប៉ាងដែលមានចម្ងាយប្រហែល ៣៥គីឡូម៉ែត្រពីភូមិរបស់ពួកគេ។ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មណ្ឌលសុខភាពសន្តិភាពកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សែន ពិសី ប្រធានមណ្ឌលសុខភាពសន្តិភាព បានមានប្រសាសន៍ថា ផ្លូវបានរងការខូចខាត ជាពិសេសក្នុងរដូវវស្សា ហើយប្រជាពលរដ្ឋស្ទើរតែមិនអាចធ្វើដំណើរទៅមណ្ឌលសុខភាពបាន ជាពិសេសពួកគេត្រូវធ្វើដំណើរតាមផ្លូវទឹកដើម្បីទៅដល់មណ្ឌលសុខភាពពីរដែលមានស្រាប់។ លោកបានបន្តថា លោក សែន ពិសី បន្តថា៖ «ដោយសារស្ថាន ភាពផ្លូវមិនសូវល្អ ស្ត្រីមានផ្ទៃពោះមួយចំនួនសម្រេចចិត្តធ្វើ ដំណើរឆ្ងាយដោយយានជំនិះផ្ទាល់ខ្លួនទៅកាន់មណ្ឌល សុខភាព។ វាមានគ្រោះថ្នាក់ និងចំណាយពេលច្រើនសម្រាប់ពួកគាត់ នៅពេលដែលមណ្ឌលសុខភាពនៅឆ្ងាយ។ ប្រធានមណ្ឌលសុខភាពរូបនេះ បានបញ្ជាក់ថា កុមារភាគ ច្រើននៅក្នុងឃុំមិនទាន់បានចាក់វ៉ាក់សាំងទេ ព្រោះគ្មានមណ្ឌលសុខភាពក្នុងឃុំសន្តិភាពនេះ។ […]
  • គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បើកកិច្ចប្រជុំជំនាញពិនិត្យផលប៉ះពាល់ និងការខូចខាត ដោយគ្រោះ មហន្តរាយឆ្នាំ២០២២-២០២៣ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបើកកិច្ចប្រជុំជាមួយស្ថាប័នជំនាញ ដើម្បីពិគ្រោះយោបល់ ស្តីពីផលប៉ះពាល់ និងការខូចខាត ដោយគ្រោះមហន្តរាយឆ្នាំ២០២២-២០២៣ និងការស្តារឡើងវិញ នៅខេត្តមួយ ចំនួន។ ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ អនុប្រធានគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន តំណាងឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមជាអធិបតីបើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីផលប៉ះពាល់ និងការខូចខាត ដោយគ្រោះមហន្ត រាយឆ្នាំ២០២២-២០២៣ និងការស្តារឡើងវិញ ជាមួយក្រសួងធនធានទឹក និងឧតុ និយម និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ កិច្ចប្រជុំនេះ បានលើកឡើងពីបច្ចុប្បន្នភាពហានីភ័យគ្រោះ មហន្តរាយដែលបង្កឡើងដោយធម្មជាតិ និងដោយមនុស្សបានកើតមានជាបន្តបន្ទាប់ពី មួយឆ្នាំទៅមួយឆ្នាំ និងស្ទើរមាននៅគ្រប់តំបន់ទូទាំងប្រទេសកម្ពុជា ហើយការប្រែប្រួលអាកាសធាតុ ក៏ជាបញ្ហាប្រឈមមួយ សម្រាប់ព្រះរាជាណា ចក្រកម្ពុជាផងដែរ។ ការកើតមានបញ្ហាអាកាសធាតុមិនប្រក្រតី ការកើនឡើងកម្តៅការថយចុះ នៃរបបទឹកភ្លៀងការពន្យាពេលនៃការចាប់ផ្ដើមធ្លាក់ភ្លៀង ការតែតកម្ពស់ទឹកភ្លៀងរដូវស្សាកើនឡើង ការផ្លាស់ប្តូររបប ជលសាស្ត្រដែលបណ្ដាលឲ្យកម្រិតកម្ពស់ទឹក មានកកើតឡើងឲ្យមានទឹក ជំនន់។ល។ […]
  • ជប៉ុននឹងបន្តជួយគាំទ្រកម្ពុជា លើគម្រោងអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុនថ្មី ចូលជួបសម្តែងការគួរសម។ ឯកអគ្គរាជទូតជប៉ុនថ្មី បញ្ជាក់ថា ជប៉ុននឹងបន្តជួយគាំទ្រ លើគម្រោងអភិវឌ្ឍន៍ តាមបែបប្រជាធិប តេយ្យនៅកម្ពុជា។ សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនថា សមិទ្ធផលជាតិ ក៏ដូចជាជោគជ័យសំខាន់ ៗលើការអភិវឌ្ឍសង្គម ដែលកម្ពុជាសម្រេចបានរហូតមកដល់ពេលនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកដ៏មានសារៈសំខាន់ ពីសំណាក់រដ្ឋាភិបាល និងប្រជាជនជប៉ុននោះឡើយ។ សម្ដេចបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរអស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមក ជាពិសេសមកដល់ពេលនេះ ប្រទេសទាំងពីរបានលើកកម្ពស់កម្រិតទំនាក់ទំនង ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ សម្ដេចក្រឡាហោម បានចាត់ទុកទំនាក់ទំនងនេះ ថាជាផែនទីមួយដ៏មានសារៈសំខាន់ក្នុងការបន្តជំរុញដល់ការពង្រឹង និងពង្រីកកាន់តែខ្លាំងក្លាថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ឯកអគ្គរាជទូតជប៉ុន បានជម្រាបជូនសម្ដេចក្រឡាហោមអំពីដំណើរ ការនៃគម្រោងមួយចំនួនដែលជប៉ុនបានជួយគាំទ្រដល់កម្ពុជា ក្នុងនោះមានជាអាទិ៍ការជួយគាំទ្រដល់គម្រោងអភិវឌ្ឍន៍ តាមបែបប្រជាធិបតេយ្យ ការជួយគាំទ្រដល់ការងារពាក់ព័ន្ធ ទៅនឹងការបោះឆ្នោតដែលជួយគាំទ្រតាមរយៈទីភ្នាក់ងារ ចៃកា […]
  • ក្រសួងការបរទេសកម្ពុជា ច្រានចោលចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតក្រោមហេតុផលនយោបាយរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានច្រានចោល និង បដិសេធ ចំពោះការផ្សព្វផ្សាយព័ត៌មាន ចោទប្រកាន់គ្មានមូលដ្ឋានច្បាស់លាស់ របស់វិទ្យុសម្លេងសហរដ្ឋអាមេរិក (VOA) កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមចំណង ជើងថា “កម្ពុជាស្វែងរកជំនួយបន្ថែមពីចិន ខណៈមានការព្រួយបារម្ភ អំពីអន្ទាក់បំណុល” គឺជាការផ្សាយព័ត៌មានខុសពីការពិត និងបំភាន់សាធារណជន ក្រោមហេតុផលនយោបាយ។ ឯកឧត្តម អាន សុខខឿន អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានធ្វើការបកស្រាយបំភ្លឺ លើអត្ថបទរបស់ វិទ្យុសម្លេងសហរដ្ឋអាមរិក ចំនួន ៣ ចំណុចសំខាន់ៗ ៖ ១. ការថ្លែងថា ដំណើរទស្សន កិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅប្រទេសចិន សប្តាហ៍ក្រោយនេះ ធ្វើឡើងដោយសម្លឹងមើលកម្ចី ដើម្បីសាងសង់ផ្លូវ រថភ្លើង ល្បឿនលឿន នេះគឺជាព័ត៌មានខុសពីការពិត។ ការពិតគឺថា គំរោងនេះ នឹងមិនត្រូវគាំទ្រ ដោយប្រាក់កម្ចីទេ គំរោងនេះ នឹងបើកផ្លូវ សម្រាប់ការវិនិយោគ […]
  • សម្តេចហេង សំរិន អំពាវនាវដល់សមាជិកបក្សត្រូវធ្វើ សកម្មភាពឱ្យបានស្រុះដៃគ្នា ដើម្បីទទួលបានជោគជ័យនាការបោះឆ្នោត ខាងមុខ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តត្បូងឃ្មុំ បានអំពាវនាវដល់សមាជិកសមាជិកាគណបក្សនិងក្រុមការងារគណបក្ស ខេត្តត្បូងឃ្មុំ ត្រូវពង្រឹងសាមគ្គីភាពក្នុងក្រុមការងារ គណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ អង្គការមហាជន ពិសេសយុវជន ហើយធ្វើសកម្មភាពឱ្យបានស្រុះដៃគ្នាឆ្ពោះទៅកាន់ការបោះឆ្នោត ស្របតាមទិសដៅនៃរបាយការណ៍ ឯកសារជំនួយស្មារតី កម្មវិធីនយោបាយអាណត្តិទី៧ ដែលគណបក្សបានដាក់ចេញសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស។ ការអំពាវនាវរបស់សម្តេចប្រធានកិត្តិយសគណបក្សបានធ្វើឡើង នៅទីស្នាក់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ​ នាព្រឹកថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅក្នុងឱកាសដែល​សម្តេចអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពី​ លទ្ធផលនៃការអនុវត្តកម្មវិធីនយោបាយរបស់គណបក្សឆ្នាំ២០១៨-២០២២ និងទិស ដៅភារកិច្ចឆ្នាំ២០២៣ និងផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សសម្រាប់កសាង និងការពារមាតុភូមិឆ្នាំ ២០២៣-២០២៨ ដែលមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សបានសម្រេចកាលពីថ្ងៃទី ២៨-២៩ ខែមករា ឆ្នាំ២០២៣។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា កិច្ចប្រជុំផ្សព្វផ្សាយនាថ្ងៃនេះ គឺសំដៅឱ្យអង្គប្រជុំយើងបានយល់ជ្រួតជ្រាបស៊ីជម្រៅ និងឯកភាពគ្នាទៅលើសំណុំឯកសារ ដែលមហាសន្និបាតវិសាមញ្ញបានអនុម័តទាំងការវាយតម្លៃលទ្ធផល នៃការអនុវត្តកម្មវិធីនយោបាយរយៈពេល០៥ឆ្នាំកន្លងមក និងទិសដៅភារកិច្ចឆ្នាំ២០២៣ ពិសេសកម្មវិធីនយោបាយ០៥ឆ្នាំ ដែលគណបក្សបានដាក់ចេញសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាពេលខាងមុខ ក៏ដូចជា ជំហានការងារជាក់ស្តែងទាំងឡាយ ដែលត្រូវបន្តធ្វើពីពេលនេះ រហូតដល់ការបោះឆ្នោត និងក្រោយការបោះឆ្នោត ដើម្បីរៀបចំការងារជាក់ស្តែង […]
  • រដ្ឋសភា នឹងបើកសម័យប្រជុំវិសាមញ្ញ នៅថ្ងៃ៨កុម្ភៈនេះ​ ដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានាពេលនេះ បានអនុម័ត បើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៦ នៅព្រឹកថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ​ ដោយមានរបៀបវារៈពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ​ គឺ សេចក្តីព្រាងច្បាប់ស្តីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង សេចក្តីព្រាងច្បាប់ស្តីពី ការគ្រប់គ្រងទឹកស្អាត៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)