ថ្ងៃ សៅរ៍ ទី២៥ ខែ មិថុនា ឆ្នាំ២០២២

 ព័ត៌មានថ្មី   
  • គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ÷ ផលប៉ះ ពាល់ដោយសារអាកាសធាតុ ថយចុះពាក់កណ្តាលធៀបរយៈពេល៥ខែ ឆ្នាំ២០២១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២២ ផលប៉ះពាល់ដោយសារអាកាសធាតុនៅប្រទេសកម្ពុជា មានការថយចុះពាក់កណ្តាល បើប្រៀបធៀបនឹងរយៈពេល៥ខែ ដើមឆ្នាំ ២០២១។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមការដឹកនាំរបស់ទេសរដ្ឋមន្ត្រី គន់ គីម បាននឹងកំពុងបង្កើនការផ្សព្វផ្សាយចូលជ្រៅដល់មូលដ្ឋាន អំពីវិធានការណ៍នការការពារ។ ដោយឡែកស្ថានភាពអាកាសធាតុសម្រាប់៥ខែ ដើមឆ្នាំ ២០២២ នេះ មានភាពល្អប្រសើរជាងឆ្នាំ២០២១ ដោយសារកម្ពុជា ទទួលរងកម្រិតកំដៅខ្សោយ ពុំក្តៅខ្លាំងដូចឆ្នាំ ២០២១ ហើយភ្លៀងកក់ខែ កើតមានច្រើនក្នុងរដូវប្រាំង កាត់បន្ថយការប្រឈមនូវការខ្វះខាតទឹកប្រើប្រាស់ និងទឹកសម្រាប់ការបង្កបង្កើនផល ព្រមទាំងពុំសូវទទួលរងឥទ្ធិពលពីព្យុះក្នុងតំបន់។ ដូច្នេះ ផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ និងរន្ទះបាញ់ មានការថយចុះធៀបឆ្នាំ២០២១ ក្នុងរយៈ ពេលដូចគ្នា។ សម្រាប់ខ្យល់កន្រ្តាក់កើតឡើងចំនួន ៧៩លើក បណ្តាលឱ្យផ្ទះរលំ និងខូចខាតធ្ងន់ចំំនួន ៥២៧ខ្នង, ផ្ទះរបើកដំបូលចំនួន ១,៧៧៧ខ្នង, មនុស្សស្លាប់២នាក់ និងរបួស១៦ នាក់។ បន្ថែមពីនេះ រន្ទះបាញ់មនុស្សស្លាប់ចំនួន ២២នាក់, មនុស្សរបួសចំនួន ១៧នាក់ និងងាប់គោ ក្របីចំនួន ៥៣ ក្បាល។ ជារួមប៉ះពាល់ដោយខ្យល់កន្ត្រាក់ […]
  • កម្ពុជា​ រកឃើញករណីសង្ស័យជំងឺអុតស្វា​៦ករណី​ តែវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា​ អវិជ្ជមាន នាយក​ដ្ឋាន​ប្រឆាំងនឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខាភិបាល​ប្រកាសថា​ យេីងរកឃេីញករណីសង្ស័យជំងឺអុតស្វាចំនួន​ ៦ករណី​ តែក្រោយធ្វេីតេស្តមន្ទីរពិសោធន៍នៅវិទ្យាស្ថានប៉ាស្ទ័របញ្ជាក់ថា​ អវិជ្ជមានមេរោគជំងឺអុតស្វាទាំងអស់​ មានន័យថា​គ្មានជំងឺនេះក្នុងប្រទេសយេីងទេ​ រហូតពេលនេះ​ ។ ករណីសង្ស័យជំងឺ: មានកន្ទួលឬពងបែក​ លេីដៃ​ បាតដៃ​ ជេីង​ បាតជេីង​ ឬលេីមុខ​ និងមានរោគសញ្ញា​មួយឬច្រេីនខាងក្រោម:​ គ្រុនក្តៅលេីស​ ៣៨.៥​ អង្សាសេ​ ឈឺសាច់ដុំ​ ឡេីនកូនកណ្តុរ​ ឈឺក្បាល​ ឈឺខ្នង​ សូមពិគ្រោះជំងឺនៅមន្ទីរពេទ្យជិតបំផុត​ ឬទូរស័ព្ទទៅលេខ​ ១១៥​ ។
  • កម្ពុជា បញ្ជាទិញវ៉ាក់សាំងចិនជាង១០០លានដូសទៀត សម្រាប់បំពេញតម្រូវការក្នុងប្រទេសឆ្នាំ ២០២៤- ២០២៦ តាមរយៈសារសំឡេងនៅព្រលប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចុះហត្ថលេខា ដើម្បីទិញវ៉ាក់សាំងពីប្រទេសចិនប្រមាណ ១០៤លានដូសទៀត ដែលនឹងត្រូវវេចខ្ចប់នៅក្នុងប្រទេស សម្រាប់ផ្គត់ផ្គង់តម្រូវការរយៈ ពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ ខាងមុខ នេះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា សម្រាប់ឆ្នាំ២០២២ និង២០២៣នេះ កម្ពុជា នៅបន្តប្រើប្រាស់វ៉ាក់សាំង ដែលមានស្តុកនៅក្នុងឃ្លាំង តាមរយៈការទិញ និងជំនួយពីប្រទេសនានាកន្លងមក ដែលរហូតពេលនេះនៅ សល់ប្រមាណ៩លានដូសនៅក្នុងឃ្លាំង។ក្រៅពីនោះ ក៏មានវ៉ាក់សាំង ដែលមិនទាន់ដឹកចូលមកដល់កម្ពុជាប្រមាណ ២០លានដូសទៀត ក្នុងនោះមានដឹកពីប្រទេសចិន ចំនួន ១៥លានដូស ពីសហរដ្ឋអាមេរិកជាង ៥លាន ៥សែនដូស ពីអូស្រ្តាលីសម្រាប់ចាក់កូនក្មេង ចំនួន៥០ម៉ឺនដូស។ សម្តេចតេជោ ហ៊ុន សែន បន្ថែមថា ដោយសារជំងឺកូវីដ១៩ មិនទាន់បិទបញ្ចប់នៅលើពិភពលោក យើងពុំមានសុវត្ថិភាពនោះទេ ដូច្នេះយើងត្រូវត្រៀមបម្រុងទុកយថាហេតុដ៏អាក្រក់ សម្រាប់ពេលខ្វះវ៉ាក់សាំង នៅក្នុងចន្លោះឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ […]
  • កម្ពុជា ស្នើឲ្យបារាំងជួយទិញផលិតផលកសិកម្មរបស់កម្ពុជា ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជំរុញការនាំចេញផលិតផលកសិកម្មបន្ថែមទៀត ទៅកាន់ប្រទេសបារាំង និងប្រទេសអឺរ៉ុបដទៃទៀត។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើង ក្នុងជំនួបជាមួយ នឹង លោក Jacques PELLET ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋបារាំង ប្រចាំនៅកម្ពុជា កាលពីចុងសប្តាហ៍កន្លងទៅ។ ឯកឧត្តម វេង សាខុន មានប្រសាសន៍ថា ថ្វីបើស្ថានភាពជំងឺកូវីដ-១៩ មានលក្ខណៈប្រសើរឡើងវិញ តែការនាំចេញកសិផលមួយចំនួនរបស់កម្ពុជានៅតែបន្តធ្លាក់ ចុះយ៉ាងខ្លាំង ដោយសារវិបត្តិសង្គ្រាមរវាងរុស្សី និងអ៊ុយ ក្រែន។ រដ្ឋមន្រ្តីកសិកម្ម ស្នើឱ្យរដ្ឋាភិបាលបារាំង ផ្តល់ឱកាសដល់កម្ពុជាអាចនាំចេញកសិផលទៅទីផ្សារបារាំង និងអឺរ៉ុប ថែមទៀត ជាពិសេសអង្ករ។ ឯកឧត្តម វេង សាខុន រំពឹងថា ភាគីបារាំងទទួលយកសំណើរនេះ នឹងបន្តជួយគាំទ្រជាធនធានថវិកា និងចែករំលែកបទ ពិសោធន៍លើការងារគ្រប់គ្រង និងអភិរក្សធនធានព្រៃឈើ និងជលផល រួមទាំងវារីវប្បកម្មនៅកម្ពុជា ឲ្យកាន់តែល្អប្រសើរមួយកម្រិតទៀត៕
  • សម្តេចតេជោ÷ ដេក ដើរ ឈរ អង្គុយ គឺនឹកគិតចង់ បានសន្តិភាព ដើម្បីមានឱកាសកសាងប្រទេស សម្តេចតេជោ ហ៊ុនសែន បានបង្ហោះលើទំព័រហ្វេសប៊ុកនៅថ្ងៃ ខែឧសភា រូបថតមួយសន្លឹកនេះ ខ្លួនខ្ញុំក៍មិនដែលបាន ឃើញដែរ ទើបតែថ្ងៃនេះប្រទះឃើញតាមបណ្តាញទំនាក់ ទំនងសង្គម។ តាមពិនិត្យវ៉ែនតានេះពាក់ក្នុងចន្លោះឆ្នាំ ១៩៩៤ ដល់ដើមឆ្នាំ ១៩៩៩ ដែលជាដំណាក់កាលអនុវត្តន៍នយោបាយឈ្នះឈ្នះ។ ពេលនោះដេក ដើរ ឈរ អង្គុយនឹកគិតចង់បានសន្តិភាព ដើម្បីមានឱកាសកសាងប្រទេស។ ទឹកមុខខ្ញុំនោះកំពុងគិតទៅឆ្ងាយដែលមិនមានអ្នកណាអាចស្មានត្រូវនោះឡើយ។ ពេលនេះសន្តិភាពមានហើយត្រូវរួមគ្នាការពារកុំឱយបាត់បង់ទៅវិញ។ សម្តេចតេជោ ប្រាថ្នាសូមកុំឱយក្មេងជំនាន់ក្រោយមានរឿងអកុសលដូចខ្លួនខ្ញុំ និងអ្នកជំនាន់មុនដែលប្រទេសមានសង្គ្រាមទើបខិតខំរកសន្តិភាព។កុំចាំមានសង្គ្រាមទើបស្រែកថាស្រឡាញ់សន្តិភាពគឺវាហួសពេលស្រោចស្រង់ដូចនៅអ៊ុយក្រែនអីចឹង៕
  • កម្ពុជារំពឹងពីកំណើនទេសចរអន្តរជាតិ តាមច្រករបៀងខាងត្បូងជាមួយវៀតណាម និងថៃ (កែប)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងអំពីការរំពឹងនូវកំណើនភ្ញៀវទេសចរអន្តរជាតិ តាមច្រករបៀងខាងត្បូងជាមួយប្រទេសវៀតណាម និងប្រទេសថៃ ក្រោយការសម្រួលឱ្យមានការធ្វើដំណើរងាយស្រួលជាងមុន សម្រាប់ភ្ញៀវទេសចរ។ ការថ្លែងបែបនេះ របស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វ ផ្សាយ ស្ដីពីបទដ្ឋានគតិយុត្តនានា ក្នុងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅសាលាខេត្តកែប។ ឯកឧត្ដម ថោង ខុន បានឱ្យដឹងថា ការរៀបចំគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរឱ្យបានត្រឹមត្រូវ គឺដើម្បីទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនឡើង។ លោកបានលើកឡើងនូវចំណុចសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរក្នុងបរិបទវិបត្តិសកលនេះ គឺតំបន់ឆ្នេរបានទាក់ទាញទេសចរផ្ទៃក្នុងយ៉ាង ច្រើន។ ឯកឧត្ដមបានបន្តថា កម្ពុជាក៏មានកិច្ចសហប្រតិបត្តិការជំរុញចលនាភ្ញៀវទេសចរតាមតំបន់ឆ្នេរជាមួយប្រទេសជិត មានវៀតណាម និងថៃ បន្ទាប់ពីប្រទេសទាំងនេះបើកឱ្យមានការធ្វើដំណើរសម្រាប់ភ្ញៀវទេសចរឡើងវិញ។ ឯកឧត្ដមរដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «នៅក្នុងតំបន់ឆ្នេររបស់យើង ក៏មានការអភិវឌ្ឍក្នុងក្របខណ្ឌ Southern Corridor របៀងខាងត្បូងដែលជាប់ជាមួយវៀតណាម និងថៃ»។ ឯកឧត្ដមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ប្រសិនបើអភិវឌ្ឍខេត្តកំពត ខេត្តកែបបានល្អ នោះកម្ពុជានឹងអាចទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាមបានច្រើន តាមរយៈការតភ្ជាប់ផ្លូវធ្វើដំណើរចេញពីច្រកព្រំដែន នាវាល្បឿនលឿនភ្ជាប់គោលដៅទេសចរណ៍ពីកោះត្រល់ (ហ្វូគុក) មកកំពង់ផែខេត្តកំពត និងកំពង់ផែខេត្តកែប។ ទន្ទឹមនឹងនោះ ភ្ញៀវទេស […]
  • រាជធានីភ្នំពេញ និង រដ្ឋធានីហាណូយ បន្តជំរុញកិច្ចសហប្រ តិបត្តិការ លើវិស័យវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងអប់រំ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និង ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ បានទទួលស្វាគមន៍វត្តមាន គណៈប្រតិភូជាន់ខ្ពស់ រដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ឌិញ ទៀន ហ្ស៊ង សមាជិក ការិយាល័យនយោបាយ នៃគណៈកម្មាធិ ការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម លេខាគណៈកម្មាធិការបក្សរដ្ឋធានីហាណូយ ខណៈដែលប្រតិភូនេះ អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។ កិច្ចប្រជុំពិភាគ្សាការងារនេះ បង្ហាញអំពីកិច្ចសហប្រតិបត្តិការការងាររវាងទីក្រុងទាំងពីរ ដែលបានចងសម្ព័ន្ធមេត្រីភាពនៃទីក្រុងទាំង២ រយៈពេល ១៨ឆ្នាំកន្លងមក ដែលមានគ្រប់វិស័យ ពិសេសការវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌និងអប់រំជាដើម។ ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានលើកឡើងពីស្ថានភាពរបស់រាជធានីភ្នំពេញ ដែលកំពុងតែមានការអភិវឌ្ឍន៍រីកចំរើនយ៉ាងខ្លាំង ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ ដោយឯកឧត្តមបញ្ជាក់ថា នៅភ្នំពេញ […]
  • ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក គ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់ នៅពេលដ៏ខ្លីខាងមុខ ក្រោមវត្តមានអភិបាលរាជធានីភ្នំពេញ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក គ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ខណៈដែលការដ្ឋាន សាងសង់ស្ពានអាកាសថ្មើរជើងមួយនេះបានស្ថាបនារួចរាល់១០០%ហើយ ដើម្បីទុកអោយបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ ក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ដែលអាចកាត់បន្ថយបាន នូវគ្រោះថ្នាក់ចរាចរណ៍។ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងនៅព្រឹកថ្ងៃទី២៨ ខែមេសានេះថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។ ការដ្ឋាននេះ ស្ថាបនាបានរួចរាល់១០០% ហើយ គ្រោងនឹងសម្ពោធដាក់អោយប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ក្រោមវត្តមាន ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីទុកអោយបងប្អូនប្រជាពលរដ្ឋពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ព្រោះថា ស្ពានថ្មើជើងមួយនេះ បានហោះលើមហាវិថីធំៗ២ខ្សែ និងនៅលើចំណុចប្រសព្វផ្លូវបែកជា៤ ដែលត្រូវមានអ្នកដើរឆ្លងកាត់ច្រើន។ ដោយមើលឃើញពីបញ្ហានេះ ទើបឯកឧត្តម ឃួង ស្រេង ណែនាំអោយស្ថាបនាស្ពានអាកាសថ្មើជើងថ្មីនេះឡើង។ យុវជន ហ៊ុន ពេជ្រធន់នរៈ បានបង្ហាញពីការចាប់អារម្មណ៍ថា បន្ទាប់ពីមានស្ពានមួយនេះហើយ ពួកគេមានភាពងាយ ស្រួលក្នុងការធ្វើដំណើរឆ្លងកាត់ដោយជួយកាត់បន្ថយនូវគ្រោះថ្នាក់ជាយថាហេតុ និង មិនបាច់រងចាំស្តុបមិនចំណា យពេលយូរ ដូចជាការពេលដែលមិនទាន់មានស្ពានអាកាស ។ ជាមួយគ្នានោះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងគណៈអភិបាលរាជធានីភ្នំពេញ ដែលបានកសាងស្ពានអាកាសនេះឡើង […]
  • ប្រទះឃើញវត្តមានខ្លារខិនញី ជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត និងពពួកសត្វក្រចកជើងចំពាម ក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើត ក្រុមអ្នកជំនាញស្រាវជ្រាវសត្វព្រៃ នៃមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរីនៃក្រសួងបរិស្ថាន និងអង្គការWWF មានក្តីរំភើបជាខ្លាំង ខណៈដែលពួកគេបានផ្តល់សេចក្តីរាយការណ៍ពីលទ្ធផលនៃការតាមដានសត្វព្រៃ នៅក្នុងតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតត្រឹមខែមេសានេះ ដោយបានបញ្ជាក់ពីវត្តមានរបស់សត្វខ្លារខិនញី១ក្បាល តាមរយៈរូបថតដ៏កម្រដែលថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ។ លទ្ធផលនៃការតាមដានសត្វព្រៃ ក៏បានបង្ហាញផងដែរពីវត្តមាននៃពពួក សត្វក្រចកជើងចំពាមរួមមានសត្វប្រើស ដែលជាប្រភេទសត្វកម្រ សត្វជ្រូកព្រៃ សត្វឈ្លូស ក៏ដូចជាសត្វស្លាប និងស្វាក្តាមផងដែរ។ សត្វខ្លារខិនត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ថាជាប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជបំផុត ហើយចំនួនវាត្រូវបានបាត់បង់ពីទីជម្រកដែលវាធ្លាប់រស់នៅនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។ តំបន់ព្រៃទេសភាពខ្ពង់រាបភាគ ក្នុងប្រទេសកម្ពុជាគឺជាទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វខ្លារខិននេះ ដែលអ្នកវិទ្យាសាស្ត្រជឿថានៅសេសសល់ចំនួនតិចតួចបំផុត។ បើទោះជាយ៉ាងនេះក្តី សត្វមំសាសីដ៏កម្របំផុតមួយប្រភេទនេះកំពុងបន្តទទួលរងការគំរាមកំហែងនឹងការផុតពូជដោយសារវិបត្តិអន្ទាក់ដែលបានរាលដាលឡើងដោយការជួញដូរសត្វ ព្រៃខុសច្បាប់។ សត្វខ្លារខិនអាចប្រឈមមុខនឹងជោគវាសនាដូចគ្នានឹងសត្វខ្លាធំដែលបានផុតពូជទៅហើយ ដោយហេតុ ថាចំនួននៅសេសសល់ដ៏តិចតួចបំផុតរបស់វានៅក្នុងប្រទេសកម្ពុជាកំពុងប្រឈមនឹងហានិភ័យខ្ពស់នៃការជាប់អន្ទាក់ដែលបានលាក់បង្កប់ខ្លួនយ៉ាងស្ងៀមស្ងាប់នៅក្នុងជម្រកព្រៃហើយរង់ចាំស្ទាក់ចាប់ និងសំលាប់សត្វគ្រប់ប្រភេទទាំងអស់រួមទាំងសត្វខ្លារខិន សត្វក្រចកជើងចំពាម និងសត្វព្រៃផ្សេងៗទៀតដោយមិនរើសមុខឡើយ។ ដើម្បី ដោះស្រាយវិបត្តិនេះ តួអង្គសំខាន់ៗនៃស្ថាប័នរបស់រាជ រដ្ឋាភិបាលពាក់ព័ន្ធ និងអង្គការអន្តរជាតិជាដៃគូក្នុងវិស័យបរិស្ថានបានបើកយុទ្ធនាការ«អន្ទាក់-សូន្យក្នុងតំបន់ការ ពារធម្មជាតិកម្ពុជា»កាលពីដើមខែមីនាឆ្នាំ២០២២កន្លងទៅនេះ ដោយបានប្តេជ្ញាចិត្តរួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វព្រៃខុសច្បាប់ ដើម្បីការពារអនាគតប្រជាជន និងការរស់រានរបស់សត្វព្រៃកម្ពុជា៕
  • វគ្គបណ្តុះបណ្តាលប្រឆាំងការសម្អាតប្រាក់ និងប្រឆាំងហិរញ្ញ ប្បទានភេរវកម្មនៃក្រសួងបរិស្ថាន ជូនដល់មន្ត្រីនគរបាលយុត្តិធម៌ ក្រុមការងារប្រឆាំងការសម្អាតប្រាក់និងប្រឆាំងហិរញ្ញប្បទានភេរវកម្មនៃក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ ២០២២ បានបើកវគ្គបណ្តុះបណ្តាលគោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មជូនមន្ត្រីនគរបាលយុត្តិធម៌នៃមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមការងារប្រឆាំងការសម្អាតប្រាក់និងហិរញ្ញ ប្បទានភេរវកម្ម និងប្រឆាំងនឹងហិរញ្ញប្បទានដល់ការរីក សាយភាយអាវុធមហាប្រល័យនៃក្រសួងបរិស្ថានដោយមានការចូលរួមពីមន្រ្តីនគរបាលយុត្តិធម៌ មន្ត្រីអនុវត្តច្បាប់ និងមន្ត្រីជំនាញនៃក្រសួងបរិស្ថានជាច្រើនរូប។ ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា វគ្គបណ្តុះបណ្តាលនេះមានសារៈសំខាន់ដើម្បីពង្រឹងសមត្ថភាពមន្ត្រីជំនាញក្នុងការអនុវត្តច្បាប់ទាក់ទងនឹងច្បាប់ស្តីពីតំបន់ ការពារធម្មជាតិ និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់ក្នុងហិរញ្ញប្បទានភេរវកម្មពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា៖ «ក្រៅពីច្បាប់ស្តីពីតំបន់ការពារ ធម្មជាតិដែលប្រើប្រាស់ក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ មន្ត្រីនគរបាលយុត្តិធម៌នៃក្រសួងបរិស្ថានត្រូវពិនិត្យលើសម្អាងបទល្មើសដែលអាចពន្លាតដល់ការអនុវត្តច្បាប់ស្តីពីការប្រឆាំងនឹងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មក្នុងបទល្មើសធនធានធម្មជាតិ ក្នុងករណី មានតម្រុយដែលឈានដល់ការកសាងសំណុំរឿងពាក់ព័ន្ធនឹងការសម្អាតប្រាក់។ មន្ត្រីជំនាញផ្នែកច្បាប់ និងមន្ត្រីនៃក្រសួងបរិស្ថានបានធ្វើបទបង្ហាញជូនសិក្ខាកាមជាបន្តបន្ទាប់ពីច្បាប់ស្តីពីតំបន់ការពារ ធម្មជាតិ ច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្ប ទានភេរវកម្ម គោលការណ៍ណែនាំស្តីពីបែបបទនិងនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់ការស៊ើបអង្កេត និងការរៀបចំសំណុំរឿងសម្អាងបទល្មើស និងបទល្មើសសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងបានចែករំលែកបទពិសោធការងារពាក់ព័ន្ធនឹងការចងក្រងសំណុំរឿងពាក់ព័ន្ធនឹងការសម្អាតប្រាក់នាពេលកន្លងទៅ។ ឯកឧត្តមរដ្ឋលេខាធិការបានជំរុញឱ្យមន្ត្រីអនុវត្តច្បាប់ត្រូវយកចិត្តទុកដាក់បន្តអនុវត្តច្បាប់ឱ្យបានហ្មឺងម៉ាត់ និងប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ក្នុងកិច្ចការពារ និងអភិរក្សធនធានធម្មជាតិ និងជាពិសេសទប់ស្កាត់និងបង្ក្រាបបទល្មើសទាក់ទងនឹងការសម្អាតប្រាក់ពាក់ព័ន្ធនឹងបទល្មើសធនធានធម្មជាតិ៕
  • ប្រធានាធិបតីអាមេរិក Jeo Biden អញ្ជើញសម្ដេចតេជោនាយករដ្ឋមន្រ្តី ចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ឧសភា ២០២២ ប្រធានាធិបតីអាមេរិក Jeo Biden អញ្ជើញសម្ដេចតេជោនាយករដ្ឋមន្រ្តី ចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ឧសភា ២០២២
  • រថយន្តដឹកពលករខ្មែរ បុកពីក្រោយរថយន្តសណ្ដោងកង់១៨ ស្លាប់២ របួសធ្ងន់-ស្រាល ១២នាក់ (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២)៖ប្រភពព័ត៌មានពីប្រទេសថៃបានរាយការណ៍មកថាកាលពវេលាម៉ោងប្រមាណ៣ទាបភ្លឺ ថ្ងៃទី២៣ មេសា ២០២២ មានឧបត្តិហេតុរថយន្តប៊ិចអាប់ មួយគ្រឿងបានបុកពីក្រោយរថយន្តផ្ទុកទំនិញធុនធ្ងន់ នៅលើផ្លូវជាតិលេខ៣៥៩ ស្រះកែវ-ខៅហ៊ីនសន ស្ថិតក្នុងភូមិម៉ៃប្រៃវ៉ាល់ ឃុំស្រះខ្វាន់ ទីរួមខេត្តស្រះកែវ។ប្រភពបានឲ្យដឹងថា រថយន្តប៊ិចអាប់តូយ៉ូតា វីហ្គោ ពាក់ស្លាកលេខกท2559ស្រះកែវ ដែលអ្នកបើកមានឈ្មោះ លិឃីត ធម្មប្រះឌិត អាយុ៣០ឆ្នាំ ជាជនជាតិថៃ បានបុកពីក្រោយរថយន្តសណ្ដោងកង១៨ ពាក់ស្លាកលេខ71-4185រៈយ៉ង អ្នកបើកមានឈ្មោះចុះសេន ខុនតាល។ ក្រោយពីសមត្ថកិច្ចត្រួតពិនិត្យរថយន្តដែលជួបគ្រោះថ្នាក់នោះ បានរកឃើញថាមានអ្នករងរបួសធ្ងន់-ស្រាលជាច្រើន និងអ្នកស្លាប់នៅកន្លែងកើតហេតុចំនួន២នាក់ គឺប្រពន្ធអ្នកបើករថយន្តប៊ិចអាប់ជនជាតិថៃ និងក្មេងប្រុសខ្មែរ នៅមិនទាន់ដឹងឈ្មោះ អាយុប្រមាណ១ខួប។ ដោយឡែកអ្នករងរបួស ១១នាក់ ជាពលករខ្មែរ។ឯឈ្មោះ លិឃីត ធម្មប្រះឌីត ប្រុស អាយុ៣០ឆ្នាំជនជាតិថៃ ជាមេខ្យល់និងជាអ្នកបើករថយន្តប៊ិចអាប់។ ក្រោយពីការសួរនាំជំហានដំបូងរបស់សមត្ថកិច្ច ឈ្មោះលកឃីត បានប្រាប់ថា បានទទួលការទំនាក់ទំនងពីក្រុមបណ្ដាញនាំពលករខ្មែរ អោយមកទទួលពលករខ្មែរនៅបរិវេណតាមបន្ទាត់ព្រំដែនថៃ-កម្ពុជា ក្នុងទឹកដីស្រុកខ្លងហាត មានព្រំប្រទល់ជាប់ជាមួយស្រុកអារញ្ញ ដោយឲ្យដេកនៅស្រុកភ្នំសារខាម ខេត្តឆះឈើងសៅ ចំនួន១២នាក់។ សរុបអ្នកធ្វើដំណើរទាំងអស់១៤នាក់ នៅពេលទៅដល់គោលដៅនិងបានទទួលប្រាក់ថ្លៃឈ្នួលពីពលករខ្មែរ ដោយអ្នកបើករថយន្តគ្រោះថ្នាក់បានរងរបួស។ដោយឡែកអ្នករងរបួសជនជាតិខ្មែរទាំងអស់ សមត្ថកិច្ចនិងក្រុមសង្រ្គោះ បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យសម្ដេចព្រះ […]
  • https://fb.watch/cA-UnXmCU-/ ក្រសួងការបរទេស បង្ហាញលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី ៤ ស្តីពី «បញ្ហាទឹកនៅតំបន់អាស៊ី- ប៉ាស៊ីហ្វិក» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងខឹម៉ាមូតុ ប្រទេសជប៉ុន ពីថ្ងៃទី២៣ ដល់ទី ២៤ ខែមេសា ឆ្នាំ២០២២។
  • សម្តេចតេជោ ចាត់ទុកគម្រោងការពារទឹកជំនន់ ក្នុងរាជធានីភ្នំពេញ នឹងជួយកាត់បន្ថយទឹកលិចក្នុងក្រុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ការីម៉ាតា អាហ្សូហ្ស៉ី ភារធារីស្តីទីស្ថានទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២០ ខែមេសា បានអញ្ជើញសម្ពោធសមិទ្ធផលនានា ដែលជាគម្រោង ការ ពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ ក្រោមហិរញ្ញប្បទានឥតសំណងពីប្រទេសជប៉ុន។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីកម្ពុជា ចាត់ទុកគម្រោងនេះ នឹងជួយដល់ការកាត់ បន្ថយការជន់លិចក្នុងក្រុងភ្នំ ពេញ។ ថ្លែងសម្ពោធសមិទ្ធផលនានា ដែលជាគម្រោង ការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញជំហានទី៤ នៅព្រឹកម៉ិញ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គម្រោងនេះមានភាពចាំបាច់ណាស់ សម្រាប់ធ្វើការរំដោះទឹក និងសំដៅកាត់បន្ថយការជន់លិចរយ:ពេលយូរ ក្នុងរាជធានីភ្នំពេញ។ សមិទ្ធផលនេះ បានកើតចេញពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងផ្លែផ្កានៃទំនាក់ទំនងយ៉ាងល្អ រវាងកម្ពុជា និងរដ្ឋាភិបាលជប៉ុន។ សម្តេចតេជោ មិនភ្លេចអរគុណដល់ជប៉ុន ដែលតែងតែផ្តល់ហិរញ្ញប្បទានឥតសំណងយ៉ាងសន្ធឹកសន្ធាប់ សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធ នៅកម្ពុជា ។ ឯ.ឧ ឃួង ស្រេង […]
  • ប្រជាការពារ ជាកម្លាំងស្នូលនៅថ្នាក់មូលដ្ឋាន ការអនុវត្តគោលនយោបាយជាតិភូមិ ឃុំ សង្កាត់មានសុវត្ថិភាព «ប្រជាការពារគឺជាកម្លាំងស្នូលនៅថ្នាក់មូលដ្ឋាន និងបានដើរតួនាទីសំខាន់ក្នុងការអនុវត្តគោលនយោបាយជាតិភូមិ ឃុំ សង្កាត់មានសុវត្ថិភាពដើម្បីចូលរួមក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយបានសហការយ៉ាងស្អិតរមួតជាមួយកម្លាំងមានសមត្ថកិច្ច»។ នេះគឺជាការថ្លែងរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពតកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២២ ក្នុងអំឡុងពិធីសំណេះសំណាលសាកសួរសុខទុក្ខនិងប្រគល់វិទ្យុ ទាក់ទងចំនួន ៥៦ គ្រឿងជូនប្រជាការពារចំនួន ៥៦នាក់របស់សង្កាត់កោះតូច ក្រុងបូកគោ។ វិទ្យុទាក់ទងដែលឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថាជាមធ្យោបាយមួយដ៏សំខាន់សម្រាប់ទំនាក់ទំនងការពាររវាងប្រជាការពារនិងប្រជាការពារ និងរវាងកម្លាំងមានសមត្ថកិច្ចដើម្បីប្រសិទ្ធភាពការងារ និងបម្រើសេវាជូនប្រជាពលរដ្ឋបានទាន់ ពេលវេលាជាពិសេសចូលរួមរក្សាសណ្ដាប់ធ្នាប់របៀប រៀបរយនិងធ្វើយ៉ាងណាឲ្យភូមិសង្កាត់មានសុវត្ថិភាព កាន់តែផ្តល់ភាពកក់ក្តៅបន្ថែមទៀតក្នុងការរស់នៅដល់ប្រជាពលរដ្ឋក្នុងម្លប់សុខសន្តិភាព។ ឯកឧត្តមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោបានថ្លែងអំណរគុណបងប្អូនប្រជាការពារចំពោះការលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្តរបស់ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងភូមិសង្កាត់របស់ខ្លួន។ ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថាក្រុមប្រជាការពារជាកម្លាំងដ៏សំខាន់ ដើម្បីចូលរួមថែរក្សាសុវត្ថិភាព សន្តិសុខជូនប្រជាពលរដ្ឋភូមិសង្កាត់ ហើយកម្លាំងនេះក៏ជាសេនាធិការយ៉ាងសំខាន់របស់ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ ដើម្បីចូលរួមទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទដែលកើតមានឡើងក្នុងមូលដ្ឋានផងដែរ។ ឯកឧត្តមបានគូស បញ្ជាក់ថា ភូមឃុំសង្កាត់មានសុវត្ថិភាពជាក្តីប្រាថ្នារបស់ប្រជាពលរដ្ឋគ្រប់រូប ហើយកន្លងមកនេះ ប្រជាការពារបានបំពេញការងារយ៉ាង សកម្មជាមួយអាជ្ញាធរក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោ ខេត្តកំពត […]
1 2 3 73

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                      

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)