ព័ត៌មានថ្មី
- កូរ៉េខាងជើងនិយាយថា ទាហានអាមេរិកបានភៀសខ្លួន ទៅកាន់កូរ៉េខាងជើងដោយសារការរើសអើងពូជសាសន៍នៅក្នុងជួរកងទ័ព ប្រទេសកូរ៉េខាងជើង បាននិយាយថា ទាហានអាមេរិក Travis King (ត្រាវីស ឃីង) បានឆ្លងចូលទៅក្នុងទឹកដីរបស់ខ្លួនកាលពីខែមុន ដោយសាតែមានការធ្វើបាបអមនុស្សធម៌ និងការរើសអើងពូជសាសន៍” នៅក្នុងជួរកងទ័ព។ បុរសឯកជនអាយុ២៣ឆ្នាំនេះ បានឆ្លងកាត់ព្រំដែន ពីប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃទី១៨ ខែកក្កដា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា លោក King បានសារភាពថា លោកបានធ្វើការឆ្លងកាត់ខុសច្បាប់ និងចង់ជ្រកកោននៅប្រទេសភាគខាងជើងនេះ។ ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ខ្លួនមិនអាចបញ្ជាក់ការពិតត្រឹមត្រូវនៃការអះអាងនេះទេ ដែលនេះជាការបញ្ជាក់លើកដំបូងរបស់ទីក្រុងព្យុងយ៉ាង។ សហរដ្ឋអាមេរិកកំពុងព្យាយាមចរចា លើការដោះលែងលោកឃីង ដោយមានជំនួយពីបញ្ជាការអង្គការសហប្រជាជាតិគ្រប់គ្រងតំបន់ព្រំដែន ហើយក៏បានទូរស័ព្ទផ្ទាល់ទៅកាន់កងទ័ពកូរ៉េខាងជើងផងដែរ។ ឆ្លើយតបទៅនឹងរបាយការណ៍របស់កូរ៉េខាងជើងកាលពីថ្ងៃពុធ មន្ត្រីមន្ទីរបញ្ច កោណបាននិយាយថា អាទិភាពរបស់ពួកគេ គឺដើម្បីឱ្យលោកឃីង វិល ត្រលប់មកផ្ទះវិញដោយសុវត្ថិភាព “តាមរយៈបណ្តាញ ដែលមានទាំងអស់”៕ ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច
- អង្គការ NASA និយាយថា ខែកក្កដា ឆ្នាំ ២០២៣ គឺជាខែក្តៅបំផុតលើពិភពលោកក្នុងកំណត់ត្រាចាប់តាំងពីឆ្នាំ ១៨៨០ ខែកក្កដា ឆ្នាំ ២០២៣ គឺក្តៅជាងខែផ្សេងទៀតនៅក្នុងកំណត់ត្រាសីតុណ្ហភាពពិភពលោកចាប់តាំងពីឆ្នាំ ១៨៨០ នេះបើយោងតាមវិទ្យាស្ថាន GISS របស់ NASA កាលពីថ្ងៃចន្ទ។ លោក ហ្គាវិន ស្មិត (Gavin Schmidt) នាយកវិទ្យាស្ថាន GISS បាននិយាយថា ខែកក្កដានេះ មិនត្រឹមតែក្តៅជាងខែកក្កដាមុនៗ នោះទេវាគឺជាខែ ក្តៅបំផុតនៅក្នុងកំណត់ត្រា បើត្រលប់ទៅឆ្នាំ១៨៨០។ យោងតាមទិន្នន័យរបស់ទីភ្នាក់ងារនេះ ខែកក្កដាគឺ ០.២៤ អង្សាសេក្តៅជាងខែកក្កដាផ្សេងទៀត នៅក្នុងកំណត់ត្រា និង ១.១៨ អង្សាសេក្តៅជាងសីតុណ្ហភាពខែកក្កដាជាមធ្យមរវាងឆ្នាំ ១៩៥១ និង ១៩៨០។ ជាងនេះទៅទៀត ខែកក្កដា ដែលក្តៅបំផុតទាំងប្រាំ ដែលមិនធ្លាប់មានទាំងអស់បានកើតឡើងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ ផ្នែកខ្លះនៃអាមេរិកខាងត្បូង អាហ្រ្វិកខាងជើង អាមេរិកខាងជើង និងឧបទ្វីបអង់តាក់ទិកមានអាកាសធាតុក្តៅខ្លាំង ដោយជួបប្រទះនឹងការកើនឡើងសីតុណ្ហភាពប្រហែល ៤ អង្សាសេលើសពីមធ្យមភាគ។ ទិន្នន័យរបស់អង្គការ NASA បានបង្ហាញថា សីតុណ្ហភាពលើផ្ទៃសមុទ្រខ្ពស់ បានរួមចំណែកដល់ការឡើងកំដៅ ក្នុងកំណត់ត្រាខែកក្កដា ជាពិសេសសីតុណ្ហភាពក្តៅក្នុងមហាសមុទ្រនៅតំបន់ត្រូពិចភាគខាងកើតប៉ាស៊ីហ្វិក៕ ប្រែសម្រួលដោយ រម៉ាម វ៉ុង
- មនុស្សរាប់សិបនាក់ បានស្លាប់ និងជាង ១០០នាក់បានរងរបួសនៅក្នុងការផ្ទុះនៅស្ថានីយ៍ប្រេងឥន្ធនៈនៅ Dagestan របស់ប្រទេសរុស្ស៊ី មន្ត្រីក្នុងតំបន់បាននិយាយថា គិតមកត្រឹមថ្ងៃទី១៥ ខែសីហានេះ ការផ្ទុះដ៏ធំមួយនៅស្ថានីយ៍ប្រេងឥន្ធនៈ ក្នុងសាធារណរដ្ឋដាជីស្ថាន ភាគខាងត្បូងនៃប្រទេស រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ និងជាង១០០នាក់ រងរបួស។ ការផ្ទុះបានកើតឡើងនៅយប់ថ្ងៃទី១៤ ខែសីហានៅជាយក្រុង ម៉ុកហាចកាឡា។ ទីភ្នាក់ងារព័ត៌មានរដ្ឋ RIA ណូវ៉ូស្ទី (RIA Novosti) របស់រុស្ស៊ីបានរាយការណ៍ដោយដកស្រង់ពីអង្គភាពសង្គ្រោះបន្ទាន់របស់ប្រទេសនេះថា អគ្គីភ័យបានចាប់ផ្តើមនៅហាងជួសជុលរថយន្តមួយ និងបានរាលដាលដល់ស្ថានីយ៍ប្រេងឥន្ធនៈក្បែរនោះ ដោយបណ្តាលឱ្យមានការផ្ទុះ។ គួរបញ្ជាក់ថា អាជ្ញាធររុស្ស៊ីបានចាប់ផ្តើមការស៊ើបអង្កេតឧក្រិដ្ឋកម្ម៕ ប្រែសម្រួលដោយ ប៊ុន សុភាព
- ការប៉ះទង្គិចគ្នានៅក្រុងទ្រីប៉ូលី របស់លីប៊ី បានសម្លាប់មនុស្ស ២៧ នាក់ និងរបួសជាង ១០០នាក់ នាយកដ្ឋានសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្រ្ដ នៃក្រសួងសុខាភិបាលលីប៊ី កាលពីថ្ងៃអង្គារបាននិយាយថាមនុស្ស ២៧នាក់បានស្លាប់ និងជាង ១០០នាក់បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នា ដែលបានផ្ទុះឡើងនៅក្នុងរដ្ឋធានីទ្រីប៉ូលីកាលពីយប់ថ្ងៃចន្ទ។ នាយកដ្ឋានបាននិយាយថា គ្រួសារជាង២៣៤ ត្រូវបានជម្លៀសចេញពីតំបន់ប៉ះទង្គិចគ្នាក្នុងទីក្រុងទ្រីប៉ូលី ហើយមន្ទីរពេទ្យសង្គ្រោះបន្ទាន់ចំនួនបីត្រូវបានបង្កើតឡើង ដើម្បីព្យាបាលអ្នករបួស។ ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងនៅក្នុងផ្នែកខ្លះ នៃទីក្រុងទ្រីប៉ូលីកាលពីថ្ងៃចន្ទ រវាងកងពលតូចលេខ៤៤៤ និងកងកម្លាំងពិសេសរារាំងបន្ទាប់ពីការរាយការណ៍របស់កងកម្លាំងបានរាយការណ៍ពីការចាប់ខ្លួនមេបញ្ជាការកងពលតូច ៤៤៤ដ៏មានឥទ្ធិពលម្នាក់។ យោងតាមក្រសួងមហាផ្ទៃ ការប៉ះទង្គិចគ្នាបានបញ្ឈប់កាលពីថ្ងៃអង្គារ នៅពេលដែលភាគីទាំងសងខាង បានយល់ព្រមបទឈប់បាញ់ ជាមួយនឹងការខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ នៃទីក្រុងទ្រីប៉ូលី។ នាយករដ្ឋមន្ត្រីលីប៊ី បានចេញបញ្ជាមួយ ដើម្បីផ្តល់សំណងដល់ជនស៊ីវិល សម្រាប់ទ្រព្យសម្បត្តិ ដែលខូចខាតដោយការប៉ះទង្គិច៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- មនុស្ស៦នាក់នៅរស់រានមានជីវិត និងម្នាក់បាត់ខ្លួនក្រោយឧបទ្ទវហេតុលិចទូកនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី មន្ត្រីក្នុងតំបន់ បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមជួយសង្គ្រោះបានរកឃើញមនុស្ស៦ នាក់ក្នុងចំណោមមនុស្សសរុប ៧នាក់ នៅលើទូកដែលបានបាត់ខ្លួននៅឆ្នេរសមុទ្រភាគខាងលិច ប្រទេសឥណ្ឌូនេស៊ី កាលពីល្ងាចថ្ងៃអាទិត្យ។ ទូកដែលដឹកអ្នកទេសចរណអូស្ត្រាលី៤នាក់ និងនាវិកឥណ្ឌូនេស៊ី៣នាក់ បានបាត់ខ្លួន និងបាត់បង់ទំនាក់ទំនងក្នុងការធ្វើដំណើរ ទៅកាន់រមណីយដ្ឋានមួយនៅកោះ បានយ៉ាក នៃខេត្តអាឆេ ពីកោះ នាស (Nias) ក្នុងខេត្តស៊ូម៉ាត្រាខាងជើង ចំពេលមានអាកាសធាតុមិនល្អ។ លោកប្រធានទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះរបស់ កោះនាស បាននិយាយថា មនុស្សប្រាំមួយនាក់ ដែលត្រូវបានគេរកឃើញគឺមានសុវត្ថិភាព។ ពួកគេត្រូវបានគេរកឃើញនៅជិតកោះក្នុងទីក្រុង អាឆេ ហើយត្រូវបានជម្លៀសទៅកាន់កោះពីណាំង ដើម្បីព្យាបាល។ លោកបានបន្ថែមថា ក្រុមសង្គ្រោះកំពុងបន្តស្វែងរកនាវិកទូក ដែលបាត់ខ្លួន៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
- ជនសង្ស័យចារកម្មរុស្ស៊ី ត្រូវបានឃុំខ្លួននៅក្នុងការស៊ើបអង្កេតសន្តិសុខដ៏សំខាន់របស់ចក្រភពអង់គ្លេស យោងតាមការបង្ហាញរបស់ BBC ជនសង្ស័យចារកម្មរុស្ស៊ីបីនាក់ នៅចក្រភពអង់គ្លេសត្រូវបានចាប់ខ្លួន និងចោទប្រកាន់នៅក្នុងការស៊ើបអង្កេតសន្តិសុខជាតិដ៏សំខាន់មួយ។ ចុងចោទសុទ្ធតែជាជនជាតិប៊ុលហ្គារី ទាំងអស់ត្រូវបានឃុំខ្លួនកាលពីខែកុម្ភៈ និងត្រូវបានឃុំនៅក្នុងមន្ទីរឃុំឃាំង តាំងពីពេលចាប់ខ្លួនកាលពីខែកុម្ភៈ។ ពួកគេត្រូវបានចោទប្រកាន់ពីបទកាន់កាប់ឯកសារអត្តសញ្ញាណដោយចេតនាមិនសមស្រប ហើយត្រូវបានចោទប្រកាន់ថា មានឯកសារទាំងនេះ ដោយដឹងច្បាស់ថាជាឯកសារក្លែងក្លាយ។ លើសពីនេះទៅទៀត ពួកគេក៏ត្រូវបានគេចោទប្រកាន់ថា កំពុងធ្វើការឱ្យសេវាកម្មសន្តិសុខរុស្ស៊ីផងដែរ។ ពួកគេត្រូវបានឃុំខ្លួនដោយអ្នកស៊ើបអង្កេតប្រឆាំងអំពើភេរវកម្ម មកពីប៉ូលីសក្រុង ដែលមានទំនួលខុសត្រូវក្នុងរឿងចារកម្ម នឹងត្រូវឆ្លើយបំភ្លឺដល់ស្ថាប័ន ប៉ូលីសនៅក្នុងខែកញ្ញា។ ជនសង្ស័យទាំងបីនោះរួមមាន Orlin Roussev (អរលីន រូស៊ីវ) អាយុ ៤៥ ឆ្នាំរស់នៅ Great Yarmouth (ហ្គ្រែត យ៉ាមិត) ទីក្រុង Norfolk (ន័រហ្វក) Bizer Dzhambazov (បៃហ្សឺ ចាំបាហ្សូវ) អាយុ ៤១ ឆ្នាំរស់នៅ Harrow (ហារ៉ូ) ភាគពាយព្យនៃទីក្រុងឡុងដ៍ និង Katrin Ivanova (ខាទ្រីន អ៊ីវ៉ាណូវ៉ា) អាយុ ៣១ ឆ្នាំ៕ ប្រែសម្រួលដោយ […]
- ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម មានតម្លៃទីផ្សារភាគហ៊ុនខ្ពស់ជាងក្រុមហ៊ុន ហ្វដ ឬក្រុមហ៊ុន GM តម្លៃទីផ្សារភាគហ៊ុន VinFast របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម (EV) បានកើនឡើងខ្ពស់ជាងក្រុមហ៊ុន ហ្វដ និង General Motors (GM) នៅថ្ងៃដំបូងនៃការលក់។ វាបានផ្តល់ឱ្យ VinFast នូវតម្លៃទីផ្សារភាគហ៊ុនចំនួន ៨៥ពាន់លានដុល្លារ ខ្ពស់ជាងក្រុមហ៊ុន Ford ៤៨ពាន់លានដុល្លារ និង GM ៤៦ពាន់លានដុល្លារ។ ការចុះបញ្ជីនេះ បានបន្ថែមប្រាក់ប្រមាណ ៣៩ពាន់លានដុល្លារដល់ទ្រព្យសម្បត្តិរបស់ប្រធាន និងស្ថាបនិកក្រុមហ៊ុន VinFast លោក ហ្វេម ញេត ហ្វង់ (Pham Nhat Vuong) ដែលជាមហាសេដ្ឋីមានទ្រពច្រើនបំផុតរបស់វៀតណាម។ ប៉ុន្តែ VinFast ក៏ប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញផងដែរ ក្នុងការដណ្តើមទីផ្សារ។ អ្នកដឹកនាំទីផ្សារ រួមទាំង Tesla របស់ Elon Musk និង BYD ដែលត្រូវបានគាំទ្រដោយវិនិយោគិនជើងចាស់ វ៉ារេន បូហ្វេត (Warren Buffett) បាននឹងកំពុងកាត់បន្ថយតម្លៃ ដើម្បីជំរុញការលក់។ នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ VinFast […]
- ឯកឧត្តមបណ្ឌិត កៅ គឹមហួន អនុញ្ញាតឱ្យឯកឧត្តម Will Nankervis ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ានចូលជួបពិភាក្សាការងារ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យឯកឧត្តម Will Nankervis ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ចូលជួបពិភាក្សាការងារនៅព្រឹកថ្ងៃពុធ ទី ១៦ ខែសីហា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន នាក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ដើម្បីស្វែងរកមធ្យោបាយ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ រវាងអាស៊ាន និងអូស្ត្រាលី ជាពិសេសក្នុងវិស័យពាក់ព័ន្ធនឹងការបង្កាជម្លោះ និងការទូតទប់ស្កាត់។
- ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសាធារណរដ្ឋស៊ូដង់ប្រចាំអាស៊ាន ជូនសារតាំងដល់ ឯកឧត្តមអគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃពុធ ១៥ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន នាក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត Yassir Mohamed Ali ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសាធារណរដ្ឋស៊ូដង់ប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សារកវិធី និងមធ្យោបាយនានា ដើម្បីជំរុញទំនាក់ទំនងរវាងអាស៊ាន និងស៊ូដង់ ឱ្យកាន់តែប្រសើរ ដើម្បីឱ្យប្រជាជនទាំងសងខាងទទួលបានផលប្រយោជន៍ ពីកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ។
- រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់បន្តយកចិត្តទុកដាក់ ការពារសិទ្ធិ និងប្រយោជន៏របស់ពលរដ្ឋ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងអស់បន្តខិតខំបំពេញតួនាទី និងភារកិច្ច ឱ្យបានកាន់តែល្អប្រសើរទៀតនៅក្នុងនីតិកាលថ្មី ដោយយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រមូលសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋ។ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការវិមានឯករាជ្យ សួនសម្ដេចក្រឡា ហោម វិមានឯករាជ្យ សួនធ្នង់៥៣ និងផ្លូវចាក់កៅស៊ូបេទីម នៅបរិវេណវិមានឯករាជ្យ ស្ថិតនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង សម្ដេចក្រឡាហោម ស ខេង ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានធ្វើការណែនាំឲ្យរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ទូទាំងខេត្តបាត់បង និងជារួមទូទាំងប្រទេស នឹងបន្តខិតខំបំពេញតួនាទី និងភារកិច្ចដ៏ល្អនេះ ឱ្យបានកាន់តែល្អប្រសើរទៀតនៅក្នុងនីតិកាលថ្មី។ ក្នុងនោះសម្ដេចបានណែនាំឱ្យយកចិត្តទុកដាក់ការពារសិទ្ធិ និងផលប្រយោជន៍ប្រជាពលរដ្ឋ យកចិត្តទុកដាក់ប្រមូលសំណើរ សំណូមពរ និងបញ្ហាប្រឈមរបស់ពលរដ្ឋ ហើយខិតខំរួមគ្នាដោះស្រាយឱ្យទាន់ពេលវេលា។ សម្ដេចគូសបញ្ជាក់ថាក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្ស ក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា បានរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួន កសាងសមិទ្ធផលបម្រើផលប្រយោជន៍សាធារណៈគ្រប់វិស័យ នៅគ្រប់មូលដ្ឋាន ធ្វើឱ្យរាជរដ្ឋាភិបាល ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ ពីមួយអាណត្តិទៅមួយអាណត្តិ ជាក់ស្ដែងក្នុងខេត្តបាត់ដំបង […]
- មនុស្ស ៣០នាក់ បានបាត់ខ្លួនបន្ទាប់ពីការរអិលបាក់ដីនៅអណ្តូងរ៉ែ ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា BBC៖ យ៉ាងហោចណាស់មនុស្ស ៣០នាក់ ត្រូវបានរាយការណ៍ថា បានបាត់ខ្លួនបន្ទាប់ពីការរអិលបាក់ដីនៅអណ្តូងរ៉ែ ជេត (Jade) ភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ ទីក្រុងភ្នំប៉ាកាន ក្នុងរដ្ឋកាឈីន គឺជាកន្លែងជីករ៉ែត្បូងថ្មដ៏ធំបំផុត និងរកកម្រៃធំបំផុតរបស់ពិភពលោក។ ជនរងគ្រោះច្រើននាក់ត្រូវបានគេជឿថា ជាអ្នកស្រុក ជីកដីភក់តាមច្រាំងថ្មភ្នំ ភាគច្រើនធ្វើការ និងរស់នៅក្នុងរណ្តៅជីករ៉ែ ដែលគេបោះបង់ចោល។ សូមជម្រាបថា ការបាក់ដីគឺ ជារឿងធម្មតានៅក្នុងតំបន់នេះនៅពេលភ្លៀងមូសុងវាយប្រហារប្រទេសមីយ៉ាន់ម៉ាចន្លោះខែឧសភាដល់ ខែតុលា។ កាលពីខែកក្កដា ឆ្នាំ២០២០ ក៏មានមនុស្ស ១៦២ នាក់បានស្លាប់នៅក្នុងការរអិលបាក់ដីក្នុងតំបន់ដូចគ្នា ខណៈគ្រោះថ្នាក់នៅឆ្នាំ២០១៥ បានធ្វើឱ្យមនុស្សជាង ១១០នាក់បានស្លាប់ផងដែរ។ ការជីកយករ៉ែ ជេត គឺជាប្រភពចំណូលដ៏សំខាន់សម្រាប់រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា។ រ៉ែនេះ ក៏ផ្តល់ហិរញ្ញប្បទានដល់កងទ័ពឯករាជ្យ កាឈីន ជាក្រុមប្រដាប់អាវុធជនជាតិភាគតិចទៀតផង។ ជាច្រើនឆ្នាំមកនេះ យោធា និងក្រុមបះបោរ កាឈីន (Kachin) បានប្រយុទ្ធដើម្បីគ្រប់គ្រងផ្នែកនេះនៃរដ្ឋ កាឈីន (Kachin) ដោយសារតែអណ្តូងរ៉ែ ចេត(Jade) របស់ខ្លួនដែលត្រូវបានគេប៉ាន់ស្មានថាមានតម្លៃប្រហែល ៣០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ៕ ប្រែសម្រួលដោយ: ជ ង៉ា
- ស្លាប់៣៣នាក់ និងរបួសជាង៦០នាក់ ក្រោយការផ្ទុះនៅស្ថានីយប្រេងក្នុងប្រទេសរុស្ស៊ី ក្រសួងស្ថានភាពគ្រាអាសន្នបាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៣នាក់បានស្លាប់ និងរាប់សិបនាក់ បានរងរបួសកាលពីថ្ងៃច័ន្ទ នៅក្នុងការផ្ទុះ និងភ្លើងឆេះនៅស្ថានីយ៍បំពេញប្រេង នៅក្នុងកូកាស៊ីស នៃសាធារណរដ្ឋ ដាហ្គីសស្ថាន របស់ប្រទេសរុស្ស៊ី។ នេះបើយោងតាមសារពត៌មាន BCC។ ក្រសួងបានសរសេរនៅលើ Telegram ថា មនុស្សជាង ៦០នាក់បានរងរបួស នៅក្នុងអគ្គីភ័យនេះ និងមនុស្ស៣៣នាក់ទៀតបានស្លាប់។ យោងតាមសាក្សីដែលបានដកស្រង់នៅលើ Telegram ដោយកាសែតរុស្ស៊ីប្រចាំថ្ងៃ អ៊ីសវែស្តៀថា អគ្គីភ័យបានចាប់ផ្តើមនៅក្នុងតំបន់ដែលរថយន្តចតហើយក៏ឆេះរាលដាលដល់ស្ថានីយ៍ប្រេងឥន្ធនៈ។ ក្រសួងបាននិយាយថា ភ្លើងបានរាលដាលលើផ្ទៃដីប្រហែល ៦០០ម៉ែត្រការ៉េ គ្រាដែលអ្នកពន្លត់អគ្គីភ័យចំនួន ២៦០នាក់ត្រូវបានបញ្ជូនទៅកន្លែងកើតហេតុនេះផងដែរ៕ ប្រែសម្រួលដោយ រម៉ាម វ៉ុង
- ទាហាននីហ្សេរីយ៉ា ២៦ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយឆ្មក់ ប្រភពយោធាពីរបានប្រាប់ AFP ថា យ៉ាងហោចណាស់សមាជិក ២៦នាក់នៃកងកម្លាំងសន្តិសុខនីហ្សេរីយ៉ា ត្រូវបានសម្លាប់ និង៨នាក់បានរងរបួសនៅក្នុងការវាយឆ្មក់ដោយខ្មាន់កាំភ្លើង នៅកណ្តាលប្រទេសនីហ្សេរីយ៉ា កាលពីល្ងាចថ្ងៃអាទិត្យ។ អ្នកនាំពាក្យកងទ័ពអាកាសបាននិយាយថា ឧទ្ធម្ភាគចក្រជួយសង្គ្រោះអ្នករបួសបានធ្លាក់កាលពីព្រឹកថ្ងៃចន្ទ នៅក្នុងតំបន់ ដែលកងទ័ពកំពុងប្រយុទ្ធជាមួយក្រុមឧក្រិដ្ឋជន ដោយមិនបានបញ្ជាក់ថា តើនាវិក និងអ្នកដំណើរបានរួចជីវិតឬអត់នោះទេ។ ក្រុមអ្នកជំនាញបាននិយាយថា និទណ្ឌភាព ក៏ដូចជាសន្តិសុខមិនគ្រប់គ្រាន់ បានអនុញ្ញាតឱ្យអំពើហិង្សាកាន់តែក្តៅគគុក។ ប្លុកតំបន់អាហ្រ្វិកខាងលិច អេកូវ៉ាស (ECOWAS) បានអនុម័តលើការដាក់ពង្រាយកម្លាំងរង់ចាំ ដើម្បីស្តារសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញនៅក្នុងប្រទេសនីហ្សេរីយ៉ា។ ប៉ុន្តែ អេកូវ៉ាស (ECOWAS) មិនទាន់ផ្តល់ព័ត៌មានលម្អិតអំពីកម្លាំង ឬកាលវិភាគសម្រាប់សកម្មភាពនៅឡើយទេ ហើយមេដឹកនាំបានសង្កត់ធ្ងន់ថា ពួកគេនៅតែចង់បានដំណោះស្រាយដោយសន្តិវិធី៕ ប្រែសម្រួលដោយ រម៉ាម វ៉ុង
- ខ្យល់ព្យុះកំបុតត្បូង សម្លាប់មនុស្ស២នាក់ និងរបួស១៥នាក់ នៅខេត្តជាំងស៊ូ ប្រទេសចិន ខ្យល់ព្យុះកំបុតត្បូង បានសម្លាប់មនុស្ស ២នាក់ និង១៥នាក់ទៀតរងរបួស បន្ទាប់ពីបានបោកបក់មកទីក្រុង យ៉ានឆឹង ក្នុងខេត្តជាំងស៊ូ កាលពីថ្ងៃអាទិត្យ។ បង្កឡើងដោយអាកាសធាតុអាក្រក់ខ្លាំងព្យុះកំបុតត្បូងត្រូវបានវាយតម្លៃ ដោយអ្នកជំនាញ ជាព្យុះកំបុតត្បូងកម្រិតមធ្យម ដែលមានល្បឿនខ្យល់ឈានដល់៨៦-១១០ ម៉ាយក្នុងមួយម៉ោង។ អាជ្ញាធរបាននិយាយថា អ្នករងរបួសទាំង ១៥នាក់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ គួរបញ្ជាក់ថា ផ្ទះសរុប២៨៣ខ្នង និងផ្ទះដាំបន្លែ៣២ខ្នង ត្រូវបានខូចបានខូចខាត ។ នាយកដ្ឋានក្នុងមូលដ្ឋានទូទាំងការឆ្លើយតបសង្គ្រោះបន្ទាន់ ការពន្លត់អគ្គីភ័យ អគ្គិសនី សុខភាពសាធារណៈ និងកិច្ចការស៊ីវិលបានរៀបចំកងកម្លាំង ដើម្បីព្យាបាលអ្នករបួស ជួសជុលខ្សែបណ្តាញ វាយតម្លៃស្ថានភាពគ្រោះមហន្តរាយ និងផ្តល់ការសម្រាលទុក្ខដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ យោងតាមអាជ្ញាធរបានឱ្យដឹងថា អ្នកស្រុកទាំងអស់នៅក្នុងតំបន់ដែលរងគ្រោះដោយព្យុះកំបុតត្បូងត្រូវបានផ្លាស់ប្តូរទីលំនៅទៅកាន់កន្លែងមានសុវត្ថិភាព ហើយការស្តារ និងសាងសង់ឡើងវិញក្រោយគ្រោះមហន្តរាយកំពុងដំណើរការ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
- ប្រជាពលរដ្ឋចិនជាង១៥.០០០នាក់ នៅក្នុងខេត្តលាវនីង ត្រូវបានជម្លៀសចេញបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង អាជ្ញាធរក្នុងតំបន់នៃតំបន់ស្វយ័ត សៀវយ៉ាន ម៉ាន (Xiuyan Man) បានជម្លៀសអ្នកស្រុកចំនួន១៥,៤៦៩នាក់ ខណៈតំបន់នេះ ត្រូវបានបក់បោកដោយភ្លៀងធ្លាក់ខ្លាំង បណ្តាលមកពីព្យុះទីហ្វុង ខាន់ណុន។ ភ្លៀងធ្លាក់ខ្លាំងបាននាំឱ្យមានភ្លៀងធ្លាក់ជាមធ្យម១២៧,៦មីលីម៉ែត្រ នៅទូទាំងខេត្ត គិតត្រឹមម៉ោង៣រសៀល កាលពីថ្ងៃទី១៣ ខែសីហា។ នៅក្នុងទីប្រជុំជន ស៊ូជីហ្គូវ ជំរកសង្គ្រោះបន្ទាន់មួយត្រូវបានបង្កើតឡើងនៅសាលាមធ្យមសិក្សា ដោយមានអន្តេវាសិកដ្ឋានសម្រាប់សិស្សត្រូវបានផ្តល់ឱ្យអ្នកភូមិ ដែលជម្លៀសចេញសម្រាប់ទីជម្រកបណ្តោះអាសន្ន។ អាហារ ទឹកស្អាត និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀត ត្រូវបានផ្តល់ជូនផងដែរ។រដ្ឋាភិបាលបានដាក់បុគ្គលិករដ្ឋាភិបាលទាំងអស់របស់ខ្លួនចំនួន១,៤៧៩ នាក់ដែលទទួលខុសត្រូវលើការគ្រប់គ្រងទឹកជំនន់៕ ប្រែសម្រួលដោយ ប៊ុន សុភាព
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM