ថ្ងៃ ពុធ ទី១៦ ខែ Apr ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្រប សម្រួលអាស៊ាន ដឹកនាំដោយរដ្ឋមន្ត្រីក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅព្រឹកថ្ងៃពុធ ៣ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសម្របសម្រួលអាស៊ាន ដឹកនាំដោយលោកជំទាវ ដាតុ Sri Azalina Othman Said រដ្ឋមន្ត្រីក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ទទួលបន្ទុកកំណែទម្រង់ច្បាប់ និងស្ថាប័ន។ កិច្ចប្រជុំនោះ បានធ្វើការពិភាក្សា និងសម្របសម្រួលទស្សនៈរបស់អាស៊ាន ដើម្បីត្រៀមសម្រាប់ កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធ។
  • អាស៊ាន- ជប៉ុន ត្រៀមរៀបចំលើបញ្ហាពាក់ព័ន្ធនានា ដើម្បីធានាឱ្យបានជោគជ័យនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន- ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធ តាមការអញ្ជើញរបស់ឯកឧត្តម Saito Ken រដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គេលខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន និងព្រឹត្តិការណ៍ពាក់ព័ន្ធមួយចំនួន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ នៅព្រឹកថ្ងៃពុធ ៣ រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមពិសាអាហារការងារពេលព្រឹកជាមួយសហប្រធាន នៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន- ជប៉ុន និងជំនួបរវាងរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន ជាមួយប្រទេស G7។ នៅក្នុងឱកាសនោះ ភាគីទាំងអស់បានពិភាក្សាអំពីការត្រៀមរៀបចំលើបញ្ហាពាក់ព័ន្ធនានា ដើម្បីធានាឱ្យបានជោគជ័យនៃកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌រដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន- ជប៉ុន និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី ៦-៧ ខែកក្កដា ឆ្នាំ២០២៣។
  • អភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះបោសសំអាត និងបាញ់ទឹកលាងតាមដងផ្លូវ ម៉ៅសេទុង ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរខណ្ឌទួលគោក ចុះធ្វើការបោសសំអាតនិងបាញ់ទឹកលាងតាមដងផ្លូវ ម៉ៅសេទុង ក្នុងភូមិសាស្ត្រខណ្ឌទួលគោក ក្រោយពីទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងយ៉ាងខ្លាំងកាលពីព្រលប់ថ្ងៃទី០៣ ខែកក្កដាម្សិល មិញ។ ឯកឧត្តម បានធ្វើការណែនាំអោយមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ធ្វើការបោសនិងលាងសម្អាតឲ្យ ស្អាតនៅតាមបណ្ដោយផ្លូវមួយចំនួន ដែលទទួលរងការលិចលង់កាលពីយប់មិញ ដូចជាផ្លូវម៉ៅសេទុង ផ្លូវកម្ពុជាក្រោម ផ្លូវ២០០៤ និងបណ្តាលផ្លូវមួយចំនួនទៀត សំខាន់គឺសម្អាតអោយបានស្អាតក្នុងថ្ងៃនេះតែម្តង ដើម្បី អោយរាជធានីភ្នំពេញមានអនាម័យស្អាត បរិស្ថានល្អ ដូចធម្មតាឡើងវិញ។ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា ៖កាលពីព្រលប់និងយប់ថ្ងៃទី០៣ខែកក្កដា ម្សិលម៉ិញភ្លៀងបានបង្អុលឡើងយ៉ាងខ្លាំង ដែលជាកម្ពស់ទឹកភ្លៀងខ្ពស់ខ្លាំងមិនធ្លាប់មាន ក្នុងរយៈ ពេល៣ឆ្នាំចុងក្រោយនេះ ដោយកំពស់ទឹកមានរហូតដល់១៥៣មីលីម៉ែត្រ (វាស់នៅស្ថានីយ៍បឹងត្របែក) ដែលបានធ្វើឲ្យតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ បានទទួលរងការលិចលង់។ ប៉ុន្តែទោះបីជាយ៉ាងក្តី ក្រោយពីមានការណែនាំពី ឯកឧត្តម ឃួង ស្រេង ក្រុមការងារនៃមន្ទីរសាធារណការដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រើប្រាស់ មន្ត្រីនិងកម្មករទាំងអស់ដើម្បីធ្វើយ៉ាងណាអោយទឹកបានស្រកអស់ពីផ្លូវ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ជូនប្រជាពល រដ្ឋ។ លោកបានបញ្ជាក់ទៀតថា […]
  • កម្ពុជានៅតែបន្តកិច្ចសហប្រតិបត្តិការ ជាមួយមជ្ឈមណ្ឌល ACILS ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត ជំរុញការនាំចេញ (ភ្នំពេញ)៖ កម្ពុជា នៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយដៃគូនានា ដើម្បីបន្តវឌ្ឍនភាពវិស័យការងារ លើកកម្ពស់កម្មករនិយោជិត និងជំរុញការនាំចេញផលិតផលវាយន ភណ្ឌ សម្លៀកបំពាក់ ស្បែកជើង កាបូប និងសម្ភារធ្វើដំណើរទៅកាន់បរទេស ហើយក៏សូមស្នើដល់ដៃគូនានាជួយផ្សព្វផ្សាយពីវឌ្ឍនភាព ពីលក្ខខណ្ឌការងារសមរម្យនៅកម្ពុជា ដើម្បីរួមចំណែកជំរុញកំណើននៃការបញ្ជាទិញ និងការនាំ ចេញ។ ការប្ដេជ្ញានេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ ជាមួយលោក វីល្លៀម ខន់គ្លីន (William Conklin) នាយកកម្មវិធីប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS) នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងការងារ។ គួរជម្រាបថា មជ្ឈមណ្ឌលអាមេរិកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ហៅកាត់ ACILS មានបេសកកម្មផ្ដោតសំខាន់ទៅលើការរស់នៅសមរម្យរបស់កម្មករនិយោជិត អនុវត្តសិទ្ធិការងារជាមូលដ្ឋាន និងសម្រឹតសម្រាំងលក្ខខណ្ឌការងារ និងគោលនយោបាយសាធារណៈដែលមានឥទ្ធិពលទៅលើនិយោជិត។ ACILSជាអង្គការឯករាជ្យមួយមិនចំណុះរដ្ឋាភិបាលសហរដ្ឋអាម៉េរិកនោះឡើយ។ ក្នុងជំនួបនោះ ភាគីទាំងពីរបានលើកឡើងពីវឌ្ឍនភាពវិស័យការងារ ការលើកកម្ពស់សុខភាពនិងសុវត្ថិភាពកម្មករនិយោជិត និងការជំរុញការនាំចេញផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារបរទេស ពិសេសសហរដ្ឋអាមេរិក និងអឺរ៉ុប។ ភាគីទាំងពីរបានកត់សម្គាល់ថា កម្ពុជាជាប្រទេសមួយដែលផ្ដល់សច្ចាប័នច្រើនជាងគេសម្រាប់អនុសញ្ញារបស់អង្គការ ILO ហើយមានតែប្រទេសកម្ពុជាទេដែលមាននាយករដ្ឋមន្ត្រីចុះជួបជាមួយកម្មករ/កម្មការិនីផ្ទាល់ និងបានដោះស្រាយបញ្ហាយ៉ាងច្រើនជូនពួកគាត់។ ដោយមើលឃើញពីវឌ្ឍន ភាពបែបនេះហើយ […]
  • ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេង ទៀត នៅក្រោមដីនឹងលេចរូបរាង នៅពេលខាងមុខនេះ ភ្នំពេញ៖ ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាននិងសេវាកម្មផ្សេងៗទៀតជាច្រើន នឹងកើតឡើង នៅក្រោមដី នាសួនច្បារសាធារណៈមួយកន្លែង ជិតផ្សារចាស់ ក្នុងសង្កាត់វត្តភ្នំនាពេលខាងមុខ ដែលជាសមិទ្ធផលថ្មីមួយទៀតមិនធ្លាប់មាន នៅក្នុងខណ្ឌ ដូនពេញ ក្រោមម្លប់សន្តិភាព ដែលកម្ពុជារកបានមកដោយលំបាក។ ចំណតរថយន្ត ផ្សារទំនើប និងភោជនីយដ្ឋានខាងលើនេះ បានធ្វើពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់ នាព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្រោមដីឡូត៍ ផ្លូវលេខ ១០៦- ១០៨ និងលេខ ១៣-១៩ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍អោយដឹងថា ចំណតរថយន្ត ផ្សារទំនើប ភោជនីយដ្ឋាន និងសេវាកម្មផ្សេងៗទៀតត្រូវបានស្ថាបនាឡើង ដោយក្រុមហ៊ុន អុីឌីស៊ីផូ (ខេមបូឌា) ដែលជា ក្រុមហ៊ុនក្នុងស្រុក។ គម្រោងនេះ ក្រុមហ៊ុនបានបណ្ដាក់ទុនវិនិយោគ ក្នុងទំហំទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ដែលមានទាំងចំណតសាធារណៈ ផ្សារទំនើប […]
  • ស្ពានកោះពេជ្រ-កោះនរាឆ្លងកាត់ទន្លេបាសាក់សាងសង់បាន៨៥%ហើយ ស្ពានកោះពេជ្រ-កោះនរាឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន៨៥ភាគរយហើយនៃគម្រោង គិតត្រឹមថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ២០២៣។ នៅពេលស្ពាននេះ ស្ថាបនារួចរាល់ នោះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៏ដ៏មមាញឹកក្នុងរាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ ការដ្ឋានសាងសង់ស្ពានកោះពេជ្រ-កោះនរាឆ្លងកាត់ទន្លេបាសាក់ សម្រេចបាន៨៥ភាគរយហើយនៃគម្រោង។ តាមផែនការ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់នេះ នឹងបញ្ចប់ការសាង សង់នៅខែវិច្ឆិកាឆ្នាំ២០២៣ខាងមុខ។ នេះបើតាមរបាយ ការណ៍របស់មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។ ស្ពានថ្មីនេះ នឹងភ្ជាប់ចរាចរពីតំបន់ភូមិសាស្ត្រក្នុងទីក្រុង ទៅមកតំបន់ភូមិសាស្ត្រខណ្ឌច្បារអំពៅ ផ្លូវជាតិលេខ ១ និងកាត់បន្ថយការកកស្ទះចរាចរនៅលើស្ពានព្រះមុនីវង្សទាំងពីរផងដែរ។ សូមជម្រាបថា គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរានេះ មានប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម បណ្តោយស្ពាន បេតុងអារមេ ប្រវែង៤៨៣ម ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង២៤៩ម ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង៩២ម៉ែត្រ ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន២ទៅ និងគន្លងចំនួន២មក ដែល១គន្លងមានទទឹង៣,២៥ម៉ែត្រ និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន១មក ដែលមានទទឹង១,២៥ ម៉ែត្រសងខាង។ គម្រោងចំណាយសាងសង់ ៣៨លានដុល្លាអាមេរិក រយៈពេលសាងសង់៣៥ខែ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC។ សមិទ្ធិផលថ្មីនេះនឹងលេចចេញជារូបរាង […]
  • ម៉ាស៊ីនថតស្វ័ប្រវត្តិ ថតជាប់ប្រភេទសត្វកម្រ៧ប្រភេទ ក្នុងដែនជម្រកសត្វព្រៃ ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រុម ការងារអនុសមាសភាគ១.២ នៃគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ កម្ពុជា» សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ និងមន្ត្រីឧទ្យានុរក្ស បានចុះដោះប្រមូលម៉ាស៊ីនថតស្វ័ប្រវត្តិដែលបានដាក់សិក្សារយៈពេលជាង ៣ខែ ដើម្បីតាមដានវត្តមានប្រភេទសត្វព្រៃសំខាន់ៗ ដែលជាក្រុមប្រភេទជិតផុតពូជ (EN) ក្រុម ប្រភេ ទកំពុងទទួលរងការគំរាម កំហែង (VU) និងក្រុមប្រភេទជិតទទួល រងការគំរាម កំហែង (NT) មានតំលៃអភិរក្សក្នុងតំបន់ និងជាសកលដែលត្រូវបានចុះក្នុងបញ្ជីក្រហម IUCN។ ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួន ២០គ្រឿង ត្រូវបានដោះប្រមូលពីទីតាំងសិក្សាមួយចំនួនក្នុងដែនជម្រកសត្វព្រៃ ក្នុងភូមិ សាស្ត្រខេត្តពោធិ៍សាត់។ ជាលទ្ធផលជាបឋម ការសិក្សានេះបានរកឃើញ និងបញ្ជាក់ពីវត្តមានជាបន្តប្រភេទសត្វព្រៃចំនួន ៧ប្រភេទ ក្នុងនោះមាន ដូចជា៖ ដំរីអាស៊ី ខ្ទីង ខ្លាពពក ខ្លាឃ្មុំធំ ប្រើសស្បូវ ខ្ទីន ឆ្កែព្រៃ ក្ងោក ដែលត្រូវបានកត់ត្រា និងរាយការណ៍ក្នុងឆ្នាំ ២០២០ ដោយគម្រោង […]
  • ឯកឧត្តម ស៊ុន ចាន់ថុល អំពាវនាវពលរដ្ឋ ស្វែងរកការផ្តល់សេវាសាធារណៈ ដើម្បីជៀសវៀងការចំណាយថវិការក្រៅផ្លូវការច្រើន ដើម្បីជៀងវាងការខាតបង់ថវិការច្រើនហួសក្នុងការរត់ការលើឯកសារផ្សេងៗពាក់ព័ន្ធនឹងយានយន្ត រដ្ឋមន្ត្រីក្រសួង សាធារ.ណការ និងដឹកជញ្ជូន បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមទៅពិភាក្សាសេវាសាធារណៈ ដែលនៅជិតបំផុតពិសេសនោះតាមផ្សារទំនើបបើចង់ផ្តូរ ប័ណ្ណកម្មសិទ្ធ និងសេវានានា។ ថ្លែងក្នុងពិធីដាក់ជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈនៅផ្សារទំនើបអីអនម៉ល មានជ័យ (ផ្សាអីអន ៣)នាព្រឹកថ្ងៃទី២៩ ខែមិថុនាឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធាណការនិងដឹកជញ្ជូនបានប្រសាសន៍លើកឡើងថា បើប្រជាពលរដ្ឋចង់ បានសេវាដូចជាប្តូរប័ណ្ណបើកបរ ការផ្ទេរកម្មសិទ្ធិ និងសេវានានា សូមទៅទាក់ទងផ្ទាល់នៅមណ្ឌលផ្តល់ សេវាសាធារ ណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដាក់នៅ ផ្សារទំនើប ក្នុង រាជធានីភ្នំពេញ និងនៅតាមទី កន្លែង ដែលក្រសួងបានដាក់នៅតាមបណ្តាខេត្តនានា។ ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវសុំកុំទៅប្រើប្រាស់សេវាក្រៅ ផ្លូវការ ដែលធ្វើឲ្យយើងចំណាយថវិការច្រើន ដូចជាការប្តូរប័ណ្ណបើកបរ និងផ្ទេរកម្មសិទ្ធិជាដើម។ល។ ឯកឧត្តម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈបានលើកឡើងថា ការសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌលសេវាសាធារណៈ នាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាសក្ខីភាពបង្ហាញឲ្យឃើញ នូវការដឹកនាំប្រកបដោយភាពឆ្លាតវៃរបស់ឯកឧត្តមទេសរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំ ក្នុងការបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋដែលមកទិញទំនិញនៅផ្សារទំនើប និងអាចមកទទួលសេវាសាធារណៈ ទាំងថ្ងៃធ្វើការ […]
  • សាលសហសិក្សាតេជោសែន នឹងដើតួនាទីដ៏សំខាន់មួយបន្ថែមទៀត លើការបណ្តុះបណ្តាលធនធាន ក្នុងវិស័យសាធារណការ ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្ពោធដាក់ឲ្យប្រើប្រាស់ នូវ អគារសាលសហសិក្សាតេជោសែន សម្រាប់ជួយរៀបចំវគ្គបណ្តុះបណ្តាលបន្ថែម ទៅលើជំនាញបច្ចេកទេស និងជំនាញពាក់ព័ន្ធផ្សេងៗ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្ត្រីរាជការ ព្រមទាំងនិស្សិត នៃវិទ្យា ស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន។ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលសហសិក្សាតេជោសែន កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចាត់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាវិស័យអាទិភាពមួយនៅក្នុងចំណោមវិស័យអាទិភាពចម្បងៗ និងសំខាន់ៗ ក្នុងនោះការអភិវឌ្ឍធនធានមនុស្ស ពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន គឺជាតម្រូវការចាំបាច់ដែលត្រូវយកចិត្តទុកដាក់ខ្ពស់។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ការបង្កើនសមត្ថភាពធនធានមនុស្ស នៅក្នុងវិស័យមួយនេះ ជាកិច្ចការអាទិភាពដ៏ចម្បងមួយរបស់ក្រសួង ដែលថ្នាក់ដឹកនាំគ្រប់រូប ចង់ឃើញកូនខ្មែរមានសមត្ថភាពអាចសាងសង់ ផ្លូវថ្នល់ ស្ពានធំៗ និងបណ្តាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគ្រប់ប្រភេទបានដោយខ្លួនឯង នាពេលអនាគត។ ឯកឧត្តមបានបញ្ជាក់ថា ការបង្កើនសមត្ថភាពធនធានមនុស្សនេះ ត្រូវបានអនុវត្តដោយវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ដែលបានដាក់ចេញកម្មវិធីបណ្តុះ បណ្តាលចំនួន […]
  • រថយន្តដឹកជញ្ជូនចំនួន ២៣០គ្រឿងជាអំណោយសម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូនដល់កងឯកភាព នៃកងយោធពលខេមរភូមិន្ទចំនួន៦២អង្គភាព រថយន្តដឹកជញ្ជូនចំនួន ២៣០ គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រគល់ជូនដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទសរុបចំនួន ៦២ អង្គភាព ។ នេះជាជំហានទី២ នៃការកៀរគរធនធាន ក្នុងទ្រង់ទ្រាយធំរបស់សប្បុរសជនខ្មែរ, ក្រុមហ៊ុនខ្មែរ និងពលរដ្ឋខ្មែរ ក្រោមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជួយដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ដើម្បីជាការគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជាតិយើង ។ ពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូនខាងលើនេះបានធ្វើឡើង កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅពហុកីឡដ្ឋានជាតិមរតកតេជោ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍លើកឡើងថា៖ ព្រឹត្តិការណ៍នេះ គឺជាជំហានទី២ នៃការកៀរគរធនធានក្នុងទ្រង់ទ្រាយធំរបស់សប្បុរសជនខ្មែរ, ក្រុមហ៊ុនខ្មែរ និងពលរដ្ឋខ្មែរ ក្រោមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន […]
  • ឧបករណ៍ Magnetometerទំនើប ដើម្បីស្ទង់(ស្កេន)រកសញ្ញាណឡស្លដែកបុរាណនៅក្នុងរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យ Flinders University ប្រើប្រាស់ឧបករណ៍ Magnetometer ដើម្បីស្ទង់(ស្កេន)រកសញ្ញាណឡស្លដែកបុរាណនៅក្នុងរមណីយដ្ឋានអង្គរ។ គោកអាចម៌ដែក ឬគោកដើមត្នោត ស្ថិតនៅក្បែរភ្នំបូក ក្នុងភូមិស្រែចង្ហូត ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានក្រុមការងារបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងសាកលវិទ្យាល័យ Flinders University ប្រទេសអូស្ត្រាលី ធ្វើការស្ទង់មើលទីតាំងឡមុននឹងធ្វើការកំណាយសិក្សាស្រាវជ្រាវ។ លោក អ៊ឹម សុខរិទ្ធី បុរាណវិទូ និងជាប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ មានប្រសាសន៍ថា គោកអាចម៌ដែកនេះ ជាទីតាំងជើងក្រានស្លដែកបុរាណមួយ ដែលស្ថិតនៅក្នុងឧទ្យានអង្គរ ជាស្ថានីយថ្មីមួយទើបរកឃើញ។ មានភស្តុតាងមួយចំនួនដូចជា សំណល់អាចម៍ដែក បំណែកជើងក្រាននៅលើស្ថានីយផ្ទាល់ និងទំនៀមអ្នកស្រុកស្រែចង្ហូតយកអាចម៍ដែកទៀកិនធ្វើជាថ្នាំព្យាបាលជំងឺអកលឿង នោះនាំឱ្យអាចសន្និដ្ឋានថា ទីតាំងនេះជាកន្លែងស្លដែកបុរាណមួយដែលមានយ៉ាងសំខាន់ក្នុងរាជធានីអង្គរនាសម័យខ្មែរបុរាណ។ លោកបានបន្តទៀតថា កន្លងមកអ្នកស្រាវជ្រាវបានរកឃើញស្ថានីយជើងក្រានស្លដែកបុរាណនៅឆ្ងាយពីរាជធានីអង្គរភាគខាងកើតដូចជា ស្ថានីយស្លដែកនៅភ្នំដែក(ខេត្តព្រះវិហារ) ស្ថានីយស្លដែកនៅតំបន់ខ្វាវ ក្នុងស្រុកជីក្រែង ភូមិគោលនៅស្រុកអង្គរជុំ។ ប៉ុន្តែពេលនេះ យើងបានសិក្សាស្រាវជ្រាវរកឃើញស្ថានីយស្លដែកនៅក្នុងឧទ្យានអង្គរតែម្តង។ ឧស្សាហកម្មស្លដែកពីសម័យបុរាណមានសារសំខាន់ណាស់ក្នុងការផ្គត់ផ្គង់តម្រូវការលោហៈសម្រាប់ផលិតជាសម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារកសិកម្ម អាវុធយុទ្ធភណ្ឌ និងសម្ភារប្រើប្រាស់ផ្សេងៗទៀតសម្រាប់ប្រជាជនប្រហែល៨០ម៉ឺននាក់ក្នុងរាជធានីអង្គរពីសម័យបុរាណ។ គួរបញ្ជាក់ផងថា នៅក្នុងឧទ្យានអង្គរគេបានរកឃើញស្ថានីយឡស្លដែកចំនួនបីកន្លែង៖ ស្ថានីយទី១ […]
  • សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំពិព័រណ៍បង្ហាញអំពីវត្ថុសិល្បៈចំនួន៣ប្រភេទ រយៈពេលមួយឆ្នាំពេញ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំពិព័រណ៍បង្ហាញអំពីវត្ថុសិល្បៈចំនួន៣ប្រភេទ ដែលទទួលបានពីពលរដ្ឋ រយៈពេលមួយឆ្នាំពេញ ដោយចាប់ផ្តើមពីដើមខែកក្កដា ឆ្នាំ២០២៣នេះតទៅ។ ចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមិថុនា ឆ្នាំ២០២៤ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍បង្ហាញអំពីកុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញជូនសាធារណជនចូលទស្សនា សិក្សាស្វែងយល់រយៈពេលមួយឆ្នាំពេញ។ លោក ភួយ សាវឿត នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងថា ក្រោយពេលទទួលបានការបរិច្ចាគពីប្រជាពលរដ្ឋមកថែរក្សា និងអភិរក្ស សារមន្ទីរនឹងបង្ហាញពិព័រណ៍ដែលចាប់ផ្តើមនាដើមខែកក្កដាខាងមុខនេះ នឹងធ្វើការបង្ហាញកុលាលភាជន៍ចំនួន១៦ ដែលជាប្រភេទកុលាលភាជន៍រឹងមានស្រទាប់រលោងពណ៌ត្នោត និងពណ៌បៃតងដោយភាជន៍ទាំងនេះត្រូវគេដុតក្នុងឡកម្តៅចន្លោះពី១,០០០ ទៅ១,២០០អង្សាសេ។ ភាជន៍ទាំង១៦នេះ មានប្រភពមកពីភូមិចំនួន៨ ក្នុងភូមិសាស្ត្រខេត្តសៀមរាប។លោកបន្តថា ក្រៅពីកុលាលភាជន៍ និងវត្ថុសិល្បៈមួយចំនួនស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ដែលជាវត្ថុសក្ការសម្រាប់បញ្ចុះនៅតាមប្រាសាទ រួមទាំងវត្ថុសិល្បៈដែលទទួលបានពីវត្តអារញ្ញរង្សី ដែលប្រភេទវត្ថុសិល្បៈមានអាយុកាលខុសៗគ្នា និងមានប្រភពផ្សេងៗគ្នា។ ដូចនេះ បើសិនជាសាធារណជន សិស្សានុសិស្ស និសិ្សត លោកគ្រូអ្នកគ្រូ និងអ្នកស្រាវជ្រាវអាចអញ្ជើញមកសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិនៃវត្ថុសិល្បៈទាំងនោះ ដោយមានមន្ត្រីជំនាញធ្វើបទបង្ហាញជូនអំពីព័ត៌មានថ្មីៗទាក់ទងនិងការស្រាវជ្រាវ ការប្រតិបត្តិសាសនា វិស័យពាណិជ្ជកម្ម និងការចូលរួមចំណែករបស់ប្រជាជនក្នុងការថែរក្សាវត្ថុបុរាណ និងសម្បត្តិបេតកភណ្ឌជាតិប្រកបដោយនិរន្តរភាព សូមអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍ដោយចាប់ផ្តើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣នេះតទៅ។ សូមជម្រាបផងដែរថា សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ បានបើកដំណើរការជាផ្លូវការតាំងពីឆ្នាំ២០០៨មក […]
  • អគ្គលេខាធិការអាស៊ាន អញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃពុធ ១១ កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិ ការអាស៊ាន បានអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចការអាស៊ាន ជាពិសេសការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាពេលខាងមុខ ព្រមទាំងរិះរកវិធី និងមធ្យោបាយដើម្បីពង្រឹងតំបន់អាស៊ាន ឱ្យក្លាយជាចំណុចស្នូលនៃកំណើន ឱ្យស្របទៅនឹងមូលបទរបស់ឥណ្ឌូណេស៊ី ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ៕
  • កម្ពុជា ជាប្រទេសកំពុងអនុវត្តកម្មវិធីរេដបូក (REDD+) បានល្អប្រសើរ ពិសេស ការលក់ឥណទានកាបូន ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន មានប្រសាស​ន៏ថា ការយកចិត្តទុកដាក់ខ្ពស់ ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន និងការរក្សាបានថែរក្សាឈើឈរ ដើម្បីលក់តួនាទីព្រៃឈើ បានដើរតួនាទីសំខាន់ ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ឥណទានកាបូន។ ក្នុងពិធីបញ្រ្ជាបចំណេះដឹងបរិស្ថាន ស្តីពីការការប្រែប្រួលអាកាសធាតុ និងកម្មវិធីរេដបូកជាតិនៅកម្ពុជា ជាមួយអ្នកសារព័ត៌មាន នាថ្ងៃចន្ទ ទី២៦ ខែ នា ឆ្នាំ ២០២៣ នៅមន្ទីរបរិស្ថានខេត្តកោះកុង ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានមានប្រសាសន៏ថា កម្ពុជាកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទន្ទឹមនឹងនោះ ក៏បន្តគោលដៅជាតិផ្សេងទៀត សម្រាប់សង្គម និងបរិស្ថាន។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់ ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដោយបានថែរក្សាឈើឈរ ដើម្បីលក់តួនាទីព្រៃឈើ ដែលដើរតួនាទីសំខាន់ ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ឥណទានកាបូន។ ឯកឧត្តម បានបន្ថែមថា កម្ពុជាកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ទន្ទឹមនឹងនោះ ក៏បន្តគោលដៅជាតិផ្សេងទៀត សម្រាប់សង្គម និងបរិស្ថានផងដែរ។ […]
  • ប្រជាពលរដ្ឋងាយរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន ១៥៦គ្រួសារ នៅស្រុកសេសាន ទទួលអំណោយពីកាក បាទក្រហមកម្ពុជា ប្រតិភូកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះ ដោយខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត សរុបចំនួន ១៥៦គ្រួសារក្នុងឃុំស្រែគរ១ និងស្រែគរ២ ស្រុកសេសាន។ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានបានអនុញ្ញាតឲ្យ ឯកឧត្តមវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់ គ្រងគ្រោះមហន្តរាយ និងឯកឧត្តម ស្វាយ សំអៀង ប្រធានគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តស្ទឹងត្រែង ព្រមទាំងក្រុមប្រតិបត្តិសាខា-អនុសាខាស្រុកសេសាន បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត សរុបចំនួន ១៥៦គ្រួសារ ដែលរស់នៅក្នុងឃុំស្រែគរ ១ និងស្រែគរ២ ស្រុកសេសាន ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២៣”។ ឯកឧត្តមវេជ្ជ. បានប្រសាសន៍ថា “រដូវវស្សាជិតចូលមកដល់ ភ្លៀងកក់ខែជា ពិសេសរន្ទះបាញ់កាចៗណាស់ សូមបងប្អូនទាំងអស់សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ នៅពេលមានភ្លៀងធ្លាក់ខ្យល់ខ្លាំង សូមកុំនៅទីវាល វាលស្រែ ឬនៅលើផ្ទៃទឹក ឬក្រោមដើមឈើ ព្រោះយើងអាចមានហានិភ័យខ្ពល់ដោយរន្ទះបាញ់បាន”។ ឯកឧត្តមវេជ្ជ. […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)