ថ្ងៃ សៅរ៍ ទី៣១ ខែ តុលា ឆ្នាំ២០២០

 ព័ត៌មានថ្មី   
  • ប្រធានាធិបតីអាមេរិក​ លោក ​ដូណាល់ ត្រាំ និងភរិយាឆ្លងកូវីដ-១៩ ប្រធានាធិបតីអាមេរិក​ លោក ​ដូណាល់ ត្រាំ អះអាងថា លោក និងភរិយាបានឆ្លងជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ ។ លោកប្រកាសសាធារណៈបែបនេះក្នុងគណនី Twitter ផ្លូវការរបស់ខ្លួន នៅយប់ថ្ងៃព្រហស្បតិ៍ទី១ ​ខែតុលា ។ ​ អ្នកស្រី Hope Hicks ដែលជាមនុស្សជំនិតម្នាក់របស់លោក មានលទ្ធផលតេស្តវិជ្ជមាន COVID-19 លោក ត្រាំ តាមរយៈបណ្ដាញសង្គមTwitter សរសេរថា៖« យប់នេះ ខ្ញុំ និងស្ត្រីទី១ បានតេស្តវិលទ្ធផលជ្ជមាន COVID-19 ។ យើងនឹងចាប់ផ្ដើមធ្វើចត្ដាឡីស័ក ហើយព្យាបាល។ យើងនឹងឆ្លងផុតរឿងនេះទាំងអស់គ្នា»។ អ្នកស្រី Hicks ត្រូវបានមើលឃើញថាបានធ្វើដំណើរជាមួយលោកត្រាំ លើយន្តហោះ Air Force One កាលពីថ្ងៃទី ២៩ ខែកញ្ញា ទៅកាន់ទីក្រុង Cleveland សម្រាប់កម្មវិធីជជែកដេញដោលលើកទី១ជាមួយបេក្ខជនប្រធានាធិបតីបក្សប្រជាធិបតេយ្យ លោក ចូ បៃឌិន។ ទន្ទឹមនេះ អ្នកស្រីក៏នៅជាមួយលោកត្រាំ លើឧទ្ធម្ភាគចក្រ Marine One […]
  • ក្នុងខែកញ្ញា នេះ រដ្ឋាភិបាលបញ្ចេញថវិកាជាង២,៦ពាន់លានរៀលជូនកម្មការិនីសម្រាលកូនជាង ៦ពាន់នាក់នៅទូទាំងប្រទេស ក្នុងខែកញ្ញា ឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលបានបញ្ចេញថវិកាប្រមាណជាង ២,៦ពាន់លានរៀល សម្រាប់បើកជូនស្ត្រីជាកម្មការិនីចំនួន ៦ ៤៥២នាក់ដែលបានសម្រាលកូននៅទូទាំងប្រទេស មានកូនសរុប ៦ ៥០៣នាក់ ក្នុងនោះស្ត្រីសម្រាលកូនភ្លោះពីរ មានចំនួន ៥១នាក់ ច្រើនជាងខែសីហា ឆ្នាំ២០២០។ យោងតាមរបាយការណ៍របស់បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) បានឲ្យដឹងថា នៅក្នុងខែសីហា ឆ្នាំ២០២០ មានស្ត្រីជាកម្មការិនីសម្រាលកូនចំនួន ៥ ៦៦២ នាក់ ដែលមានកូនសរុប ៥ ៦៩៩ នាក់ ក្នុងនោះមានកូនភ្លោះពីរ ចំនួន៣៧នាក់ ដោយរដ្ឋាភិបាល បានចំណាយថវិកាចំនួន ២,២៧៩,៦០០,០០០ រៀល ផងដែរ។ គួរបញ្ជាក់ថា សម្រាប់សមាជិក ប.ស.ស. ជាកម្មការិនីសម្រាលកូន អាចទទួលបានប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលត្រូវមានលក្ខខណ្ឌដូចខាងក្រោម ៖ ទី១. កម្មករនិយោជិតជាស្ត្រី ត្រូវអញ្ជើញមកបំពេញបែបបទនៅទីស្នាក់ការ ប.ស.ស ក្នុងរាជធានីខេត្ត អំឡុងពេលយ៉ាងយូរ៣ខែ មុនសម្រាលកូន។ ទី២. សាមីខ្លួន ត្រូវភ្ជាប់មកជាមួយនូវលិខិតពិនិត្យផ្ទៃពោះដែលបានបញ្ជាក់កាលបរិច្ឆេទត្រូវសម្រាល(អេកូ) ប័ណ្ណសមាជិក ប.ស.ស. ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាល អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ […]
  • គ.ជ.ប. ទទួលអ្នកចុះឈ្មោះថ្មីជិត ២ពាន់នាក់ នៅព្រឹកថ្ងៃដំបូងនៃការពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ គិតមកត្រឹមម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១ ខែតុលា ដែលជាថ្ងៃចាប់ដំណើរការដំបូង មន្ត្រី គ.ជ.ប. បានបញ្ជាក់ថា មានអ្នកចុះឈ្មោះថ្មីចំនួន ១ ៦២០នាក់ អ្នកសុំកែទិន្នន័យចំនួន ៣៦៧នាក់ អ្នកផ្លាស់ចូល ៣៦៨នាក់ និងអ្នកត្រូវបានលុបឈ្មោះចេញមានចំនួន ៥នាក់។ លោក ឌឹម សុវណ្ណារុំ អ្នកនាំពាក្យ គ.ជ.ប. បានប្រាប់ ឲ្យដឹងថា ដំណើរនៃការពិនិត្យបញ្ជីនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ប្រព្រឹត្តទៅតាមកាលវិភាគដោយ ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ជាការចុះឈ្មោះតាមឃុំសង្កាត់ រីឯថ្ងៃទី៥ ដល់ថ្ងៃទី១៤ ខែតុលា ជាការចុះឈ្មោះចល័ត ដោយក្រុមការងារ គ.ជ.ប.តាមភូមិមួយចំនួនក្នុងរាជធានី-ខេត្ត និងពីថ្ងៃទី១៥ ដល់ថ្ងៃ១៩ ខែតុលា ជាការចុះឈ្មោះតាមឃុំសង្កាត់ វិញ។ សូមជម្រាបថា គណៈកម្មការជាតិរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃទី១ ខែតុលា ម្សិលមិញនេះ បានបើកដំណើរការការពិនិត្យបញ្ជី និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ ក្នុងរយៈពេល ១៩ថ្ងៃ គឺចាប់ពីថ្ងៃទី១ តុលានេះ ដល់ថ្ងៃទី១៩តុលា។ ក្នុងនោះការិយាល័យបោះឆ្នោតចំនួន ១ ៦៤៦ឃុំ […]
  • អត្រាប្ដូរប្រាក់រៀលនៅថ្ងៃនេះ ១ដុល្លារស្មើនឹង ៤ ១០៨,០០រៀល អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេសនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤ ១០៨,០០រៀល; ១អឺរ៉ូ ស្មើ ៤ ៨៤៦,០០រៀល ; ១ផោនអង់គ្លេស ស្មើ ៥ ៣១៧,៥០រៀល ; ១ដុល្លារអូស្ត្រាលី ស្មើ ២ ៩៦២,០០រៀល ; ១ដុល្លារកាណាដា ស្មើ ៣ ១០៦,៥០រៀល ; ១ហ្វ្រង់ស្វីស ស្មើ ៤ ៤៩០,៥០រៀល ; ១យ៉ន់ចិន ស្មើ ៦០៨,០០រៀល ; ១ដុល្លារសិង្ហបុរី ស្មើ ៣ ០២៨,០០រៀល ; ១០០យេនជប៉ុន ស្មើ ៣ ៩១១,៥០រៀល ; ១០០វូនកូរ៉េ ស្មើ ៣៥៣,០០រៀល ; ១បាតថៃ ស្មើ ១៣០,៥០រៀល ; […]
  • អភិបាលខេត្តថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានចូល រួមក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានដឹកនាំ បើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលនៃការកំណត់នូវផលប៉ះពាល់ចំពោះសំណង់នានាដែលបានសាងសង់លើគន្លងផ្លូវ ឬចំណីផ្លូវ ក្នុងការស្ថាបនាផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ដោយមានការចូលរួមពីសំណាក់អស់លោក លោកស្រីគណៈអភិបាល ខេត្ត នាយករដ្ឋបាល ថ្នាក់ដឹកនាំមន្ទីរ អង្គភាព មានការពាក់ព័ន្ធ អាជ្ញាធរក្រុង ចៅសង្កាត់ និង សមាជិកក្រុមការងារវាស់វែងកំណត់អ័ក្សផ្លូវផងដែរ ។ ឆ្លងតាមសេចក្តីរាយការណ៍របស់ក្រុមការងាររដ្ឋបាលខេត្តទាំង០៦ក្រុម ដើម្បីចុះវាស់វែង និង រុះរើសំណង់ នៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ចំនួន ៣៨ខ្សែ បានបញ្ជាក់ពីលទ្ធផលនៃផលប៉ះពាល់ការស្ថាបនាផ្លូវក្នុងក្រុងសៀមរាប គិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី០១ខែតុលា ឆ្នាំ ២០២០ មានផលប៉ះពាល់នូវសំណង់មួយចំនួនរបស់បង ប្អូនប្រជាពលរដ្ឋ។ ក្នុងកិច្ចពិភាក្សានោះដែរ ក្រុមការងាររដ្ឋបាលខេត្ត បានលើកពីបងប្អូនប្រជាពលរដ្ឋយើងមួយ ចំនួនធំ បានចូលរួមសហការ និង បានធ្វើការរុះរើជាបន្ត បន្ទាប់ផងដែរ។ ឯកឧត្តម ទៀ សីហា ក៏បានធ្វើការបញ្ជាក់ដល់មន្ទីរសាធារ ណការ និង មន្ទីររៀបចំ ដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត ត្រូវធ្វើការពិនិត្យឡើងវិញនូវបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើមី្បឲ្យក្រុមការងារចុះអនុវត្តលើគម្រោងស្ថាបនាផ្លូវទាំង៣៨ខ្សែនេះ មានភាពរលូនទាំងប្រជាពលរដ្ឋនិងក្រុមការងារ ។ […]
  • ប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវវត្តបូព៌ពីស្តុបកោះកេរ្តិ៍ដល់ផ្លូវ៧មករាបានបន្តការរុះរើសំណង់លើដីចំណីផ្លូវ ក្នុងដើមខែតុលា នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០នេះ ប្រជា ពលរដ្ឋរស់នៅតាមបណ្តោយផ្លូវវត្តបូព៌ ចាប់ពីស្តុបកោះកេរ្តិ៍រហូតដល់ផ្លូវ ៧មករា បានបន្តចូលរួមសហការជាមួយអាជ្ញាធរខេត្តក្នុងការរុះរើសំណង់ដើម្បីចូលរួមក្នុងការអភិវឌ្ឍក្រុងសៀមរាប ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាបបានស្ម័គ្រចិត្តរុះរើសំណង់របស់ខ្លួន ដើម្បីចូលរួមអនុវត្តគម្រោងសាងសង់ផ្លូវ ៣៨ខ្សែ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រគល់ជូនខេត្ត សៀមរាប ដើម្បីស្តារហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តឱ្យកាន់ តែមានភាពប្រសើរឡើងវិញ។ សកម្មភាពរុះរើរបស់បងប្អូនទាំងអស់នេះ ក្នុងនាមគណៈ កម្មការអន្តរក្រសួង ក៏ដូចជាអាជ្ញាធរខេត្តសូមថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាបទាំងនេះ៕
  • លទ្ធផលនៃការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ ២០២០ សម្រេចបានលើស១០០ភាគរយ គិតមកទល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ការងារបង្ក បង្កើនផលស្រូវរដូវវស្សា នៅទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រួសបានសរុបចំនួន ២ ៧១៤ ២១៦ ហ.ត ស្មើនឹង ១០៤,៨៧% នៃផែនការចំនួន ២ ៥៨៨ ១៣០ ហ.ត លើសឆ្នាំ២០១៩ចំនួន ៧០ ២១៧ ហ.ត ។ តាមរយៈលទ្ធផលដែលសម្រេចបានខាងលើ ក្នុងនោះមាន៖ ស្រូវ ស្រាលចំនួន ៨២៨ ៧៣៣ ហ.ត, ស្រូវកណ្តាលចំនួន ១ ៣៨៥ ០៦៦ ហ.ត, ស្រូវធ្ងន់ចំនួន ៤៤៦ ៣០១ ហ.ត, ស្រូវចម្ការចំនួន ២០ ៦៦៨ ហ.ត និង ស្រូវឡើងទឹកចំនួន ៣៣ ៤៤៨ ហ.ត ។ ទន្ទឹមនឹងនេះ យើងបានប្រមូលផលស្រូវស្រាលដើមរដូវវស្សាបានជាបណ្តើរៗ បានចំនួន ៤៣៦ ២៨៧ ហ.ត […]
  • សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងវិមានគុណ មាតាបិតានៅខេត្តត្បូងឃ្មុំ នៅថ្ងៃព្រហស្បតិ៍ ១៤ កើត ខែអស្សុជ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០១ ខែ តុលា ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងវិមានគុណមាតាបិតា ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលប្រារព្ធធ្វើនៅ ភូមិ២ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ ពិធីបុណ្យឆ្លងវិមានគុណមាតាបិតាគឺមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី ៣ តុលា ឆ្នាំ ២០២០៕
  • ក្រុមការងារបច្ចេកទេស ចុះពិនិត្យទីតាំង ដើម្បីស្ថាបនាសាងសង់ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ក្រុងពោធិ៍សាត់ (ខេត្តពោធិ៍សាត់,ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០)៖ ក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនស្ពេសមេឌៀ (SPACE MEDIA) សហការជាមួយរដ្ឋបាលខេត្តពោធិ៍ សាត់ចុះពិនិត្យ និងសិក្សាដោយផ្ទាល់ លើទីតាំងគ្រោងសាងសង់ស្ពានអាកាសថ្មើរជើង ឆ្លងកាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចសារៈមន្ទីរខេត្តពោធិ៍សាត់ ដែលនឹងឈានដល់ការស្ថាបនា ក្នុងពេលឆាប់ៗខាងមុខ។ លោក ឃុត ឧសភា នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានឱ្យដឹងថា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានចាត់ឱ្យក្រុមការងារបច្ចេកទេស របស់ក្រុមហ៊ុនស្ពេសមេឌៀ (SPACE MEDIA) សហការជាមួយរដ្ឋបាលខេត្ត ដើម្បីចុះពិនិត្យ និងសិក្សាជាក់លាក់ លើទីតាំងគ្រោងសាងសង់ស្ពានអាកាសថ្មើរជើងនេះ ធ្វើយ៉ាងណាឱ្យមានសោភណ្ឌភាព និងសមស្របតាមលក្ខណៈ បច្ចេកទេស។ លោកនាយករដ្ឋបាលបន្តថា ស្ពានអាកាសថ្មើរជើង ថ្មីសន្លាងនេះ នឹងត្រូវសាងសង់ឡើងក្នុងឆាប់ៗខាងមុខ ស្របពេលដែលច្រាំងស្ទឹង និងសួនច្បារ ១៤មករា ត្រូវបាននឹងកំពុងស្ថាបនាជិតរួចរាល់ហើយ។ ស្ពានអាកាសថ្មើរ ជើងនេះ នឹងចូលរួមចំណែកយ៉ាងធំធេង ក្នុងការលើកកម្ពស់សោភ័ណភាព និងមុខមាត់ខេត្តពោធិ៍សាត់ មិនតែប៉ុណ្ណោះក៏បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ពេលអ្នកថ្មើរជើងឆ្លងកាត់ទ្រូងផ្លូវនេះ។ លោកនាយករដ្ឋបាលបន្ថែមថា ខេត្តក៏មានគម្រោងកែលម្អសោភ័ណភាពក្រុង ឱ្យមានលក្ខណៈទាក់ទាញ និងស្រស់បំព្រង តាមរយៈការដាក់ភ្លើងបំភ្លឺផ្លូវសំខាន់ៗ […]
  • សមត្ថកិច្ចខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ៤១៥នាក់ ខ្មែរ៤នាក់ និងអាវុធវែងខ្លីចំនួន៣ដើម (ខេត្តព្រះសីហនុ,ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២០)៖ មន្ត្រីនគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា កម្លាំងគណ:បញ្ជាការឯកភាព បានចុះឆែកឆេរ នៅទីតាំងភោជនីយ៍ដ្ឋាន ស៊ីនខាយ សៀនមិន កម្មសិទ្ធិ របស់ឈ្មោះ BAO FANGZE ជនជាតិចិន ស្ថិតក្រុម១៦ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ យុទ្ធនាការនេះ សម្របសម្រួលនីតិវិធី ដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ។   ប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជនជាតិចិនចំនួន៤១៥នាក់ (ស្រី១៤៣នាក់) ជនជាតិខ្មែរ ៤នាក់ (ស្រី១នាក់)។ ចំណែកវត្ថុតាងចាប់បានរួមមាន៖កាំភ្លើងខ្លី ចំនួន២ដើមប្រភេទ (សូរ៉ាក់គី) ចំនួន១ដើម បង់១ គ្រាប់ចំនួន៦គ្រាប់,ប្រភេទ (ប៉េអាតា) លេខ BER693541 ចំនួន១ដើម បង់១, គ្រាប់ចំនួន៤១ និងគ្រាប់រ៉ូឡូ ចំនួន៦៧គ្រាប់។អាវុធវែង ប្រភេទ (AK47 ស្វ័យបត់) លេខ 07311 ចំនួន១ដើម […]
  • រដ្ឋាភិបាល សម្រេចបន្តលើកលែងពន្ធដល់វិស័យទេសចរណ៍ និងកាត់ដេររយៈ៣ខែទៀត រដ្ឋាភិបាលកម្ពុជា សម្រេចបន្តផ្អាកការបង់ពន្ធប្រចាំខែចំពោះវិស័យទេសចរណ៍ វិស័យអាកាសចរណ៍ និង វិស័យសណ្ឋាគារ ផ្ទះសំណាក់ និងទីភ្នាក់ងារទេសចរណ៍ ក្នុងរយៈពេល ៣ខែបន្ថែមទៀតរហូតដល់ចុងឆ្នាំនេះ។ ក្នុងនោះ រដ្ឋាភិបាលក៏បានស្តារវិស័យកាត់ដេរវាយនភណ្ឌ ដោយផ្ដល់ប្រាក់ឧបត្ថម្ភ៤០ដុល្លារ និង៣០ដុល្លារបន្ថែមទៀតពីរោងចក្រចំនួន ៣ខែបន្ថែមទៀត ក្រោមហេតុផលដើម្បីជួយជំរុញនិងស្តារសេដ្ឋកិច្ចកម្ពុជាក្នុងវិបត្តិកូវីដ១៩។ សេចក្តីប្រកាសព័ត៌មាន បានបញ្ជាក់ថា ការលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទចំពោះសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានដែលមានសកម្មភាពអាជីវកម្មនៅក្នុងរាជធានីភ្នំពេញ, ខេត្តសៀមរាប, ខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកំពត, ក្រុងបាវិត និងក្រុងប៉ោយប៉ែត រយៈពេល៣ខែដល់ចុងឆ្នាំ២០២០នេះ បន្ថែមពីលើប្រាក់៤០ដុល្លារផ្តល់ជូនដល់និយោជិតបម្រើការងារលើវិស័យទេសចរណ៍នេះផ្ទាល់ និងពន្ធអប្បបរមាចំពោះក្រុមហ៊ុនអាកាសចរណ៍ដែលបានចុះបញ្ជីនៅកម្ពុជា ចំនួន២ខែ រហូតដល់ខែធ្នូ ចុងឆ្នាំនេះ។ គួររំលឹកថា រដ្ឋាភិបាលកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា វិស័យទេសចរណ៍និងវិស័យអាកាសចរណ៍នៅកម្ពុជា បានលើកលែងការបង់ពន្ធចំនួន២ខែ គិតចាប់ពីខែមិថុនា ដល់ខែកក្កដា ឆ្នាំ២០២០។ រដ្ឋាភិបាលបានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៣០ ខែកញ្ញា នេះ ថា រដ្ឋាភិបាលនឹងបន្តតាមដានជាប្រចាំនូវស្ថានភាពនៃជំងឺកូវីដ១៩ ស្ថានភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងក្របខណ្ឌតំបន់ និងសកលលោក ដើម្បីពិនិត្យនិងវាយតម្លៃពីផលប៉ះពាល់នៃជំងឺកូវីដ១៩មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា ក្នុងទិសដៅធ្វើបច្ចុប្បន្នភាពសម្រាប់វិធានការចាំបាច់ដែលបានដាក់ចេញនិងវិធានការសេដ្ឋកិច្ចថ្មីៗបន្ថែមទៀត៕
  • បក្សនយោបាយចំនួន៥ដាក់ភ្នាក់ងារសង្កេតការណ៍សរុបជាង៥ពាន់នាក់ដើម្បីពិនិត្យការចុះបញ្ជីឈ្មោះបោះឆ្នោតឆ្នាំ២០២០ http://www.khmnow.com/wp-content/uploads/2020/10/120302050_1657431631098321_6281699202513835137_n.jpg យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា គិតត្រឹមពេលនេះ មានគណបក្សនយោបាយចំនួន ៥ បានដាក់ភ្នាក់ងាររបស់ខ្លួនសរុបចំនួន ៥ ០២៧នាក់ ដើម្បីសង្កេតមើលដំណើរការពិនិត្យបញ្ជីឈ្មោះននិងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០។ គណបក្សនយោបាយទាំង ៥ រូមមាន ៖ គណបក្សប្រជាជនកម្ពុជា, គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សខ្មែររួបរួមជាតិ, គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សយុវជនកម្ពុជា។ គួររំលឹកថា ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៩ មានចំនួន ៨ ៦២៩ ៣៥៧នាក់ សម្រាប់ឆ្នាំ២០២០ នេះ គ.ជ.ប.មានផែនការចុះឈ្មោះថ្មី ចំនួន ៣០០ ៣៩០នាក់ ដែលការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០ នឹងចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី១៩ ខែតុលាឆ្នាំ២០២០ នេះ តាមបណ្ដាសាលាឃុំសង្កាត់នៅទូទាំងប្រទេស៕ សំអាង  
  • កម្ពុជាស្នើសុំហិរញ្ញប្បទានពីអាល្លឺម៉ង់ ប្រមាណ៣០លានដុល្លារសម្រាប់គម្រោងថ្មីចំនួន៦ កម្ពុជា ស្នើសុំអាល្លឺម៉ង់ ក្នុងទំហំហិរញ្ញប្បទានប្រមាណ ៣០លានដុល្លារអាមេរិកសម្រាប់គម្រោងថ្មីចំនួន៦។ ការស្នើសុំនេះធ្វើឡើងតាមរយៈកិច្ចពិគ្រោះយោបល់កម្រិតនយោបាយស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណសហព័ន្ធអាល្លឺម៉ង់កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលភាគីកម្ពុជាដឹកនាំដោយឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញជាតំណាងមកពីក្រសួង-ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលចំនួន ១០ ។ ចំណែកឯភាគីអាល្លឺម៉ង់ដឹកនាំដោយលោក Klaus Supp នាយកទទួលបន្ទុកកិច្ចការតំបន់ សម្រាប់ប្រទេសចិន អាស៊ីកណ្តាល អាស៊ីបូព៌ា ឡាវ និងកម្ពុជានៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) តាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) និងមានការចូលរួមដោយផ្ទាល់ពី ឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីជាន់ខ្ពស់ នៃស្ថានទូតអាល្លឺម៉ង់ សរុបទាំងអស់ចំនួន ៥០ រូប ។ គោលដៅចម្បងនៃកិច្ចពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង/កម្មវិធីដែលផ្តល់ហិរញ្ញប្បទានដោយភាគីអាល្លឺម៉ង់ និងសំណើគម្រោងថ្មីចំនួន៦គម្រោង ក្នុងទំហំហិរញ្ញប្បទានប្រមាណ៣០លានដុល្លារដែលស្នើដោយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលទៅភាគីអាល្លឺម៉ង់ដើម្បីពិនិត្យនិងអនុម័តក្នុងកិច្ចចរចាទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដែលគ្រោងនឹងប្រព្រឹត្តទៅនាឆ្នាំ២០២១ ខាងមុខ៕
  • ៩ខែឆ្នាំនេះចំណូលជាង១៨លានដុល្លារពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ នៅថ្ងៃទី១ ខែតុលា នេះ គ្រឹះស្ថានអង្គរ បានប្រកាសថា រយៈពេល៩ខែ ឆ្នាំ២០២០នេះ កម្ពុជាទទួលបានចំណូលជាង១៨.៤៥៦.៣០៧លានដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ដែលចំណូលនេះ ធ្លាក់ចុះ-៧៥,១៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ៩ខែ ឆ្នាំ២០២០នេះ រមណីយដ្ឋានអង្គរទទួលបានភ្ញៀវទេសចរបរទេស៣៩៦.២៤១នាក់ ធ្លាក់ចុះ-៧៦,១៧ភាគរយ។ សម្រាប់ថវិកា ដែលបានពីលក់បណ្ណចូលទស្សនាអង្គរ រយៈពេល៩ខែឆ្នាំ២០២០នេះ ត្រូវឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផាកម្ពុជាចំនួន៧៩២.៤៨២ដុល្លារ ។ ចំណូលពីការលក់ប័ណ្ណនៅប្រសាទកោះកែរ សម្រាប់ខែកញ្ញា មានចំនួន៩៧នាក់ ស្នើនឹង៩៧០ដុល្លារ ។ សរុបចំណូលលក់ប័ណ្ណនៅប្រាសាទកោះកែររយៈពេល៩ខែក្នុងឆ្នាំនេះ ចំនួន៨.៩១៤នាក់ ស្មើនឹង៨៩.១៤០ដុល្លារ។ ក្នុងខែកញ្ញាឆ្នាំ២០២០ នេះ ភ្ញៀវបរទេស ចំនួន២.៩៤៨នាក់ បានចូលទស្សនារមណីយដ្ឋានអង្គរ គឺមានការធ្លាក់ចុះ -៩៧,៣៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ រីឯចំណូលក្នុងខែកញ្ញា វិញទទួលបាន ១២៤.២៩៦ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩ គឺធ្លាក់ចុះ-៩៧,៤៥ភាគរយ៕
  • ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំងលោក ឯម ច័ន្ទមករា ជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង លោក ឯម ច័ន្ទមករា ជារដ្ឋលេខាធិ ការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បន្ថែមលើមុខងារបច្ចុប្បន្ន ។

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                    

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)