ព័ត៌មានថ្មី
- សិស្សនិស្សិតសាលាបច្ចេកទេសតាមបណ្ដាខេត្ត មានមោទនភាពចំពោះក្រមាខ្មែរបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ (ភ្នំពេញ)៖ សិស្សនិស្សិតវិទ្យាស្ថានបច្ចេកទេសនៅតាមបណ្ដាខេត្តនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសគាំទ្រយ៉ាងពេញទំហឹង និងមានមោទនភាពចំពោះក្រមាខ្មែរបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ(UNESCO) ដើម្បីថែរក្សាកេរតំណែលវប្បធម៌ដូនតាខ្មែរ។ កញ្ញា សាក់ ពន្លឺ ជានិស្សិតសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តបាត់ដំបងបាននិយាយថា៖«នាងខ្ញុំពិតជាមានមោទនភាព និងសូមចូលរួមអបអរសាទរចំពោះក្រមាខ្មែរយើងដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ(UNESCO) ដើម្បីថែរក្សាកេរតំណែលវប្បធម៌ដូនតាខ្មែរយើង ហើយខ្ញុំនឹងចូលរួមថែរក្សាសម្បត្តិវប្បធម៌មនុស្សជាតិមួយនេះ»។ កញ្ញា ប្រេម ស្រីណេត ជានិស្សិតសិក្សានៅវិទ្យាស្ថានពហុបច្ចេក ទេសអង្គរខេត្តសៀមរាបបាននិយាយថា៖«ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ហើយមានមោទនភាពចំពោះក្រមាខ្មែរដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ នេះជាសកម្មភាពដ៏ល្អខ្លាំងណាស់របស់ថ្នាក់ដឹកនាំដែលមានសម្ដេចបវរធិបតិ និងក្រសួង វប្បធម៌ និងវិចិត្រសិល្បៈដែលបានយកចិត្តទុកដាក់ទៅលើវប្បធម៌ជាតិយើង»។.ចំណែកកញ្ញា ហួង ភួងបូរិន ជានិស្សិតសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តបាត់ដំបងបាននិយាយថា៖«ក្នុងនាមខ្ញុំជាសិស្ស ខ្ញុំពិតជាសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង បន្ទាប់ពីក្រមាខ្មែរយើងបានចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ហើយវាជាការឆ្លុះបញ្ចាំងពីតម្លៃដ៏ធំធេងដែលមានការទទួលស្គាល់ដោយស្ថាប័នអន្តរជាតិ»។ និស្សិតឈ្មោះ ណាវិន សិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តបាត់ដំបងបាននិយាយថា៖«នាងខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ចំពោះក្រមាខ្មែរដែលមានអាយុកាលរាប់រយឆ្នាំ ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីទី៧របស់កម្ពុជាសម្រាប់មនុស្ស ជាតិ។ និស្សិត ស្រេង ដាលីន សិក្សានៅវិទ្យាស្ថានជាតិបច្ចេក វិទ្យាខេត្តបាត់ដំបងបាននិយាយថា៖«ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំងដែលក្រមាខ្មែរយើង ត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ហើយនេះជាសកម្មមួយបង្ហាញពីការយកចិត្តទុកដាក់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រមុខដឹកនាំប្រទេសយើង ហើយសម្ដេចពិតជាមានជាតិនិយម និងស្មារតីសាមគ្គីជាតិ ហើយខ្ញុំនាមជាយុវជនខ្ញុំសូមគាំទ្ររាជរដ្ឋាភិបាល»។ ការដាក់បញ្ជូលក្រមាក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្ស ជាតិរបស់អង្កការយូណេស្កូនាពេលនេះ ពួកគេបានចាត់ទុកថា វាពិតជាស័ក្កិសមបំផុតក្នុងការលើកតម្កើងកិត្យានុភាពនៃកម្ពុជាលើឆាកអន្តរជាតិ និងការលើកតម្កើងនូវមរតកវប្បធម៌ខ្មែរ […]
- TYDA រៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំលើកទី២ ផ្ដោតលើការអនុវត្តវេជ្ជសាស្រ្តឈានមុខ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលហៅកាត់ថា TYDA បានរៀបចំសន្និសីទវេជ្ជសាស្រ្តប្រចាំឆ្នាំរបស់ខ្លួនលើកទី២ក្រោមប្រធានបទ«ការអនុវត្តវេជ្ជសាស្រ្តឈានមុខ» ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA។ សន្និសីទវេជ្ជសាស្រ្តរៀបចំធ្វើឡើងនាពេលនេះមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ៧-៨ ខែធ្នូ ឆ្នាំ២០២៤ នាសណ្ឋាគារភ្នំពេញ។ ក្នុងឱកាសនេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមគ្រូពេទ្យស្ម័គ្រចិត្ត TYDA បានលើកឡើងថា សន្និសីទដែលបានធ្វើឡើងនាពេលនេះ ពិតជាមានសារៈសំខាន់ ដែលបានលើកឡើងនូវសកម្មភាពការងាររបស់សមាគមដែលសម្រេចបាននាពេលកន្លងមក ក៏ដូចជា រួមចំណែកលើកកម្ពស់វិស័យសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរឡើង។ លោកជំទាវបណ្ឌិត បានបន្ថែមថា គិតត្រឹមឆ្នាំ២០២៤ នេះ TYDA មានអាយុ១២ឆ្នាំហើយ ដែលកន្លងមកនេះ បានអនុវត្តបេសកកម្មរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួនស្របទៅតាមគោលដៅ និងចក្ខុវិស័យរបស់សមាគម។ ក្នុងនោះ បានចូលរួមចំណែកយ៉ាងសកម្មជាមួយស្ថាប័នជាតិក្នុងការពង្រីក និងបង្ខិតសេវាព្យាបាលឲ្យកាន់តែជិតប្រជាពលរដ្ឋ និងជាពិសេសបានចូលរួមយ៉ាងសកម្ម ជាមួយរាជរដ្ឋាភិបាលក្នុងការព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងគោលដៅជួយកាត់បន្ថយភាពក្រីក្រ។ លោកជំទាវបន្តថា ជាមួយគ្នានេះ TYDA គឺជាតួអង្គពិសេស ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងព្យាបាលអ្នកជំងឺ […]
- សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា តាមរយះសន្តិភាព ស្ទើរតែមិនដែលឮទាល់តែសោះអំពីជម្លោះ សាសនានៅកម្ពុជា ថ្លែងក្នុងពិធីបើកសន្និបាតលើកទី២០ របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “បច្ចុប្បន្ននេះក្រោមម្លប់ដ៏សែនត្រជាក់នៃសន្តិភាព យើងស្ទើរតែមិនដែលឮទាល់តែ សោះអំពីជម្លោះសាសនានៅកម្ពុជា។ សម្រាប់កម្ពុជា សហគមន៍ខ្មែរឥស្លាម ដែលជាសហគមន៍ជនជាតិ ភាគតិច តែងតែទទួលបានការលើកកម្ពស់ និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា “ព្រះ មហាក្សត្រខ្មែរគ្រប់ជំនាន់ បានផ្តល់ការសណ្តោសប្រណី ដល់សហគមន៍មួយនេះ ដូចប្រជាជនខ្មែរទូទៅដែរ។ សម្តេចធិបតី បានរំលឹកថា “បងប្អូនខ្មែរឥស្លាមបានរងទុក្ខលំបាកដោយ សារសង្គ្រាមការរើសអើងជាតិសាសន៍ ក្នុងរបបសាធារណរដ្ឋខ្មែរ និងការលុបបំបាត់ទាំងស្រុងនូវសេរីភាពសាសនា និង អំពើប្រល័យពូជសាសន៍ ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ។ សម្តេចធិបតី បានបញ្ជាក់ថា “រាជរដ្ឋាភិបាលអាណត្តិមុន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន បានរៀបចំឱ្យមានស្ថាប័ន កំពូលឥស្លាមគឺ គណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា និងបានផ្តល់តួនាទីដល់ថ្នាក់ដឹកនាំសហគមន៍ខ្មែរឥស្លាមជាច្រើនរូប នៅក្នុងស្ថាប័នកំពូលរបស់ជាតិ និង នៅថ្នាក់ក្រោមជាតិ ជាមួយនឹងសន្តិភាពការជឿនលឿន នៃសង្គមសេដ្ឋកិច្ច […]
- ត្រីរាជមួយក្បាល ទម្ងន់១៣២គីឡូក្រាម ដែលចាប់បានដោយអ្នកនេសាទ ទទួលបានការជួយសង្គ្រោះ និងលែងចូលបឹងធម្មជាតិវិញ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាបនៃរដ្ឋបាលជលផល សហការជាមួយគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានលែងត្រីរាជមួយក្បាលចូលបឹងធម្មជាតិវិញ។ ត្រីរាជដែលមានទម្ងន់ ១៣២គីឡូក្រាម និងប្រវែងដងខ្លួនជាង ២ម៉ែត្រ មានសុខភាពល្អ ត្រូវអ្នកនេសាទចាប់បានដោយចៃដន់ នៅដាយត្រីគន្លងលេខ៣A (ដាយរាជធានីភ្នំពេញ)។ ក្រុមការងារនៃវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល និងគម្រោងអច្ឆរិយភាពទន្លេមេគង្គ បានបំពាក់ស្លាកសញ្ញាម្តងទៀត និងលែងត្រីរាជនោះចូលបឹងធម្មជាតិវិញដោយសុវត្ថិភាព ក្នុងគោលបំណងសិក្សាតាមដានការបន្លាស់ទី និងជម្រកក្នុងរដូវប្រាំង។ សូមបញ្ជាក់ថា ត្រីរាជ១ក្បាលនេះ ធ្លាប់ត្រូវបានក្រុមការងារលែងចូលទៅក្នុងដែនទឹកធម្មជាតិវិញ កាលពីពេលកន្លងទៅរួចហើយ ដោយសារត្រីនេះមានស្លាកស្មាមបំពាក់ស្លាកសញ្ញាសំគាល់ ប៉ុន្តែស្លាកសញ្ញាសំគាល់នោះបានរបូតចេញពីខ្លួនត្រីបាត់។ គួរជម្រាបថា ត្រីរាជ ស្ថិតក្នុងអំបូរ ប៉ង់ហ្គាស៊ីដេ ហើយមានឈ្មោះជាភាសាអង់គ្លេស Mekong Giant Catfish និងមានឈ្មោះវិទ្យាសាស្រ្ត Pangasianodon gigas។ ត្រីរាជ អាចមានប្រវែងរហូតដល់ ៣ម៉ែត្រ និងមានទម្ងន់ប្រមាណ ៣០០គីឡូក្រាម។ ស្ថិតក្នុងក្រុមត្រីដែលពុំមានស្រកី ត្រីរាជមានស្បែករលោង មានពុកមាត់ខ្លី២គូ មានព្រុយខ្នងច្បាស់ និងមានទ្រនុងរឹងចំនួន៧ ព្រុយខ្លាញ់តូច ព្រុយគូទវែងមិនជាប់ជាមួយកន្ទុយ និងមានមាត់នៅនៅខាងក្រោម។ ត្រីរាជ ចូលចិត្តរស់នៅតាមទន្លេសាប បឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គ […]
- រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការគ្រប់គ្រងធនធានធម្មជាតិចូលរួមចំណែកសំខាន់ក្នុងការអភិវឌ្ឍជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំនៃអង្គការសមាគមអភិរក្សសត្វព្រៃ (Wildlife Conservation Society – WCS) នៅកម្ពុជា។ លោក Robert Menzi, ប្រធានស្តីទីនិងជាអគ្គនាយកអង្គការសមាគមអភិរក្សសត្វព្រៃ(WCS) បានលើកឡើងថា រយៈពេល២៥ឆ្នាំមកទល់ថ្ងៃនេះ បានចូលរួមជាដៃគូអភិវឌ្ឍន៍ សហការជាមួយក្រសួងបរិស្ថាន ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ជា បានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗ ជាពិសេស កិច្ចសហប្រតិបត្តិការដែលគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ការងារគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ ដើម្បីចូលរួមចំណែកការពារប្រព័ន្ធអេកូឡូស៊ីតំបន់ កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់និងការប្រែប្រួលអាកាសធាតុ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអបអរសាទរចំពោះភាពជាដៃគូរបស់អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) ដែលសម្រេចបានជោគជ័យក្នុងប្រតិបត្តិការនៅកម្ពុជារយៈពេល២៥ឆ្នាំកន្លងមកនេះ ហើយថែមទាំងបានឆ្លុះបញ្ចាំងពីភាពជោគជ័យនៃកិច្ចសហប្រតិបត្តិការជាមួយគ្នា ក្នុងការពារ និងអភិរក្សធនធានធម្មជាតិ និងបរិស្ថាននៅកម្ពុជា។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណដល់អង្គការ WCS ដែលបង្កើតគម្រោងអភិរក្សផ្អែកលើការអភិវឌ្ឍសហគមន៍ ដើម្បីការពារសត្វព្រៃ និងព្រៃឈើ នៅតាមតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា ហើយកិច្ចខិតខំប្រឹងប្រែងអភិរក្សរួមគ្នានេះ […]
- ឯកឧត្តម ហេង សួរ ស្វាគមន៍មជ្ឈមណ្ឌលអាស៊ាន-ចិន ចំពោះកិច្ចសហប្រតិបត្តិការជាមួយ គ្រឹះស្ថាន TVET នៅកម្ពុជា ដើម្បីបណ្តុះបណ្តាលជំនាញបច្ចេកទេសរួមគ្នា (ភ្នំពេញ)៖ នៅក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយឯកឧត្តម Shi Zhongjun អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-ចិន (ASEAN-China Center) នាល្ងាចថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូចិនមកកាន់កម្ពុជានាពេលនេះ ដោយឯកឧត្តមសង្ឃឹមថា គណៈប្រតិភូចិនដែលរួមមានទាំងតំណាងនៃស្ថាប័ន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសជាច្រើនផ្សេងៗគ្នាមកពីប្រទេសចិនផងនោះ នឹងស្វែងយល់កាន់តែច្បាស់ពីឱកាសនៃកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថាន TVET នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើដល់មជ្ឈមណ្ឌលអាស៊ាន-ចិន និងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេសរបស់ចិន ពិនិត្យមើលសក្តានុពលរបស់គ្រឹះស្ថាន TVET របស់កម្ពុជាដើម្បីសហការគ្នាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេសរួមគ្នាតាមរយៈការផ្លាស់ប្តូរកម្មវិធីសិក្សា ការផ្លាស់ប្តូរសិក្សាស្រាវជ្រាវ ការបណ្តុះបណ្តាលបន្ថែមដល់គ្រូបច្ចេកទេសកម្ពុជា និងការបញ្ជូនគ្រូបច្ចេកទេសពីចិនមកកម្ពុជាជាដើម។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្លឹងឃើញថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ចិននៅតែមានសក្តានុពលខ្លាំងក្នុងការជួយអភិវឌ្ឍធនធានមនុស្សសម្រាប់កម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម Shi Zhongjun បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ឯកឧត្តមរដ្ឋមន្ត្រីលើកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស ក៏ដូចជាកម្មវិធីសិក្សារួមគ្នា និងការបញ្ជូនគ្រូបច្ចេកទេសពីចិនមកកម្ពុជាផងដែរ។ ទន្ទឹមនេះ ក្នុងនាមមជ្ឈមណ្ឌលអាស៊ាន-ចិន ឯកឧត្តមសូមអញ្ជើញក្រុមការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីស្វែងយល់ពីឱកាសរួមគ្នាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ៕
- អភិបាលខេត្តប៉ៃលិន ជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្តទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ប៉ៃលិន៖ យោធិន នៃកងរាជអាវុធហត្ថខេត្តប៉ៃលិន ទើបជ្រើស រើសថ្មី «ជាប់ជាស្ថាពរ» ត្រូវបាន ជូនដំណើរចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ នាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីលោកមេបញ្ជាការ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ថ្នាក់ដឹកនាំ សាច់ញាតិក្រុមគ្រួសារ និងបងប្អូនយោធិនជាច្រើនរូបទៀត។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍សម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃ លែង ដែលបានចូលរួមក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថខេត្ត ទើបជ្រើសរើសថ្មី «ជាប់ជាស្ថាពរ» ចូលហ្វឹកហ្វឺន នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធ ហត្ថ ភ្នំជុំសែនរីករាយ និងថ្លែងនូវការកោតសរសើរ ដល់កងរាជ អាវុធហត្ថខេត្ត ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បេសក កម្ម ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ពិសេសគឺការសម្រិត សម្រាំងយ៉ាងសុក្រឹត ក្នុងការជ្រើសរើសយោធិន […]
- ប្រមុខអង្គការសហប្រជាជាតិ អំពាវនាវឱ្យបញ្ចប់ការប្រយុទ្ធគ្នានៅស៊ីរី ហើយងាកទៅដំណើរការនយោបាយវិញ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវឱ្យមានសិទ្ធិមនុស្សធម៌ជាបន្ទាន់ដល់ជនស៊ីវិលទាំងអស់នៅក្នុងប្រទេសស៊ីរី និងការវិលត្រឡប់ទៅកាន់ដំណើរការនយោបាយដើម្បីបញ្ចប់ការបង្ហូរឈាម។ នៅក្នុងកិច្ចប្រជុំសារព័ត៌មានមួយ លោក Guterres បាននិយាយថា លោកទើបតែបាននិយាយជាមួយប្រធានាធិបតីទួរគី Recep Tayyip Erdogan ដើម្បីពិភាក្សាអំពីការវិវត្តន៍ចុង ក្រោយបង្អស់នៅក្នុងប្រទេសស៊ីរី។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោកបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ការទទួលបានជំនួយមនុស្សធម៌ជាបន្ទាន់ដល់ជនស៊ីវិលទាំងអស់ដែលត្រូវការជំនួយ និងការវិលត្រឡប់ទៅកាន់ដំណើរការនយោបាយដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ការបង្ហូរឈាម។ ប្រធានអង្គការសហប្រជាជាតិក៏បានសង្កត់ធ្ងន់ថា គ្រប់ភាគីទាំងអស់ត្រូវមានកាតព្វកិច្ចនៅក្រោមច្បាប់អន្តរជាតិដើម្បីការពារជនស៊ីវិល។ ប្រធានអង្គការសហប្រជាជាតិបាននិយាយថា បន្ទាប់ពីជម្លោះរយៈពេល ១៤ ឆ្នាំ វាគឺជាពេលវេលាដ៏ខ្ពស់សម្រាប់ភាគីទាំងអស់ដើម្បីចូលរួមយ៉ាងយកចិត្តទុកដាក់ជាមួយលោក Geir Pedersen បេសកជនពិសេសរបស់អង្គការ សហប្រជាជាតិសម្រាប់ប្រទេសស៊ីរី ដើម្បីជាចុងក្រោយកំណត់នូវវិធីសាស្រ្តថ្មី រួមបញ្ចូល និងទូលំទូលាយក្នុងការដោះស្រាយវិបត្តិនេះ ស្របតាមសន្តិសុខ៕
- ក្រុមអ្នកស្រាវជ្រាវរកឃើញវត្តមានសត្វព្រៃកម្រ ចំនួន២៨ប្រភេទ នៅដែនជម្រកសត្វព្រៃលំផាត់ តាមរយៈការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិបញ្ជាក់ថា ដែនជម្រកសត្វព្រៃលំផាត់ នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗដូចជា ទន្សោង ខ្ទីង និងប្រភេទសត្វដែលកំពុងរងការគំរាមកំហែងជាសកលជាច្រើនទៀត។ លទ្ធផលនៃការសិក្សានេះ កាមេរ៉ាស្វ័យប្រវត្តិបានថតសត្វព្រៃបានចំនួន ២៨ប្រភេទរួមមានប្រភេទអំបូរសត្វស្វា ពាហនៈព្រៃ ក្តាន់ ខ្លាឃ្មុំ សំពោច សត្វស្លាប ឆ្មាព្រៃ និងអំបូរសត្វព្រៃជាច្រើនប្រភេទទៀត ត្រូវបានថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិនិងកំណត់អត្តសញ្ញាណ។ ក្នុងនោះក៏មានប្រភេទសត្វព្រៃជាច្រើនទៀត ត្រូវបានចាត់ថ្នាក់ក្នុងប្រភេទកំពុងរងគ្រោះខ្ពស់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN Red List) ដែលក្នុងនោះមានសត្វពីរប្រភេទស្ថិតក្នុងស្ថានភាពជិតផុតពូជបំផុត គឺសត្វស្វាកន្ទុយស និងសត្វទន្សោង ជាចំណាត់ថ្នាក់ដែលងាយនឹងឈានដល់ការផុតពូជបើសិនជាមិនមានការការពារទេនោះ។ នេះបើតាមសេចក្តីប្រកាសពត៌មានរួមរវាងអង្គការអង្គការជីវិតធម្មជាតិនៅកម្ពុជា និងក្រសួងបរិស្ថាន ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។ លទ្ធផលនៃការសិក្សាស្រាវជ្រាវតាមដានជីវៈចម្រុះដោយម៉ាស៊ីនថតស្វ័យប្រវត្តិនៅដែនជម្រក សត្វព្រៃលំផាត់ចេញផ្សាយនៅថ្ងៃនេះ បានបញ្ជាក់ថា ដែនជម្រក សត្វព្រៃ លំផាត់នៅតែជាជម្រកដ៏សំខាន់សម្រាប់សត្វព្រៃធំៗ និងប្រភេទសត្វកម្រ ដូចជាទន្សោង ខ្ទីង និងស្វាកន្ទុយសជិតផុតពូជបំផុត ដែលពួកវាមានតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាលំនឹងប្រព័ន្ធអេកូឡូស៊ីនៅក្នុងព្រៃ។ ការសិក្សានេះធ្វើឡើងក្រោមមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមរយៈសកម្មភាព USAID មរតកបៃតងចាប់ពីខែសីហា ឆ្នាំ ២០២៣ ដល់ខែមិថុនា ឆ្នាំ ២០២៤។ គោលបំណង គឺដើម្បីវាស់ស្ទង់ទិន្នន័យពីប្រភេទថនិកសត្វដ៏មានតម្លៃ និងផ្តល់បច្ចុប្បន្នភាព […]
- សិស្សនិស្សិត NPICជិត ២ពាន់នាក់ ប្រឡងបញ្ចប់ការសិក្សាជំនាញ និងបច្ចេកទេសយ៉ាងជោគជ័យ (ភ្នំពេញ)៖ សិស្សនិស្សិតចំនួន ១៩១៧នាក់(ស្រី ២៥៨នាក់) ដែលសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រឡងបញ្ចប់ការសិក្សាឆ្នាំ២០២៤ ខណៈពួកគេបានបង្ហាញពីសុទិដ្ឋិនិយមនៃលទ្ធផលដែលបានពីការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការ សិក្សារៀនសូត្រជំនាញ និងបច្ចេកទេសកន្លងមក។ របាយការណ៍របស់ NPIC បានឱ្យដឹងថា ការប្រឡងបញ្ចប់ការសិក្សាឆ្នាំ ២០២៤ នេះមានរយៈពេល ៥ថ្ងៃចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែធ្នូ គឺជាការប្រឡងលើកទី១ សម្រាប់ការការពារនិក្ខេបនទបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតបច្ចេកវិទ្យា ហើយនេះជាលើកទី៤ សម្រាប់ការការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស។ ចំណែកការប្រឡងនេះទៀតសោធ គឺជាលើកទី១៦ សម្រាប់ការការពារសារណាបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស ហើយវាជាលើកទី១៨ សម្រាប់ការប្រឡងបញ្ចប់ការសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងជាលើកទី៨ សម្រាប់ការប្រឡងបញ្ចប់ការសិក្សាកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ២ និង៣។ NPIC បានបន្តថា និស្សិតកម្រិតបណ្ឌិតបច្ចេកវិទ្យា (PhD Level) មានចំនួន ១៨នាក់ (ស្រី១នាក់) ចែកជា២ជំនាញគឺ ជំនាញវិស្វកម្មអគ្គិសនីចំនួន ១៥នាក់ (ស្រី១នាក់) និងជំនាញវិស្វកម្មសំណង់ស៊ីវិលចំនួន ៣នាក់ (ស្រី០នាក់)។ និស្សិតកម្រិតបរិញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (Master Level)មានចំនួន ១០៨នាក់ (ស្រី៧នាក់) […]
- ស្អែកនេះ NEA នឹងរៀបចំវេទិកាការងារនៅខេត្តស្វាយរៀងដោយនាំឱកាសការងារជិត៥០០កន្លែងសម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ នៅថ្ងៃស្អែកនេះ មជ្ឈមណ្ឌលការងារខេត្តស្វាយរៀង របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងមានការចូលរួមពីក្រុមហ៊ុន ឡេកស្ព័រ (ខេមបូឌា) នឹងរៀបចំវេទិកាការងារដោយនាំយកឱកាសការងារចំនួន៤៦០ កន្លែង ផ្តល់ជូនដល់ប្រជាពលរដ្ឋ និងអ្នកកំពុងស្វែងរកការងារធ្វើនៅក្រុងបាវិត ខេត្តស្វាយរៀង។ វេទិកាការងារនេះ នឹងត្រូវរៀបចំឡើងនៅក្នុងទីតាំងក្រុមហ៊ុន ឡេកស្ព័រ (ខេមបូឌា) ស្ថិតនៅផ្លូវជាតិលេខ១ ភូមិអង្គសាលា សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ យុវជន សិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយក្រុមហ៊ុនដោយផ្ទាល់ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច។ លោក ទេព បញ្ញា ប្រធានផ្នែករដ្ឋបាល នៃក្រុមហ៊ុន ឡេព័រ (ខេមបូឌា) លើកឡើងថា នៅថ្ងៃទី៣០ នេះ ក្រុមហ៊ុនយើងនឹងចូលរួមក្នុងវេទិកាការងារដោយនាំយកឱកាសការងារចំនួន ៤៦០កន្លែង សម្រាប់ផ្តល់ជូនបងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ដោយក្នុងនោះក្រុមហ៊ុនកំពុងជ្រើសរើសបុគ្គលិកក្នុងមុខតំណែងជាច្រើនដូចជា អ្នកបកប្រែចិន កម្មករកាត់ដេរ កម្មករខ្សែរទឹកហូរ ផ្នែកតុកាត់ […]
- ធនាគារពិភពលោក បញ្ជាក់ថា យុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថានបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋានផង និងការពារបរិស្ថានឱ្យបានល្អផង «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ ចូលរួមលើកកម្ពស់ការកាត់បន្ថយភាពក្រីក្រ មាន ន័យថាបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច របស់សហគមន៍មូលដ្ឋានផង និងការពារបរិស្ថានឱ្យបានល្អផង។ » លោកស្រី Tania Meyer ប្រធានធនាគារ ពិភពលោកប្រចាំកម្ពុជា បានលើកឡើងបែបបនេះ ក្នុងពេលទទួលបានការអនុញ្ញាតជួបសំដែងការគួរ សមនិងពិាភក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ លោកស្រី Tania Meyer បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថានក្នុងការដាក់ចេញ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានជំរុញលើកទឹកចិត្តជាពិសេសសិស្សានុសិស្ស និងយុវជន ឱ្យចូលរួមយ៉ាងសកម្មដើម្បីភាពស្អាត និងភាពបៃតង។ លោកស្រី បានលើកឡើងពីការគាំទ្រដល់ការអភិវឌ្ឍគោលដៅលំហែបៃតង និងរបៀងទេសចរណ៍ធម្មជាតិ របស់សហគមន៍តំបន់ការពារធម្មជាតិ ដើម្បីលើកកម្ពស់ជីវភាព សហគមន៍តំបន់ការពារធម្មជាតិ។ លោកស្រី Tania Meyer បានប្រកាសថា ធនាគារពិភពលោក ប្រកាសផ្តល់ទឹកប្រាក់ចំនួន ២ លានដុល្លារ សម្រាប់គម្រោងបន្សាំនឹងការប្រែប្រួលអាកាសធាតុ ដើម្បីលើកកម្ពស់ជីវភាពសហគមន៍ ក្នុងតំបន់ការពារធម្មជាតិ ក្នុងការឆ្លើយតបនឹងផលប៉ះពាល់ធ្ងន់ធ្ងរនៃការប្រែប្រួលអាកាសធាតុ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង […]
- ឯកឧត្តមសន្តិបណ្ឌិត ស សុខា ដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តសារាចរបញ្ឈប់ការផ្សព្វផ្សាយល្បែងសុីសងខុសច្បាប់ មួយថ្ងៃក្រោយចុះហត្ថលេខាលើសារាចរណែនាំ ស្ដីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុស ច្បាប់ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនា យករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារ ដើម្បីធានាភាពគ្រុបជ្រុង ជ្រោយនៃការអនុវត្តសារាចរណែនាំដ៏មានសារៈសំខាន់នេះ ទាំងកម្រិតថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី បានមាន ប្រសាសន៍ថា ដើម្បីធានាប្រសិទ្ធិភាពនៃការអនុវត្តសារាចរ ណែនាំ អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានអង្គភាពចំណុះជាសេនាធិការ រួមទាំងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់តាមដាន ស្រាវជ្រាវ ទាំងលើបណ្ដាញផ្សព្វផ្សាយសង្គមគ្រប់ប្រភព រួមទាំងការផ្សព្វផ្សាយចល័ត និងអចល័តគ្រប់ទីកន្លែង ដើម្បីឈានទៅបង្ក្រាបឱ្យបានម៉ឺងម៉ាត់ក្នុងករណីនៅតែបន្តផ្សព្វផ្សាយបំពានក្រោយផុតឱសានវាទ។ បើតាមប្រមុខក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសម្រេចទុកពេលឱ្យអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងខុសច្បាប់ទាំងអស់ បញ្ឈប់សកម្ម ភាពយូរបំផុតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ពោលគឺចាប់ពីថ្ងៃទី១១ ខែធ្នូតទៅ មន្រ្តីមានសមត្ថកិច្ចគ្រប់ថ្នាក់ គ្រប់ជំនាញ ទាំងជំនាញស្រាវជ្រាវតាមទីតាំង តាមបណ្ដាញអុីនធើណេត និងជំនាញបង្ក្រាប នឹងសហការគ្នាអនុវត្តសារាចរណែនាំយ៉ាងតឹងរឹងបំផុត តាមទស្សនៈ ល្មើសមួយបង្ក្រាបមួយ ល្មើសពីរ […]
- អាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបទីតាំងគ្រឿងញៀនមួយកន្លែង ជ្រោកក្រោមផ្លាក ភោជនីយដ្ឋានហាងតែ ឃាត់ខ្លួនមនុស្ស ៩៣នាក់ ព្រមជាមួយថ្នាំញៀនជាច្រើនរយកញ្ចប់ អនុវត្តតាមគំរូដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយមូលដ្ឋានអាវុធខណ្ឌជ្រោយចង្វារ ក្រោមការសម្របសម្រួលពីលេាក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបទីតាំងប្រើប្រាស់ប្រាស់គ្រឿងញៀនមួយកន្លែង ដោយជ្រោកក្រោមផ្លាក ភោជនីយដ្ឋានហាងតែ ស្ថិតក្នុង ព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ឃាត់ខ្លួនជនជាតិ ខ្មែរ ចិន វៀតណាម សរុប ៩៣នាក់ (ស្រី៤៩នាក់) ព្រមជាមួយថ្នាំញៀនចម្រុះ ជាង៤០០កញ្ចប់ បំពង់ខ្យល់ជាង១០០បំពង់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀន មួយចំនួន។ បច្ចុប្បន្នអាវុធហត្ថរាជធានីភ្នំពេញ កំពុងបន្តនិតិវិធីយ៉ាងមមាញឹកបំផុត៕
- រដ្ឋមន្រ្តីសុខាភិបាល បន្តក្រើនរំលឹកប្រជាពលរដ្ឋ ថែរក្សាសុខ ភាព និងធ្វើលំហាត់ប្រាណ ដើម្បីបង្ការជំងឺមិនឆ្លង ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីសុខាភិបាល បន្តក្រើន រំលឹក «សូមបងប្អូនប្រជាពលរដ្ឋ ថែរក្សាសុខភាព និងធ្វើលំហាត់ប្រាណ ដើម្បីបង្ការខ្លួនពីជំងឺមិនឆ្លង ជាពិសេសជំងងឺទឹកនោមផ្អែម»។ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាព មន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម នាព្រឹកថ្ងៃពុធ ទី៤ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកក្រសួង សុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល និងសួរសុខទុក្ខ សំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកនៃមន្ទីរពេទ្យព្រះសីហនុ មណ្ឌលនៃក្តីសង្ឃឹម។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានចុះសួរ សុខទុក្ខប្រជាពលរដ្ឋ និងអ្នកជំងឺ ដែលអញ្ជើញមកទទួលសេវានៅមន្ទីរពេទ្យ ដែលក្នុងនោះក៏ទទួលបានចំណាប់អាម្មរណ៍ពីប្រជាពលរដ្ឋ ដែលបានលើក សរសើរពីការបម្រើសេវារបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ មានអត្តចរិត ឥរិយាបថល្អ រួសរីករាយរាក់ទាក់ មានការគួរសម ជាមួយស្មារតីទទួលខុសត្រូវខ្ពស់ លើគុណភាពនៃការផ្តល់សេវាប្រចាំថ្ងៃ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងប្រតិភូ បានចុះពិនិត្យនៅតាមផ្នែកនីមួយៗ ក៏ដូចជាពិនិត្យដំណើរការនៃការបម្រើសេវាជូនប្រជាពលរដ្ឋ ដូចជាផ្នែកពិគ្រោះក្រៅ ផ្នែកសម្រាកពេទ្យ សង្គ្រោះបន្ទាន់ ប្រពោធនកម្ម វះកាត់ និងរូបភាពវេជ្ជសាស្ត្រ។ ក្នុងនោះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ការណែនាំដល់មន្រ្តី […]