មន្ត្រីរដ្ឋាភិបាល បាននិយាយកាលពីថ្ងៃពុធថា កងកម្លាំងសន្តិសុខសូម៉ាលីបានសម្លាប់អ្នកប្រយុទ្ធ អាល់សាបាប (al-Shabab) ជាង ២០០នាក់ រួមទាំងមេដឹកនាំជាន់ខ្ពស់នៅក្នុងប្រតិបត្តិការរយៈពេល ៣ថ្ងៃ បានធ្វើឡើងនៅតំបន់កណ្តាល និងភាគខាងត្បូងនៃប្រទេស។
រដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ លោក ដាដ អេវីស បាននិយាយថា កងកម្លាំងសន្តិសុខក៏បានរំដោះតំបន់ថ្មីនៅក្នុងរដ្ឋ ហៀរសាបេល ហ្គាលម៉ូដូក និង រដ្ជូបាឡែន ជាកន្លែងដែលពួកគេបានសម្លាប់ពួកជ្រុលនិយមមួយចំនួនធំ។
លោក បាននិយាយថា កងកម្លាំង គាំទ្រដោយដៃគូអន្តរជាតិបានប្រតិបត្តិការដោយជោគជ័យ នៅក្នុងរដ្ឋជាច្រើន ដើម្បីបោសសម្អាតពួកសកម្មប្រយុទ្ធ ដែលបានចូលរួមជាមួយកងកម្លាំងរដ្ឋាភិបាលក្នុងការវាយប្រហារប្រចាំថ្ងៃ។
លោក បាននិយាយបន្ថែមថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ បានស្វាគមន៍ចំពោះវឌ្ឍនភាព ដែលធ្វើឡើងដោយរដ្ឋាភិបាល ក្នុងសង្គ្រាមប្រឆាំងនឹងក្រុមអាល់សាបាប ក្នុងប្រទេស។
គួរបញ្ជាក់ថា កងកម្លាំងរដ្ឋាភិបាល បានបង្កើនការវាយប្រហាររបស់ពួកគេប្រឆាំងនឹងក្រុមអាល់សាបាប ចាប់តាំងពីប្រធានាធិបតីលោកហាសាន់ សេក ម៉ូហាំមូដ (Hassan Sheikh Mohamud) បានប្រកាសសង្រ្គាមទាំងស្រុងប្រឆាំងនឹងពួកសកម្មប្រយុទ្ធកាលពីឆ្នាំមុន៕
ប្រែសម្រួលដោយ ប៊ុន សុភាព






