
កងជីវពលសូម៉ាលី ជាសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាល បានសម្លាប់សកម្មប្រយុទ្ធ អាល់សាបាប យ៉ាងហោចណាស់៤៥ នាក់បន្ទាប់ពីការប្រយុទ្ធគ្នានៅក្នុងតំបន់ ហ៊ីរ៉ាន។
ការសម្លាប់នេះគឺជាការវិវត្តន៍ចុងក្រោយបង្អស់ នៅក្នុងតំបន់ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ នៅក្នុងជម្លោះរវាងក្រុម ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងក្រុមជីវពលសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលសហព័ន្ធ។
ពួកសកម្មប្រយុទ្ធអាល់សាបាប បានធ្វើសង្គ្រាមនៅតំបន់ហ៊ន នៃប្រទេសអាហ្វ្រិក អស់រយៈពេលជាងមួយទសវត្សរ៍មក ហើយខណៈដែលខ្លួនព្យាយាម បង្ខំឱ្យ មានការអនុវត្តច្បាប់ Sharia យ៉ាងតឹងរ៉ឹង។
ក្រុមនេះនៅតែបន្តបង្កការបំផ្លិចបំផ្លាញនៅទូទាំងប្រទេស បើទោះបីជាមានការខិតខំប្រឹងប្រែងពីកងកម្លាំងទាំងក្នុងតំបន់ និងក្នុងតំបន់ដែលដាក់ពង្រាយដើម្បីលុបបំបាត់វាក៏ដោយ។ យ៉ាងណាក៏ដោយ លោកប្រធានាធិបតី ហាសាន ស្ហីក ម៉ូហាមម៉ាដ៎ (Hassan Sheikh Mohamud) បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសរបស់លោកកំពុងទទួល បានផលចំណេញក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធអាល់សាបាប៕
ប្រែសម្រួលដោយ: ជ ង៉ា

