កណ្តុរហិតរាវរកគ្រាប់មីន Magawa ដែលទទួលពានជេីងឯកនៅប្រទេសអង់គ្លេសនោះ បានដាក់ឱ្យចូលនិវត្តន៍ដោយបញ្ហាអាយុ និងសុខភាព។ Magawa ត្រូវយកទៅរក្សាទុកឱ្យសំរាកនៅទីតាំងសុីម៉ាក់ខេត្តសៀមរាប។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបរវាង លោក Michael Heiman ប្រធានអង្គការ APOPO ប្រចាំតំបន់ និងនៅកម្ពុជា ជាមួយឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកសុីម៉ាក់ កាលពីម្សិលម៉ិញ។ ស៊ីម៉ាក់ និងអង្គការ APOPO សហការ ក្នុងការអនុវត្តបច្ចេកទេសបោសសំ អាតមីនដោយសត្វកណ្តុរ ការស្រាវជ្រាវបច្ចេកទេសដោយសុនខ និងការស្រាវជ្រាវសុនខ សុីម៉ាក់យកទៅប្រតិបតិ្តការនៅក្រៅប្រទេស។
លោក Michael Heiman ប្រធានអង្គការ APOPO បាន
ឲ្យដឹងថា សត្វកណ្ដុររាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ បានចូលរួមបោះសំអាតគ្រាប់មីនបានចំនួន ១៤១ .០០០ ម៉ែត្រក្រឡា ប្រហាក់ប្រហែលតារាងបាល់ទាត់ចំនួន២០ ដោយរកឃើញគ្រាប់មីន៧១គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ៣៨។ កាលពីឆ្នាំមុន Magawa បានឈ្នះពានរង្វាន់មេដាយមាស PDSA ពីចក្រភពអង់គ្លេស ដែលពានមុននេះកាលពីមុនបានតែទៅលើសត្វសុនខប៉ុណ្ណោះ។
លោកប្រធានអង្គការ APOPO បានបញ្ជាក់ពីលទ្ធភាពក្នុងការទទួលជំនួយពីប្រទេសប៊ែលហ្សិក ក្នុងការគាំទ្រកិច្ចប្រតបតិ្តការរបស់អង្គភាពសុីម៉ាក់ ក្នងរយ: ពេល៥ឆ្នាំ ២០២២- ២០២៦។ គោលដៅសំខាន់របស់គំរោង ត្រូវបន្តអនុវត្តនៅទិសខេត្តព្រះវិហារ ជាពិសេសតំបន់ប្រាសាទ ព្រះវិហារ។
អគ្គនាយកស៊ីម៉ាក់ បានបញ្ជាក់ថា បច្ចុប្បន្ននេះ អង្គភាពសុីម៉ាក់ និងAPOPO សហការប្រេីប្រាស់កណ្តុរចំនួន៥៧ ក្បាល សំរាប់បំរេីប្រតិ្តបត្តិការបោសសំអសតមីន ដែលក្នុងនោះកំពុងប្រតិបតិ្តការចំនួន ៣៤ ក្បាល ដាក់ចូលនិវត្តន៍ចំនួន៥ក្បាល និងកំពុងហ្វឹកហ្វឹនចំនួន១៨ក្បាល។
ដោយ ឡែកសុនខ ដែលបានបញ្ជូនពីអង្គភាពសុីម៉ាក់ទៅបំរេីការនៅប្រទេសស៊ូដង់ខាងត្បូង ប្រទេសអង់ហ្គោឡា និងប្រទេ សតួរគីនោះ បានបំពេញប្រតិបតិ្តការយ៉ាងល្អប្រសេីរ។ អង្គការ APOPO បានស្នេីសុំជាវសុនខមួយចំនួនបន្ថែមទៀត ពីសុីម៉ាក់ដេីម្បីយកទៅប្រតិបតិ្តការនៅប្រទេសមួយចំនួនផេ្សងទៀត។
សូមជម្រាបថា Magawa កើតនៅប្រទេសតង់ហ្សានីនៅ ឆ្នាំ២០១៤ នឹងត្រូវបានបញ្ជូនមកដល់កម្ពុជា កាលពីឆ្នាំ ២០១៦ ដោយធ្វើប្រតិបត្តិការរាវរកគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅភាគពាយព្យកម្ពុជា៕






