
កម្ពុជា គ្រោងស្នើដាក់បញ្ចូលតំបន់ធម្មជាតិចំនួន ៥ ទៅក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការ យូណេស្កូ ដើម្បីរួមគ្នាអភិរក្សតំបន់ទាំងនេះឱ្យគង់វង្ស។
តំបន់ការពារធម្មជាតិចំនួន ៥ នោះ រួមមាន តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែង តំបន់គ្រប់គ្រងនិងការពារជម្រកសត្វផ្សោតមេគង្គ ព្រែកកាំពី ថ្មភ្នំណាមលៀរ ក្នុងដែនជម្រកសត្វព្រៃ ភ្នំណាមលៀរ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងឧទ្យានជាតិក្រវាញខាងត្បូង។
អង្គការយូណេស្កូ បានចូលរួមផ្តល់យោបល់ឱ្យកម្ពុជារៀបចំឯកសារលម្អិត និងដោយសម្រិតសម្រាំងបន្ថែមទៀត ដើម្បីឱ្យមានភាពរឹងមាំ និងពេញលេញសម្រាប់ការដាក់ស្នើសុំនេះ៕