ឯ.ឧ សុខ សុភក្ត្រ័ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា នៅពេលកម្ពុជា និងចិនឈានដល់ការចុះកិច្ចព្រម ព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីររួចរាល់ មុខ ទំនិញរបស់កម្ពុជា ជាងមួយម៉ឺនមុខរបស់កម្ពុជា នឹងអាចនាំចូលទៅកាន់ទីផ្សារចិន។
ការបញ្ជាក់នេះធ្វើឡើងនៅក្នុងសន្និសីទកាសែតស្តីអំពី “លទ្ធផលបញ្ចប់នៃកិច្ចចរចាបង្កើត
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា ចិន FTA។
កម្ពុជា និងចិន គ្រោងនឹងចុះកិច្ចព្រមព្រៀងនេះនៅដើមខែ សីហាខាងមុខនេះ៕






