
លោក អ៉ីស៊ីកាវ៉ា ហ៊ីរ៉ូស៊ី អគ្គនាយកកិច្ចការអាស៊ីគ្នេយ៏និងជាជំនួយការ រដ្ឋមន្រ្តីការបរទេសជប៉ុន នៅក្នុងជំនួបសំដែងការគួរសម ជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដី ប្រាក់ សុខុន រដ្ឋ
មន្រ្ដី ក្រសួងការបរទេសនិងសហប្រតិបតិ្ដការអន្ដរជាតិ ខណៈពេលដឹកនាំប្រតិភូ មកកម្ពុជាដើម្បីចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីរវាងក្រសួងការបរទេសទាំង២ នាព្រឹកថ្ងៃទី១៦ខែ មិនានេះបានបញ្ជាក់ថា កិច្ចប្រជុំពិគ្រោះយោបល់ទ្វេភាគីនៃប្រទេសទាំងពីរមានសារៈ សំខាន់ខ្លាំងណាស់ក្នុងការតាមដានជម្រុញឲ្យប្រទេសទាំងពីរមានកិច្ចសហប្រតិ បត្តិការ ល្អជាមួយគ្នាលើគ្រប់វិស័យ។
លោក អ៊ី ស៊ីកាវ៉ា បានកត់សំគាល់ឃើញកម្ពុជាមានការអភិវឌ្ឍន៏រីកចម្រើនយ៉ាងខ្លាំងទាំង
វិស័យសេដ្ឋកិច្ច, សង្គមកិច្ច ក៏ដូចជាស្ថេរភាពនយោបាយ ប្រជាពលរដ្ឋមានជីវភាពធូរធា ជាពិសេសទំនាក់ ទំនងកម្ពុជា បានឈានដល់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រចាប់តាំងពីឆ្នាំ២០១៣ មក ហើយជប៉ុន និងរៀបចំវេទិកាអាស៊ីប៉ាស៊ីហ្វិកស្តីពី”បញ្ហាទឹក”នៅក្នុងខែតុលាឆ្នាំ ២០២០ កិច្ចប្រជុំរដ្ឋមន្ត្រីការការបរទេសមេគង្គ-ជប៉ុន និងប្រព្រឹត្តទៅនៅខែវិច្ឆិកាឆ្នាំ២០២០។
ដែលក្នុងឱកាសនោះផងដែរសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏និងអញ្ជើញចូលរួមក្នុងវេទិកានោះផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់សុខុន បានសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅដល់រាជ
រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមស្វែងរកសន្តិភាពនិងការដល់ជំនួយកសាង អភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការអភិវឌ្ឍន៏សេដ្ឋកិច្ចរីកចម្រើន ។មកដល់ពេលនេះជប៉ុននៅតែបន្តផ្តល់ជំនួយអភិវឌ្ឍន៏ដ៏ច្រើន។ជាពិសេថ្មីៗនេះជប៉ុន បានផ្តល់ជំនួយផ្នែក សំភារៈបរិក្ខាពេទ្យដល់ក្រសួងសុខាភិ បាលកម្ពុជា ដើម្បីប្រយុទ្ធទប់ទល់ជាមួយនិងការរីករាលដាលនៃជម្ងឺកូវីដ-១៩។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន ស្វាគមន៍នូវគំនិតផ្តួចផ្តើមរបស់ជប៉ុនដែលនឹងអញ្ជើញអ្នក នយោបាយវ័យក្មេង និងអ្នកដឹកនាំវ័យ ក្មេងមកពីគ្រប់គណបក្សនយោបាយឲ្យមានការជួបពិភាក្សាគ្នា នៅប្រទេសជប៉ុន នាពេលខាងមុខនេះឲ្យមានការជួប ពិភាក្សាផ្លាស់ប្តូរបទពិសោធន៏ជាមួយគ្នាដែលជាការកសាងទំនាក់ទំនងនិងសមត្ថ ភាពមនុស្សជំនាន់ក្រោយ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន និង លោក អ៉ី ស៊ីកាវ៉ា ភាគីទាំងពីរបានពិភាក្សាអំពីការរីករាលដាលនៃជម្ងឺកូវីដ១៩ដែលកំពុងមានការរីករាលដាលជាសាកលធ្វើឲ្យមានការប៉ះពាល់សេដ្ឋកិច្ច សង្គមកិច្ចនិងផ្នែកការទូត រាល់ កិច្ចប្រជុំធំៗ ត្រូវផ្អាកតែទោះបីជាយ៉ានេះក្ដី រាជរដ្ឋាភិបាលជប៉ុន នៅតែបន្តជួយអភិវឌ្ឍដល់កម្ពុជាលើវិស័យសេដ្ឋកិច្ច ,សង្គមកិច្ច , នយោ បាយ លទ្ធិប្រជាធិបតេយ្យនិង សិទ្ធិ មនុស្សជាដើម៕