រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបន្តធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី អឺរ៉ុប លើកទី១៣ ក្នុងខែវិច្ឆិកា ចុងឆ្នាំនេះ បើទោះបីជាពិភពលោកកំពុងវឹកវរទប់ស្កាត់ការរីករាលដាលនៃវីរុស COVID-19 និងមានព្រឹត្តិការណ៍ធំៗជាច្រើននៅទូទាំងពិភពលោក ត្រូវបានលុបចោល ឬពន្យារពេលក៏ដោយ។
កាលពីសប្តាហ៍មុន សហរដ្ឋអាមេរិក ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅឡាសវេហ្គាស នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ដែលត្រូវបានប្រកាសលើកពេលដោយមិនកំណត់ថ្ងៃ។
គួរជម្រាបថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលរៀបចំនៅកម្ពុជា ក៏នឹងមានរៀបចំព្រឹត្តិការណ៍អមផ្សេងៗជាច្រើនពេញមួយឆ្នាំតែម្តង។ ដូចជាកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប,វេទិកាធុរកិច្ច និងសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប៣,កិច្ចប្រជុំកំពូលនៃអ្នកដឹកនាំវ័យក្មេងរបស់មូលនិធិអាស៊ី-អឺរ៉ុប ,កិច្ចពិភាក្សាតុមូលអ្នកនិពន្ធនៃមូលនិធិអាស៊ី-អឺរ៉ុប,វេទិកាការងារអាស៊ី-អឺរ៉ុប ,វេទិកាប្រជាជនអាស៊ី-អឺរ៉ុបនិង,មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប និង វេទិកាស្តីពីស្រ្តីក្នុងការរក្សាសន្តិភាពនិងសន្តិសុខ៕






