ម៉ាឡេស៊ី និងកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នា (MOU) ស្ដីពីកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់រវាងធនាគារ កណ្ដាលម៉ាឡេស៊ី និងធនាគារ ជាតិនៃកម្ពុជា។ ការចុះអនុស្សរណៈយោគយល់គ្នានេះត្រូវបានធ្វើឡើងក្នុងជំនួបទ្វេភាគី និងពិភាក្សាការងាររវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar bin Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅព្រឹកថ្ងៃអង្គារ ទី២៧ ខែកុម្ភៈក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។






