សម្តេចតេជោ ហ៊ុន សែន នាយកដ្ឋមន្ត្រី បានស្នើឱ្យប្រទេសទាំងពីរតែងតាំង និងផ្លាស់ប្តូរឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក ដើម្បីពង្រីកមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបតាមទូរសព្ទជាមួយឯកឧត្តម ប្រធានាធិបតីអ៊ុយក្រែន ហ្សេលេនស្គី កាលពីម្សិលមិញ។
ឯកឧត្តមប្រធានាធិបតី បានឯកភាពចំពោះការតែងតាំង ឯកអគ្គរាជទូត/អគ្គរដ្ឋទូតទៅវិញទៅមក។
ឯកឧត្តមប្រធានា ធិបតី ហ្ស៊ែលឡិនស្គី ក៏បានអញ្ជើញ សម្តេចតេជោនាយកដ្ឋមន្ត្រី ទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែនតាមពេលសម ស្រប។
សម្តេចតេជោនាយកដ្ឋមន្ត្រី បានលើកឡើងផងដែរថា ដោយសហការជាមួយប្រទេសជប៉ុន កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការបញ្ជូនអ្នកដោះមីនរបស់កម្ពុជា ទៅជួយបណ្តុះបណ្តាលដល់អ្នកដោះមីនរបស់អ៊ុយក្រែនតាម ពេលវេលាសមស្រប។
ឯកឧត្តមប្រធានាធិបតី ហ្ស៊ែលឡិនស្គី បានថ្លែងអំណរគុណ និង ស្វាគមន៍ចំពោះកម្ពុជាដែលមានបំណងផ្តល់ជំនួយខាងដោះមីននេះ៕






