
ខេត្តក្រចេះ ៖ កម្មករឡធ្យូង៤នាក់ បានដួលសន្លប់ជាបន្តបន្ទាប់នៅក្នុងឡធ្យូងមួយកន្លែងរបស់ហ៊ុន(ហ្គ្រីនអាយលែន) ស្ថិតក្នុងឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។ ក្រោយកើតហេតុកម្មករទាំង៤នាក់នោះ ត្រូវបានខាងក្រុមហ៊ុន ដឹកមក សង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត។
ការដួលសន្លប់របស់កម្មករទាំង៤នាក់នេះ ត្រូវបានអាជ្ញាធរស្រុកសំបូរនិយាយថា បានកើតឡើងកាលពីល្ងាច ថ្ងៃទី៣១ ខែឧសភា បន្ទាប់ពីកម្មករឡធ្យួង ត្រូវបានថៅកែក្រុមហ៊ុនជាជនជាតិចិន បានប្រើពួកគេឱ្យចុះទៅបាយកធ្យូង នៅក្នុងឡ ដែលមានជម្រៅជិត៤ម៉ែត្រ ហើយនៅក្នុងឡធ្យូងនោះ អាចនិងមិនមានខ្យល់អុកសុីហ្សែនគ្រប់គ្រាន់ ទើបកម្មករទាំងនោះ ដួលសន្លប់ជាបន្ទាប់បែបនេះ។
ពាក់ពន្ឋនិងការដួលសន្លប់របស់កម្មករឡធ្យូងទាំង៤នាក់ខាងលើនេះ អភិបាលស្រុកសំបូរ លោក សូម សារិទ្ឋ បានឱ្យដឹង តាមទួរស័ព្ទនៅព្រឹកថ្ងៃទី១មិថុនា នេះថា រឿងនេះលោកមិនបានដឹងនោះទេ ចាំមើលលោកសួរទៅកូនចៅរបស់លោក សិន។
បើតាមប្រពភពីកម្មករឡធ្យូង បាននិយាយថាមុនពេលកើតហេតុ មានកម្មករម្នាក់បានចុះចូលទៅក្នុងឡធ្យូង ដែលមានជម្រៅជិត៤ម៉ែត្រ ពេកនោះស្រាប់តែលឺសំលេងស្រែកហៅឱ្យជួយ ភ្លាមៗនោះកម្មករចំនួន៣នាក់ផ្សេងទៀត ដែលនៅខាងលើ ក៏បានចុះទៅជួយ ស្រាប់តែធ្វើឱ្យដួលសន្លប់ជាប់គាំងក្នុងឡធ្យូងនោះទាំងអស់គ្នា តែម្តង។
បើតាមប្រភពបន្តថា ក្រុមហ៊ុន (ហ្គ្រីនអាយលែន ) ជាក្រុមហ៊ុនឡធ្យូងរបស់ជនជាតិចិន និងបានដំណើរការជារៀងរាល់ថ្ងៃ តែមិនដែលមានបញ្ហាអ្វីនោះទេ តែនៅល្ងាចថ្ងៃកើតហេតុ មេការក្រុមហ៊ុនបានបង្ខំកម្មករឱ្យចូល ទៅបាធ្យូងចេញពីឡ មុនពេលកំណត់បើកឡ ទើបបណ្តាលឱ្យកម្មករដួលសន្លប់បែបនេះ។