(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០)៖នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយកម្លាំងប៉ុស្ត៏នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតរកឃើញសាច់មាន់ ឆ្អឹងមាន់ចំនួន៣ទីតាំងចំនួនជាង៧០០គីឡូក្រាមដែលនាំចូលតាមច្រករបៀងពីប្រទេសថៃមកស្តុកទុកដើម្បីចែកចាយកាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្សារត្រីក្បែរវិហារ ចាមស្ថិតក្នុងភូមិបាលិលេយ្យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
សមត្ថកិច្ចប្រាប់ថាៈទីតាំងទី១/ឈ្មោះឈន់ ឈាន ភេទ ប្រុសអាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរនៅចំណុចកើតហេតុ/ទីតាំងទីឈ្មោះរុន រ៉ាវី ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើបាស់ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតនិង
ទីតាំងទី៣ឈ្មោះឆុន វ៉ាន់ថុល ភេទ ប្រុស អាយុ ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរទីលំនៅចំណុចកើតហេតុ។
នៅក្នុងប្រតិបត្តិការដឹកនាំដោយលោក យឹម នី នាយរងការិយាល័យសេដ្ឋកិច្ច បានធ្វើការចុះឆែកឆេរ រកឃើញឆ្អឹងមាន់ ៤៥២គីឡូនិងប្រហិត ២៩៦គីឡូសរុប ៧៤៨គីឡូ។
ករណីនេះលោកចាប សុផារិទ្ធស្នងការរងទទួលផែនបទល្មើសសេដ្ឋបញ្ជាក់តាមទូរសព្ទ័ ថាឆ្អឹងមាន់និងប្រហិតដែលកម្លាំងលោកចុះបង្ក្រាបនោះគីខូចគុណភាពដោយសារពួកគាត់យកមកមិនបានដាក់ក្នុងទូរទឹកកកក្លាសេឲ្យបានត្រឹមត្រូវ
តាមស្តងដារ ហើយចំពោះម្ចាស់ទាំងបីទីតាំងយើងមិនទាន់ដឹងថាត្រូវផាកពិន័យឬអប់រំណែនាំនោះទេលោកកំពុងតែសាកសួរ កសាងសំណុំរឿងបញ្ជូនទៅ តុលាការ រីឯប្រហិតនិងឆ្អឹងមាន់ក្រោយពីធ្វើកំណត់ហេតុរួចរាល់ឲ្យកំលាំងយកទៅដុតកំទេចចោល។
ដោយ៖ នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ)
កម្លាំងការិយាល័យសេដ្ឋកិច្ចខេត្តរកឃើញសាច់មាន់និងឆ្អឹងមាន់មាន សារធាតុគីមីនាំចូលតាមច្រករបៀង(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០)៖នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសហការជាមួយកម្លាំងប៉ុស្ត៏នគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតរកឃើញសាច់មាន់ ឆ្អឹងមាន់ចំនួន៣ទីតាំងចំនួនជាង៧០០គីឡូក្រាមដែលនាំចូលតាមច្រករបៀងពីប្រទេសថៃមកស្តុកទុកដើម្បីចែកចាយកាលពីរសៀល ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចផ្សារត្រីក្បែរវិហារ ចាមស្ថិតក្នុងភូមិបាលិលេយ្យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ សមត្ថកិច្ចប្រាប់ថាៈទីតាំងទី១/ឈ្មោះឈន់ ឈាន ភេទ ប្រុសអាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរនៅចំណុចកើតហេតុ/ទីតាំងទីឈ្មោះរុន រ៉ាវី ភេទ ប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងធ្វើបាស់ ទីលំនៅបច្ចុប្បន្នភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតនិងទីតាំងទី៣ឈ្មោះឆុន វ៉ាន់ថុល ភេទ ប្រុស អាយុ ៣១ ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរទីលំនៅចំណុចកើតហេតុ។ នៅក្នុងប្រតិបត្តិការដឹកនាំដោយលោក យឹម នី នាយរងការិយាល័យសេដ្ឋកិច្ច បានធ្វើការចុះឆែកឆេរ រកឃើញឆ្អឹងមាន់ ៤៥២គីឡូនិងប្រហិត ២៩៦គីឡូសរុប ៧៤៨គីឡូ។ករណីនេះលោកចាប សុផារិទ្ធស្នងការរងទទួលផែនបទល្មើសសេដ្ឋបញ្ជាក់តាមទូរសព្ទ័ ថាឆ្អឹងមាន់និងប្រហិតដែលកម្លាំងលោកចុះបង្ក្រាបនោះគីខូចគុណភាពដោយសារពួកគាត់យកមកមិនបានដាក់ក្នុងទូរទឹកកកក្លាសេឲ្យបានត្រឹមត្រូវតាមស្តងដារ ហើយចំពោះម្ចាស់ទាំងបីទីតាំងយើងមិនទាន់ដឹងថាត្រូវផាកពិន័យឬអប់រំណែនាំនោះទេលោកកំពុងតែសាកសួរ កសាងសំណុំរឿងបញ្ជូនទៅ តុលាការ រីឯប្រហិតនិងឆ្អឹងមាន់ក្រោយពីធ្វើកំណត់ហេតុរួចរាល់ឲ្យកំលាំងយកទៅដុតកំទេចចោល។ដោយ៖ នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ)
Posted by SEATV News 24 Hours on Wednesday, 15 July 2020





