(ក្រុងប៉ោយប៉ែត,ថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២១)៖សមត្ថកិច្ចចម្រុះរបស់ថៃ រឹបអូសម៉ូតូស៊េរីទំនើប ចំនួន១២គ្រឿង ដែលត្រៀមបញ្ជូនមកលក់នៅប្រទេសកម្ពុជាដោយខុសច្បាប់ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។
ទាហានកងកម្លាំងបូរផា បានធ្វើការរឹតបន្តឹងការលួចនាំរបស់ខុសច្បាប់ឆ្លងដែន និងការលួចចេញ-ចូល របស់ពលករខុសច្បាប់ ក្នុងអំឡុងការរាត្បាតរបស់កូវីដ-១៩ជាថ្មី ដោយចុងក្រោយ កម្លាំងទាហានប្រាណទី១២ កងកម្លាំងបូរផា បានពិនិត្យក្នុងភូមិសាស្រ្ត បន្ទាប់ពីទទួលសេចក្ដីរាយការណ៍មកថា នៅផ្ទះសំណាក់គ្មានអាស័យដ្ឋាន ត្រង់បង្គោលគីឡូម៉ែត្រ 48PTA 2292912029 ភូមិយ៉ាតុន ឃុំមឿង ផូ ស្រុកអារញ្ញ ខេត្តស្រះកែវ មានការនាំយកម៉ូតូគួរឲ្យសង្ស័យជាច្រើនគ្រឿងមករក្សាទុកគិតថា ត្រៀមបញ្ជូនឆ្លងទៅប្រទេសជិតខាង។
បញ្ជាក់ថាៈបន្ទាប់ពីសមត្ថកិច្ចត្រួតពិនិត្យផ្ទះមួយខ្នងនេះ រកឃើញថា មានឈ្មោះ វិឡូ ផូលសារៈសមទ្រព្យ ឬហៅឌិង ជាម្ចាស់ផ្ទះ រកឃើញម៉ូតូជាច្រើនគ្រឿងលាក់ទុកក្នុងផ្ទះពិតមែន ទើបសមត្ថកិច្ចចូលត្រួតពិនិត្យ ប្រទះឃើញម៉ូតូនៅថ្មីចំនួន១២គ្រឿង ក្នុងនោះមាន៖ម៉ូតូម៉ាកហុងដា ប្រភេទPCXចំនួន៥គ្រឿង,ម៉ូតូម៉ាកហុងដា ប្រភេទADVចំនួន១គ្រឿង,ម៉ូតូម៉ាកហុងដា ប្រភេទCLICKចំនួន២គ្រឿង និងម៉ាកហុងដា ប្រភេទSCOOPY ចំនួន៤គ្រឿង
ក្រោយពីសមត្ថកិច្ចចូលត្រួតពិនិត្យក្នុងផ្ទះសំណាក់ ប្រទះឃើញស្រ្តីឈ្មោះ អារិយា អារី ជនជាតិខ្មែរ អាយុ២៧ឆ្នាំ និងបុរស ឈ្មោះអឌិស័ក ឆាព្រែកណយ ជនជាតិថៃ អាយុ២៦ឆ្នាំ នៅផ្ទះសំណាក់ខាងលើ ទើបអញ្ជើញខ្លួនស្រ្តីឈ្មោះ អារីយា អារី និងលោកអឌីស័ក ព្រមទាំងយកម៉ូតូទាំងអស់មកត្រួតពិនិត្យបន្ថែម នៅទីបញ្ជាការទាហានប្រាណទី12 ដើម្បីត្រួតពិនិត្យរកប្រភពរបស់ម៉ូតូទាំងអស់បន្តទៀត៕
ដោយ៖ នីម វណ្ណា(កែសម្រួលដោយ មណ្ឌល កែវ






