ភ្នំពេញ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃសហការណ៍ជាមួយកម្លាំងនគបាលប៉ុស្តិ៍បឹងទំពន់១ ឃាត់ខ្លនស្រ្តីម្នាក់ រួមនិងថ្នាំញៀនជាង១០កញ្ចប់ធំ នៅកាលពីថ្ងៃអង្គារ ៧កើតខែបឋមសាឍឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០១៨ វេលាម៉ោង១៧ម៉៤០នាទី។
ក្រុមប្រតិបត្តិការនេះដឹកនាំដោយ លោកវរសេនីយ៍ត្រី លីន ឡេង ឋានៈ នាយករងមន្ទីរ និងដោយបានការអនុញ្ញាតពីលោក អ៊ុ សុភក្កិ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះឆែកឆេរលំនៅដ្ឋាន០១កន្លែង ពាក់ព័ន្ធ បទល្មើសជួញដូរគ្រឿងញៀន ស្ថិតនៅផ្ទះជួលេខ១៣ ផ្លូវលេខ៣បេតេ ភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនម្ចាស់ផ្ទះ០១នាក់ឈ្មោះ ណៃ ផារី ភេទស្រី អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ។
ក្នុងការត្រួតពិនិត្យកម្លាំងប្រតិបត្តិការចម្រុះ បានចាប់យកវត្ថុតាងរួមមានក្រាមពណ៍សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន ១១កញ្ចប់ថង់ធំ សំបកថង់ប្លាស្ទិចតូចៗមួយចំនួននិង ជញ្ជីងអេឡិចត្រូនិចចំនួន ០១ គ្រឿង ។
ចំពោះជនសង្ស័យ និងវត្ថុតាងបានប្រគល់ឲ្យកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ស៊ុន ហេង









