
តាមរបាយការណ៍របស់ Worldometers នៅព្រឹកថ្ងៃពុធនេះ បង្ហាញថា នៅសហរដ្ឋអាមេរិក មានចំនួនអ្នកឆ្លង COVID-19 កើនឡើងដល់ ៦១៣.៨៨៦នាក់ ក្នុងនោះស្លាប់ ២៦.០៤៧នាក់ រីឯជាសះស្បើយមាន ៣៨.៨២០នាក់។
ប្រភពដដែលបញ្ជាក់ថា រដ្ឋដែលរងគ្រោះធ្ងន់ធ្ងរជាងគេគឺរដ្ឋញូយ៉ក ដែលមានករណីឆ្លងច្រើនជាង ២០០.០០០នាក់ និងស្លាប់លើសពី ១០.០០០នាក់។
បើគិតតែក្នុងទីក្រុងញូយ៉កស៊ីធី ដែលជាទីក្រុងមានការឆ្លងរាលដាលខ្លាំងជាងគេគឺ ១១០.០០០នាក់៕