ភ្នំពេញ ៖ នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាសដំណឹងដ៏សែនរីករាយថា រយៈពេល ៣ថ្ងៃជាប់គ្នាមកនេះ ពុំមានអ្នកឆ្លងជំងឺកូវីដ ថ្មីទេ មានតែករណីជាសះស្បើយចំនួន ៣នាក់ថ្មីទៀត ធ្វើឲ្យអ្នកជាសះស្បើយសរុបកើនដល់ ៥៣នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ធ្លាក់ចុះមកត្រឹមចំនួន ៦១នាក់ នៃអ្នកឆ្លងសរុប ១១៤នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នេះ។
នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ។
ករណីជាសះស្បើយ ៣នាក់ថ្មីទៀតនេះ មានបរុសជនជាតិម៉ាឡេស៊ី អាយុ ៣៩ឆ្នាំ បុរសជនជាតិម៉ាឡេស៊ី អាយុ២៦ឆ្នាំ និងបុរសជនជាតិម៉ាឡេស៊ី អាយុ៤០ឆ្នាំ ដែលត្រឡប់មកពីធ្វើបុណ្យសាសនា នៅស្រុកកងមាស ខេត្តកំពង់ចាម។ ពេលនេះ ពួកគេត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម ត្រឡប់ទៅផ្ទះវិញហើយ៕






