កសិករឈ្មោះ ហ៊ឹង ប៊ុនហេង នៅភូមិ អូររំចេក ឃុំត្រពាំងជង ស្រុកបាកាន បានចាប់យករបរដាំផ្កាចន្ធូ នៅលើផ្ទៃដីតូចដែលមានទំហំតែកន្លះហិកតា តែប៉ុណ្ណោះ ដែលការដាំដុះរបស់គាត់កំពុងប្រមូលផល ។
លោក ហ៊ឹង ប៊ុនហេង ជាម្ចាស់ចំការដំណាំផ្កាចន្ធូ បានរៀបរាប់អោយដឹងថា ដំណាំផ្កាចន្ធូ បានដាំរយះពេលមួយឆ្នាំមកហើយ ចំណាយថវិកាទិញពូជ ជី អង្កាម និងប្រេងបូមទឹក អស់ថវិកាសរុបជាង៨ លាន៦សែនរៀល។
ចំពោះការប្រមូលផលវិញគឺបានធ្វើឡើង ០១ សប្តាហ៍ម្តង ដែលទទួលបានប្រាក់ចំណូល ៤០ម៉ឺន រៀល ទៅ ៥០ម៉ឺនរៀលរៀងរាល់ ថ្ងៃសីល ដែលក្នុងរយៈពេល០១ ខែ កាត់ផ្កាប្រមូលផលបានចំនួន ០៤ លើក (០៤ថ្ងៃសីល៍ក្នុងមួយខែ) ដោយដឹកយកទៅលក់ នៅក្រៅខេត្ត្ត ដូចជា ខេត្តបាត់ដំបង បន្ទាយមានជ័យ សៀមរាប និងទីក្រុងភ្នំពេញ និងពេល ខ្លះឈ្មួញមកទទួលទិញដល់ផ្ទះ ដោយ០១ឆ្នាំ ចំណូលពីការលក់បានចំនួន ១៧ លាន ២សែន រៀល ចំណេញសរុបបានចំនួន ៨លាន ៥សែន ២ម៉ឺនរៀល៕
ប្រភពក្រសួងកសិកម្ម
សំ វណ្ណា
…………………………………………………………..
SEATV News 24 Hours, Real News from Cambodia
#THESEATVNEWS #SEATV_News_24Hours #Real_News_from_Cambodia






