កសិករឈ្មោះ សង សុភាក់ ភេទប្រុស រស់នៅភូមិ អូរតាមេង ឃុំអន្លង់វែង ស្រុកអន្លង់វែង ជាកសិករនៅក្នុងសមាគមត្រសក់ផ្អែម សៀមរាបមានជ័យ កំពុងប្រមូលផលត្រសក់ផ្អែមចំនួន ៨ ០០០ គុម្ព លើផ្ទៃដី ៣ ០០០ម៉ែត្រការេ។
លោកថា ចំណាយដើមទុន ក្នុងមួយគុម្ព អស់ ១ ០០០៛ ទាំងពូជ និងការថែទាំ។ ជាមធ្យម គាត់ទទួលបានបរិមាណផល ១២ ០០០គ.ក ដោយក្នុងមួយ គីឡូក្រាមគាត់អាចលក់បាន ៣០០០៛ អោយសមា គមប្រាក់ចំណេញដុល ចំនួន ២៤លានរៀល ក្នុងរយៈពេល ៦០ថ្ងៃ -៦៥ថ្ងៃ ។
កសិករមួយរូបទៀតឈ្មោះ យ៉ា សារិន ភេទ ប្រុស រស់នៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង បានបញ្ជាក់ដែរថា គាត់ដាំដំណាំត្រសក់ចំណារ ដែលមានសមាជិកក្រុម០៧គ្រួសារ លើផ្ទៃដី ៣ ២០០ ម៉ែត្រការេ ដែលបរិមាណផល ៨ ០០០គ.ក។ គាត់ អាចលក់ត្រសក់នេះ ក្នុងតម្លៃ ១ ៥០០៛/គ.ក ដោយចំណាយដើមទុនផលិត សរុប៤លានរៀល។ កសិកររូបនេះបញ្ជាក់ថា គាត់ចំណេញដុល បាន ប្រាក់ចំនួន ៨ លានរៀល ក្នុងមួយរដូវកាលដាំដុះ៕






