
កសិកររាប់ពាន់នាក់ ដែលតវ៉ាកំពុងធ្វើដំណើរ ពីរដ្ឋជិតខាងទៅ កាន់រដ្ឋធានីដេលីរបស់ប្រទេសឥណ្ឌា ដើម្បីស្វែងរកតម្លៃធានាសម្រាប់ដំណាំរបស់ពួកគេ។
នៅឆ្នាំ២០២០ កសិករបានបោះជំរុំនៅព្រំដែនដេលី ដើម្បីតវ៉ាប្រឆាំងនឹងកំណែទម្រង់កសិកម្មដ៏ចម្រូងចម្រាស។ ការតវ៉ាពេញមួយឆ្នាំ ដែលមនុស្សរាប់សិបនាក់បានស្លាប់ត្រូវបានលុបចោល បន្ទាប់ពីរដ្ឋាភិបាលបានយល់ព្រមលុបចោលច្បាប់។ កសិករបានលុកលុយតាមដងផ្លូវម្តងទៀត ដោយនិយាយថា ការទាមទារសំខាន់ៗរបស់ពួកគេ នៅតែមិន ទាន់បានសម្រេច។
ប៉ូលិសនៅដេលី បានបិទព្រំដែននៅជ្រុងទាំងបីនៃរដ្ឋធានីនេះ ក្នុងការប៉ុនប៉ង ដើម្បីជៀសវាងការកើត ឡើងម្តងទៀតដូចឆ្នាំ២០២០ នៅពេលដែលការតវ៉ារបស់កសិករ បានថយចុះអស់រយៈពេលជាច្រើនខែ បណ្តាលអោយមានការបិទផ្លូវជាតិ ដែលតភ្ជាប់រដ្ឋធានីទៅកាន់រដ្ឋជិតខាងរបស់ខ្លួន។ ចលនានេះត្រូវបានគេមើលឃើញថា ជាបញ្ហាប្រឈមដ៏ធំបំផុតមួយចំពោះរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រី។ កសិករកំពុងស្នើសុំឱ្យមានការធានានូវតម្លៃកម្រាល ដែលត្រូវបានគេស្គាល់ថា ជាតម្លៃគាំទ្រអប្បបរមា ឬ MSP ដែលអនុញ្ញាតឱ្យពួកគេលក់ផលិតផលរបស់ខ្លួនភាគច្រើននៅកន្លែងលក់បោះដុំដែលគ្រប់ គ្រងដោយរដ្ឋាភិបាលទីផ្សារ ឬ ម៉ានឌីស។ ពួកគេក៏កំពុងទាមទារឲ្យរដ្ឋាភិបាលបំពេញការសន្យារបស់ខ្លួន ក្នុងការបង្កើនប្រាក់ចំណូលកសិករទ្វេដង៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ


