ប្រទេសដាណឺម៉ាក ក្រិក ប៉ាគីស្ថាន ប៉ាណាម៉ា និងសូម៉ាលី ត្រូវបានជ្រើសរើសជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់អាណត្តិពីរឆ្នាំ។
អ្នកតំណាងដែលទើបជាប់ឆ្នោតថ្មីនឹងជំនួសសមាជិកមិនអចិន្ត្រៃយ៍របស់អេក្វាឌ័រ ជប៉ុន ម៉ាល់តា ម៉ូសំប៊ិក និងស្វីស។
សមាជិកដែលបានជាប់ឆ្នោតថ្មី នឹងទទួលបន្ទុកថ្មីរបស់ពួកគេនៅថ្ងៃទី ០១ខែមករា ឆ្នាំ ២០២៤ និងបម្រើរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦។
បេក្ខជនត្រូវតែទទួលបានការគាំទ្រពីពីរភាគបីនៃរដ្ឋសមាជិកអង្គការសហប្រជាជាតិ ដែលមានវត្តមាន និងបោះឆ្នោតនៅក្នុងសម័យប្រជុំមហាសន្និបាត ដើម្បីទទួលបានអាសនៈមិនអចិន្ត្រៃយ៍នៅលើក្រុមប្រឹក្សាសន្តិសុខ ដោយមិនគិតពីថាតើបេក្ខភាពនោះត្រូវបានប្រកួតប្រជែងឬអត់នោះទេ។
ចំណែកក្រុមនៃអឺរ៉ុបខាងកើត មិនប្រកួតប្រជែងនៅឆ្នាំនេះទេ ព្រោះអាសនៈមួយរបស់ខ្លួនដែលបច្ចុប្បន្នកាន់កាប់ដោយស្លូវេនីរហូតដល់ឆ្នាំ ២០២៥ មកបោះឆ្នោតជារៀងរាល់ឆ្នាំ។
ក្រុមប្រឹក្សាដែលមានភារកិច្ចរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ អាចធ្វើសេចក្តីសម្រេចដែលមានកាតព្វកិច្ចស្របច្បាប់ និងមានអំណាចក្នុងការដាក់ទណ្ឌកម្ម និងអនុញ្ញាតឱ្យប្រើប្រាស់កម្លាំង៕
ប្រែសម្រួលដោយ. ម៉ុក ម៉ានិច






