តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា ក្នុងខែមេសាតែមួយការនាំចេញកៅស៊ូមានចំនួន១៨,៩៦១តោន កើនឡើង ៦៨៥៣តោន ធៀបទៅនឹងខែមេសាឆ្នាំ២០១៩។
តម្លៃលក់ជាមធ្យមគឺ ១១៩២ដុល្លារ នៅក្នុងមួយតោន មានការថយចុះចំនួន២០៥ដុល្លារក្នុងមួយតោនស្មើនឹង១៤.៦៧ភាគរយ ធៀបទៅនឹងខែមុន និងមានការថយចុះ១៧៣ដុល្លារអាមេរិចនៅក្នុងមួយតោនស្មើនឹង១៣ភាគរយ ធៀបទៅនឹងខែ មេសាឆ្នាំ ២០១៩។
គូសបញ្ជាក់ផងដែរថាផ្ទៃដីដាំកៅស៊ូនៅពេលបច្ចុប្បន្នមានចំនួនជាង៤០ម៉ឺន ៤ពាន់ហិចតា ក្នុងនោះផ្ទៃដីចៀជ័រ មានចំនួនជាង២៥ម៉ឺនហិចតា ស្មើនឹង ៦២ភាគរយ នៃផ្ទៃដីថែទាំចំនួន១៥ ម៉ឺន ៤ ពាន់ហិកតា។






