
ការបង្កើតមុខរបរ និងអាជីពថ្មីដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់គ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ តាមរយៈការផ្តល់ការគាំទ្រទៅលើបច្ចេកទេសដូចជា ការចិញ្ចឹមសត្វ ការដាំបន្លែ បង្កើនចំណូលគ្រួសាររបស់ពួកគាត់ គឺជាការកសាងរបងរស់ដ៏រឹងមាំ ដើម្បីការពារធនធានធម្មជាតិ ឱ្យកាន់តែមានភាពប្រសើរឡើង។
ប្រជាសហគមន៍កសិកម្មទន្សោងកោះញែក ដាំបន្លែសរីរាង្គក្នុងសហគមន៍តំបន់ការពារធម្មជាតិអរបួនលើ ខេត្តមណ្ឌល គិរីគាំទ្រដោយអង្គការ WWF កំពុងខិតខំការងារបង្កបង្កើន ផលដាំដំណាំ បន្លែបង្ការផ្សេង ដើម្បីបង្កើនចំណូ លគ្រួសារ។ ឯ.ឧ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថាន បានបញ្ជាក់ថា ការបង្កើតមុខរបរ និងអាជីពថ្មីដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់គ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ តាមរយៈការផ្តល់ការគាំទ្រទៅលើបច្ចេកទេសដូចជា ការចិញ្ចឹមសត្វ ការដាំបន្លែ បង្កើនចំណូលគ្រួសាររបស់ពួក គាត់ គឺជាការកសាងរបងរស់ដ៏រឹងមាំ ដើម្បីការពារធនធានធម្មជាតិ ឱ្យកាន់តែមានភាពប្រសើរឡើង។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងបន្ថែមថា គោ លនយោបាយបង្កើតមុខរបរថ្មីឱ្យពលរដ្ឋ មានប្រសិទ្ធភាពពីព្រោះថា ប្រជាព លរដ្ឋដែលគាត់រស់នៅជុំវិញ តំបន់ការពារធម្មជាតិ បោះបង់ការចូលព្រៃកាប់ឈើ បរបាញ់សត្វ ដាក់អន្ទាក់ ងាកមកបង្កើនការដាំដុះដំណាំ។
លោកលីវ ស៊ីយ៉ែន កសិករនៅឃុំអបួនលើ ស្រុកកោះញែក ជាអតីតអ្នកចូលព្រៃកាប់ឈើ បានងាមកដាំបន្លែចម្រុះមុខ ដែលចរកចំណូលបានពី២០ ទៅ២៥លានរៀល ក្នុងមួយ ឆ្នាំ។
លោកលែងចូលព្រៃកាប់ឈើ បរបាញ់ទៀតហើយ ត្បិតការដាំបន្លែរកចំណូលបានច្រើន មិនខុសច្បាប់ និងនៅជុំគ្រួសារ។
អ្នកស្រី ស៊ន សុគា ប្រធានគណៈកម្មការត្រួតពិនិត្យផ្ទៃក្នុងសហគមន៏ទន្សោងកោះញែក បានឲ្យដឹងថា តាំងពីប្រជាសហគមន៏បោះបង់ការចូលព្រៃ មកដាំដំណាំ ជីវភាពរបស់ពួកគាត់បានកែប្រែ និងមានចំណូលសមរម្យ និងទៀងទាត់។
អ្នកស្រី ស៊ន សុគា ប្រធានគណៈកម្មការត្រួតពិនិត្យផ្ទៃក្នុង
លោក សេងទៀក នាយកអង្គការ WWF មានប្រសាសន៏ថា នេះជាជោគជ័យ របស់គម្រោងក្នុងការកែប្រែឥរិយាបថរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៏ ក្រោយគម្រោងនេះ បានដំណើរការ២ឆ្នាំ។ លោកនឹងបន្តពង្រីកគម្រោងនេះ បន្ថែមទៀតទៅកាន់តំបន់ផ្សេង ដើម្បីកាត់បន្ថយសម្ពាធទៅលើធនធានធម្ម ជាតិ និងការបំផ្លាញធនធានធម្មជាតិ។
សូមជម្រាបថា នៅទូទាំងខេត្តមណ្ឌលគីរី មានសហគមន៏ការពារធនធានធម្ម ជាតិជាង២០សហគមន៏ ដែលជារបងការពារ និងអភិរក្សធនធានធម្មជាតិ។
គ្រាន់តែសហគមន៍ការពារធម្មជាតិអរបួនលើ ដែលនៅក្នុងតំបន់ ជម្រកសត្វព្រៃស្រែពក គឺនៅក្នុងមួយឆ្នាំគ្រាន់តែគាត់ប្រមូលនូវអនុផលព្រៃឈើបាន រហូ ត ដល់៣២១លានរៀល ស្មើប្រមាណជាង៨ម៉ឺនដុល្លារអាម៉េរិកនៅក្នុងមួយឆ្នាំ៕
សំ វណ្ណា
ហេង សុខន










