
យោងតាមប៉ូលិសក្នុងតំបន់បានឱ្យដឹងថា អ្នកធ្វើដំណើរម្នាក់បានស្លាប់ និង៥ នាក់ផ្សេងទៀត បានរងរបួសនៅក្នុងឧប្បត្តិហេតុបាញ់ប្រហារមួយ នៅរសៀលថ្ងៃចន្ទ នៅឯស្ថានីយ៍រថភ្លើងក្រោមដីក្នុងសង្កាត់ប្រន នៃទីក្រុងញូវយ៉ក។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា អ្នកដែលនៅកន្លែងកើតហេតុអាយុ៣៤ឆ្នាំម្នាក់ ត្រូវបានសម្លាប់ ហើយក្មេងជំទង់ពីរនាក់ស្ថិតក្នុងចំណោមអ្នករងរបួស។
លោក ម៉ៃខល ខេមផ័រ ប្រធានផ្នែកដឹកជញ្ជូន នៃនាយកដ្ឋានប៉ូលិស ញូវយ៉ក បានពណ៌នាការបាញ់ប្រហារនេះថា ជាឧប្បត្តិហេតុដាច់ដោយឡែកមួយ។ ប៉ូលិសក្នុងតំបន់នៅតែកំពុងធ្វើការ ដើម្បីកំណត់អត្តសញ្ញាណយ៉ាងហោចណាស់ខ្មាន់កាំភ្លើងម្នាក់ដែលបានរត់គេចពីកន្លែងកើតហេតុ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ



