ហ្សឺណែវ៖ ទីភ្នាក់ងារ ស៊ីនហួរ បានចុះផ្សាយនៅថ្ងៃទី ២៨ ខែតុលានេះថា មនុស្សជាង៣.៤លាននាក់ ត្រូវបានផ្លាស់ទីលំនៅ របស់ពួកគេ និងត្រូវការជំនួយយ៉ាង ធ្ងន់ធ្ងរ បន្ទាប់ពីគ្រោះទឹកជំនន់ បានបំផ្លិចបំផ្លាញនាពេលថ្មីៗនេះ នៅក្នុងប្រទេសនីហ្សេរីយ៉ា ឆាដ នីហ្សេរីយ៉ា ប៊ូគីណាហ្វាសូ ម៉ាលី និងកាមេរូន។
អ្នកនាំពាក្យឧត្តមស្នងការអង្គការសហប្រជាជាតិទទួល បន្ទុកជនភៀសខ្លួន (UNHCR) លោកស្រី អលហ្គា សារ៉ាដូ ថ្លែងប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងហ្សឺណែវថា នៅប្រទេសនីហ្សេរីយ៉ាទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេលមួយទសវត្សរ៍បានឆក់យកជីវិតមនុស្សរាប់រយនាក់ និងមនុស្សជាង១.៣លាននាក់ផ្លាស់ទីលំនៅ។ រីឯនៅប្រទេសឆាដ លោកស្រីបាននិយាយថា រដ្ឋាភិបា លបានប្រកាសដាក់រដ្ឋ ក្នុងភាពអាសន្នបន្ទាប់ពីទឹក ជំនន់បានប៉ះពាល់ដល់មនុស្សជាង ១លាននាក់។
ចំណែកនៅប្រទេសកាមេរូន មនុស្សជាង៦៣.០០០ នាក់ បានរងផលប៉ះពាល់ ដោយទឹកជំនន់នៅក្នុងស្រុក មួយចំនួន ។ លោកស្រី សារ៉ាដូ(Sarrado) បាននិយាយថា ទន្ទឹមនឹងនោះនៅក្នុងប្រទេស ភាគកណ្តាលសាហេល ដូចជាប្រទេសនីហ្សេរីយ៉ា ប្រទេសម៉ាលី និង ប៊ូគីណាហ្វាសូ ភ្លៀងធ្លាក់លើសមធ្យមភាគនិងទឹកជំនន់បានសម្លាប់មនុស្សរាប់រយនាក់ និងមនុស្សរាប់ពាន់នាក់ផ្លាស់ទីលំនៅនិងបំផ្លាញផ្ទៃដីដំណាំជាងមួយលានហិកតា៕
ប្រែសម្រួលដោយ ប៊ុន សុភាព






