ការប៉ះទង្គិចគ្នារវាងសមាជិកព្រឹទ្ធសភា មកពីសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យជុំវិញគោលនយោបាយព្រំដែន នៅតែបន្តគំរាមកំហែង ដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបញ្ជូនជំនួយ បរទេស ខណៈពេលវេលា និងថវិកាកំពុងខ្វះខាត សម្រាប់អ៊ុយក្រែន។
ក្រុមអ្នកចរចាព្រឹទ្ធសភាកំពុងប្តេជ្ញា បន្តព្យាយាមឈានដល់កិច្ចព្រម ព្រៀងមួយ បន្ទាប់ពីគណបក្សសាធារណរដ្ឋបានរារាំងជំនួយបរទេស ពីការឈានទៅមុខ កាលពីល្ងាចថ្ងៃពុធក្នុងការតវ៉ាជុំវិញការខ្វះខាតកញ្ចប់ នៃការផ្លាស់ប្តូរចំពោះគោល នយោបាយព្រំដែន និងអន្តោប្រវេសន៍។
ព្រឹទ្ធសភាបានតស៊ូអស់ជាច្រើនសប្តាហ៍ ដោយសារវាបានចងភ្ជាប់គោល នយោបាយអន្តោប្រវេសន៍ និងសន្តិសុខព្រំដែន ជាបញ្ហាមួយក្នុងចំនោមបញ្ហា ដែលបែកបាក់ជាប្រវត្តិសាស្ត្របំផុតរបស់សភា ទៅជាកញ្ចប់នីតិបញ្ញត្តិសម្រាប់ការបញ្ជូនជំនួយដល់សម្ព័ន្ធមិត្តសំខាន់ៗរបស់សហរដ្ឋអាមេរិក ដូចជា អ៊ីស្រាអែល និងអ៊ុយ ក្រែន។
សមាជិកសភាត្រូវបានកំណត់ពេលតែនៅក្នុងសម័យ ប្រជុំរហូតដល់សប្តាហ៍ក្រោយ មុនពេលឈប់សម្រាកសម្រាប់វិស្សមកាលរយៈពេលមួយសប្តាហ៍ ប៉ុន្តែសមា ជិកព្រឹទ្ធសភាបានអំពាវនាវរួចហើយ ឱ្យបន្តរហូតដល់ថ្ងៃឈប់សម្រាករហូតដល់កិច្ចព្រម ព្រៀងមួយត្រូវបាន សម្រេច ខណៈសេតវិមានបានព្រមានក្នុងសប្តាហ៍នេះថា អ៊ុយក្រែនកំពុងត្រូវការការគាំទ្រយ៉ាងខ្លាំង៕
ប្រែសម្រួលដោយ: ជ ង៉ា






