ខេត្តកំពង់ស្ពឺ ៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬ ការប្រឡងបាក់ឌុប ដែលមានរយៈពេល២ថ្ងៃ ចាប់ថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ បានចាប់ផ្តើមដំណើរការហើយ នៅព្រឹកនេះ ដោយមានការប្រឡងពីរប្រភេទ គឺសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម ដែលមានវត្តមានរបស់ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណអភិបាលខេត្តកំពង់ស្ពឺ ចូលរួមបើកវិញ្ញាសារ ដើម្បីអោយបេក្ខជនប្រឡង និងមានការចូលរួមពីមន្ត្រី កម្លាំងប្រដាប់អាវុធ អង្គភាពនានាជុំវិញខេត្តផងដែរ។
យោងតាមរបាយការរបស់មន្ទីរអប់រំ ការប្រឡងបាក់ឌុប នឹងប្រពឹត្តទៅចាប់ពីម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ដោយមាន៧មុខវិជ្ជា ទាំងថ្នាក់វិទ្យាសាស្ត្រសង្គម និងថ្នាក់វិទ្យាសាស្ត្រ។ ការប្រឡងបាក់ឌុបឆ្នាំ២០១៨នេះ នៅទូរទាំងខេត្តកំពង់ស្ពឺ មានមណ្ឌលប្រឡងសរុប១០មណ្ឌល បេក្ខជនសរុបចំនួន៤៤២៦នាក់ ស្រី២១៣៩នាក់ មានកម្លាំងនគរបាល អាវុធហត្ថខេត្តមកការពារ ព្រមទាំងមានក្រុមគ្រូពេទ្យសម្រាប់នៅចាំជួយសង្គ្រោះ បេក្ខជនដែលមានជំងឺដង្កាត់ក្នុងការប្រឡងផងដែរ។
សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម៖
ថ្ងៃច័ន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨
ពេលព្រឹក៖
-ម៉ោង០៧:៣០ ដល់ម៉ោង០៨:៣០៖ ផែនដី និងបរិស្ថានវិទ្យា (៦០នាទី )
-ម៉ោង០៩:០០ ដល់ម៉ោង១០:៣០៖ ប្រវតិ្តវិទ្យា (៩០នាទី)
ពេលរសៀល៖
-ម៉ោង១៤:០០ ដល់ម៉ោង១៥:៣០៖ ភូមិវិទ្យា (៩០នាទី)
-ម៉ោង១៦:០០ ដល់ម៉ោង១៧:០០៖ ភាសាបរទេស (៦០នាទី)
ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨
ពេលព្រឹក៖
-ម៉ោង០៧:៣០ ដល់ម៉ោង០៩:០០៖ គណិតវិទ្យា (៩០នាទី)
-ម៉ោង០៩:៣០ ដល់ម៉ោង១១:០០៖ សីលធម៌ ពលរដ្ឋវិជ្ជា (៩០នាទី)
ពេលរសៀល៖
ម៉ោង១៤:០០ ដល់ម៉ោង១៦:៣០៖ អក្សរសាស្ត្រខ្មែរ (១៥០នាទី)
ចំណែកថ្នាក់វិទ្យាសាស្ត្រ៖
ថ្ងៃចន្ទ ទី២០ ខែសីហា ឆ្នាំ២០១៨
ពេលព្រឹក៖
-ម៉ោង០៧:៣០ ដល់ម៉ោង០៨:៣០៖ ប្រវត្តិវិទ្យា (៦០នាទី)
-ម៉ោង០៩:០០ ដល់ម៉ោង១០:៣០៖ ជីវវិទ្យា (៩០នាទី)
ពេលរសៀល៖
-ម៉ោង១៤:០០ ដល់ម៉ោង១៥:៣០៖ គីមីវិទ្យា (៩០នាទី)
-ម៉ោង ១៦:០០ ដល់ម៉ោង ១៧:០០៖ ភាសាបរទេស (៦០នាទី)
ថ្ងៃអង្គារ ទី២១ ខែសីហា ឆ្នាំ២០១៨
ពេលព្រឹក៖
-ម៉ោង០៧:៣០ ដល់ម៉ោង០៩:០០៖ អក្សរសាស្ត្រខ្មែរ (៩០នាទី)
-ម៉ោង០៩:៣០ ដល់ម៉ោង១១:០០៖ រូបវិទ្យា (៩០នាទី)
ពេលរសៀល៖
ម៉ោង១៤:០០ ដល់ម៉ោង១៦:៣០៖ គណិតវិទ្យា (១៥០នាទី)
គួររំលឹកថាកាលពីថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨ មន្ទីរ។អប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពី បានបិទឈ្មោះបេក្ខជនប្រឡង លេខតុ លេខបន្ទប់ នៅតាមមណ្ឌលប្រឡងទាំង១០ ដែលស្ថិតនៅតាមបណ្ដាមមណ្ឌលនិមួយៗក្នុងខេត្តកំពង់ស្ពឺ ហើយបេក្ខជនក៏បានពិនិត្យមើលឈ្មោះរបស់ពួកគេរួចរាល់ហើយដែរ។
នៅឆ្នាំនេះ ជាឆ្នាំទី៥ហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយ បន្តរឹតបន្តឹងវិន័យ ដោយមិនឲ្យមានការលួចចម្លង ឬសូកប៉ាន់គ្រូអនុរក្ស មេប្រយោគនោះទេ។ ក្នុងនោះ បេក្ខជនក៏មិនអនុញ្ញាតឲ្យយកប្រ៊ីយ៉ុង ទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ចូលមណ្ឌលប្រឡង និងបន្ទាប់ប្រឡងឡើងយ ដោយមានអ្នកសង្កេតការណ៍ប្រឡងសរុបជាង៥០០០ នាក់ ត្រូវបានដាក់ពង្រាយនៅគ្រប់មណ្ឌលប្រឡងទូទាំងប្រទេសផងដែរ។
ជាមួយគ្នានោះ ក្នុងពេលប្រឡងបាក់ឌុប នៅឆ្នាំនេះ អាជ្ញាធរខេត្តមួយចំនួន ដូចជា ខេត្តព្រះសីហនុ ខេត្តកោះកុង កំពង់ធំនិងខេត្តកំពង់ស្ពឺ ជាដើម បានប្រកាសពីការរៀបចំកន្លែងស្នាក់នៅ ផ្ទះសំណាក់ និងសណ្ឋាគារសម្រាប់បេក្ខជនប្រឡង ដោយឥតគិតថ្លៃ។
នៅខេត្តកំពង់ស្ពឺ និងតាមមណ្ឌលប្រឡងដទៃទៀត ក៏ត្រូវបានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត នាព្រឹកថ្ងៃទី១៩សីហាកន្លងទៅនេះ បានប្រកាសថា អាជ្ញាធរខេត្ត និងនៅតាមមណ្ឌលប្រឡងមួយចំនួន បានរៀបចំថែរក្សា និងមើលការខុសត្រូវនៅកន្លែងផ្ញើកង់ និងម៉ូតូជូនបេក្ខជន ដោយឥតគិតថ្លៃ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨៕អ៊ុ ណូន












