
ការរញ្ជួយដីកម្រិត ៧.៤រ៉ិចទ័របានវាយប្រហារនៅឆ្នេរសមុទ្រភាគខាងកើតរបស់តៃវ៉ាន់កាលពីថ្ងៃពុធ ដោយបានកំណត់ការព្រមានអំពីរលកយក្សស៊ូណាមិ នៅលើកោះនេះ និងប្រទេស ជិតខាង។ ចំណុចកណ្តាលនៃការរញ្ជួយដីស្ថិតនៅចម្ងាយប្រហែល ១៨km ភាគខាងត្បូងនៃទីក្រុង ហួលៀន របស់តៃវ៉ាន់ នេះបើយោងតាមការស្ទង់មតិភូមិសាស្ត្រអាមេរិក។ ទីភ្នាក់ងារឧតុនិយមជប៉ុន បាននិយាយថា រលកយក្សស៊ូណាមិ មានកម្ពស់ដល់ទៅ ៣ម៉ែត្រ ត្រូវបានគេរំពឹងថា នឹងឈានទៅដល់តំបន់ធំៗ នៃឆ្នេរសមុទ្រភាគនិរតីរបស់ប្រទេសជប៉ុន។ នៅខែកញ្ញាឆ្នាំ ១៩៩៩ការរញ្ជួយដីកម្រិត៧.៦រិចទ័រ បានវាយប្រហារកោះតៃវ៉ាន់ដោយបានសម្លាប់មនុស្ស២,៤០០នាក់ និងបំផ្លាញអគារចំនួន ៥,០០០ ។
ការរញ្ជួយដីកាលពីថ្ងៃពុធបានវាយប្រហារនៅម៉ោង០៧.៥៨ ម៉ោងក្នុងស្រុក នៅជម្រៅ១៥.៥គីឡូម៉ែត្រ ហើយបានបណ្តាលឱ្យមានការរញ្ជួយដីយ៉ាងហោចណាស់ប្រាំបួននៅកម្រិត៤ ឬធំជាងនេះ។ វីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបង្ហាញពីអគារលំនៅដ្ឋានដែលដួលរលំ ហើយមនុស្សត្រូវបានជម្លៀសចេញពីផ្ទះ និងសាលារៀនរបស់ពួកគេ។ ឥទ្ធិពលនៃការរញ្ជួយដីនេះក៏បានវាយកម្ទេចរថយន្ត និងគប់របស់របរនៅខាងក្នុងហាងយ៉ាងរំជើបរំជួលផងដែរ នេះបើយោងតាមឃ្លីបដែលចាក់ផ្សាយដោយទូរទស្សន៍ក្នុងស្រុក TVBS៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច

