អ៊ុយក្រែនបាននិយាយថា ការវាយប្រហាររបស់រុស្ស៊ីលើភូមិ រ៉ូហ្សា ភាគអាគ្នេយ៍នៃទីក្រុងខាខូវ បានសម្លាប់មនុស្សយ៉ាងហោច ណាស់៥១នាក់ រួមទាំងក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ផងដែរ។
អ្នកភូមិបានចូលរួមពិធីបុណ្យសពរបស់អ្នកស្រុកម្នាក់ នៅពេលកាំជ្រួចមួយ បានវាយប្រហារនៅម៉ោង ១៥ និង១៥នាទី (ម៉ោងក្នុងតំបន់)។ ក្រសួងការពារជាតិអ៊ុយក្រែនបាននិយាយថា មិនមានគោលដៅយោធាអ្វីនៅក្នុងតំបន់នោះទេ គឺមានតែជនស៊ីវិលប៉ុណ្ណោះ។
ប្រមុខតំបន់ Kharkiv លោក Oleh Synyehubov (អូឡេ ស៊ីញ៉េហូបូវ) បានពណ៌នាការវាយប្រហារនេះថា ជាឧក្រិដ្ឋកម្មបង្ហូរឈាមខ្លាំងបំផុតមួយរបស់តំបន់នេះ។ លោកបានបញ្ជាក់ថា អ្នករាល់គ្នា ដែលបានស្លាប់គឺជាអ្នកភូមិ ហើយការវាយប្រហារថ្ងៃនេះ បានសម្លាប់ប្រជាជនស៊ីវិល ២០%៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច






