
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់ នៅបរិវេនសាលារៀនរបស់អង្គការសហប្រជាជាតិដែលប្រមូលផ្តុំទៅដោយមនុស្សរាប់រយនាក់ដែលផ្លាស់ទីលំនៅនៅកណ្តាលហ្គាហ្សា ដោយយន្តហោះចម្បាំងអ៊ីស្រាអែលបានបាញ់មីសសីុលពីរគ្រាប់នៅថ្នាក់រៀននៅជាន់ខាងលើនៃសាលាក្នុងជំរុំជនភៀសខ្លួននូស៊ីរ៉ាត់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យន្តហោះចម្បាំងបានធ្វើការវាយប្រហារយ៉ាងជាក់លាក់ទៅលើបរិវេណក្រុមហាម៉ាស់ ដែលបានបង្កប់នៅខាង ក្នុងសាលា Unrwa ក្នុងតំបន់ Nuseirat ។ IDFបានបញ្ជាក់ថា ការសម្លាប់ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាម ដែលបានចូលរួមក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា លើភាគខាងត្បូងអ៊ីស្រាអែល នៅពេលដែលមនុស្សប្រហែល ១២០០ នាក់ត្រូវបានសម្លាប់ និង ២៥១នាក់ផ្សេងទៀតត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
យ៉ាងហោចណាស់មនុស្ស ៣៦៥៨០ នាក់ត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីពេលនោះមក នេះបើយោងតាមក្រសួង សុខាភិបាលដែលគ្រប់គ្រងដោយ ក្រុមហាម៉ាសរបស់ដែនដី៕



