ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេ ស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេក វិទ្យា (កិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា- វៀតណាម) ជាមួយ ឯកឧត្តម ផាម ប៊ិញមិញ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ ២០២០ តាមប្រព័ន្ធវីដេអូ។
នៅក្នុងកិច្ចប្រជុំលើកទី១៨ នៃគណៈកម្មការចម្រុះកម្ពុជា- វៀតណាម ភាគីទាំងពីរបានកត់សម្គាល់ឃើញពីមិត្តភាពរឹងមាំជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងស្ថិរភាពយូរ អង្វែង រួមទាំងការលើកកម្ពស់បន្ថែមនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ដែលបានគូស បញ្ជាក់តាមរយៈកិច្ចសន្ទនាតាមទូរស័ព្ទ និងប្រព័ន្ធវីដេអូរបស់ថ្នាក់ដឹកនាំ និងការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹក នាំជាន់ខ្ពស់ជាបន្តបន្ទាប់ នាពេលកន្លងមក។
ភាគីទាំងពីរបានអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏មានប្រសិទ្ធ ភាព និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងការការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ ស្របពេលដែលកំពុងខិតខំរក្សាលំហូរពាណិជ្ជកម្មនៃទំនិញឆ្លងកាត់ព្រំដែន និងការវិនិយោគ។
សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងសន្តិសុខ ភាគីទាំងពីរបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមក្នុងការសម្របសម្រួលជំហរ នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេស នៅក្នុងអាស៊ាន និងអង្គការសហប្រជា ជាតិ។
ភាគីវៀតណាមបានសម្តែងនូវអំណរគុណចំពោះការ
គាំទ្រ និងកិច្ចសហប្រតិបត្តិការដែលភាគីកម្ពុជាបានផ្ដល់ដល់ប្រទេសវៀតណាម ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ា ន ឆ្នាំ២០២០ និងបានសន្យាផ្ដល់ការគាំទ្រដល់កម្ពុជាក្នុងការរៀបចំឱ្យបានជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២១ និងនៅពេលកម្ពុជាធ្វើជាប្រធា នអាស៊ាន ឆ្នាំ២០២២។
ភាគីទាំងពីរ បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ និងការគាំទ្រទៅវិញទៅមកនៅថ្នាក់តំបន់ និងអន្តរជាតិ បន្តសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន បទល្មើសដែលបានគ្រោងទុក និងបទល្មើសអ៊ីនធឺណែត និងធ្វើឲ្យប្រសើរនូវយន្តការសម្រាប់ការផ្លាស់ប្តូរព័ត៌មាននៅគ្រប់វិស័យ។
សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និធនធាន មនុស្ស ឯកឧត្តម ប្រាក់ សុខុន បានថ្លែងអំណរគុណចំពោះសមភាគីវៀតណាម ដែលបានសម្របសម្រួលឱ្យនិស្សិតកម្ពុជា អាចចូលទៅប្រទេសវៀតណាមឡើងវិញបាន ដើម្បីបន្តការសិក្សារបស់ពួកគេ។
ភាគីទាំងពីរ បានឯកភាពបន្តផ្តល់អាហារូបករណ៍ឱ្យគ្នាទៅវិញទៅមក ដល់សិស្ស-និស្សិ ត សម្រាប់ឆ្នាំសិក្សា២០២០ និង២០២១។
ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តដ៏មោះមុត និងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការគ្រប់គ្រងសកម្ម ភាពកេងប្រវ័ញ្ចខុសច្បាប់នានា ការដឹកជញ្ជូននិងការជួញដូរឈើហ៊ុប និងសត្វព្រៃខុសច្បាប់ឆ្លងដែន។
ភាគីទាំងពីរ ក៏បានឯកភាពធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើផ្នែកអនាម័យសត្វ និងរុក្ខ ជាតិ ជលផល កៅស៊ូ ផ្លែឈើ ផលិតផលសាច់គោ សាច់ជ្រូក និងប្រព័ន្ធ ធារាសាស្ត្រ។
ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការធ្វើការរួមគ្នាដើម្បីអនុវត្តឱ្យបានជោគ ជ័យនូវគម្រោងនានាផ្នែកបរិស្ថាន ធនធានទឹក និងឧតុនិ យម។ ភាគីទាំងពីរ បានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់ ការ គ្រប់គ្រង និងអភិវឌ្ឍធនធានទឹកទន្លេមេ គង្គ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព ក៏ដូចជាការជំរុ ញការការពារ និងអភិរក្សបរិស្ថាន សកម្មភាពពាក់ព័ន្ធអាកាសធាតុ កំណើនបៃតង និងការគ្រប់គ្រងដីធ្លី។
សម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថាមពល ភាគីទាំង ពីរបានឯកភាពក្នុងការស្វែងរក កាលានុវត្តភាពសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្នុងវិស័យថាមពល និងការ សិក្សាស្រាវជ្រាវរួម ស្តីពីការអភិវឌ្ឍថាមពលស្អាត និងកកើតឡើងវិញ។
ចំពោះកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ភាគីទាំងពីរបានសម្តែងការពេញចិត្ត ចំពោះការវិវឌ្ឍយ៉ាងខ្លាំងក្នុងពាណិជ្ជ កម្មទ្វេភាគី ដោយទំហំពាណិជ្ជកម្ម មានចំនួន ៥,២៧ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០១៩ ដែលចំនួននេះលើសពីទំហំគោលដៅ៥ប៊ីលានដុល្លារអាមេរិក មុនកាលកំណត់ឆ្នាំ២០២០ និងបានអះអាងថា នឹងជួយសម្រួលដល់សកម្ម ភាពនាំចូលនិងនាំចេញរវាងប្រទេសទាំងពីរ។
ចំពោះកិច្ចសហប្រតិបត្តិការផ្នែកវិនិយោគ ភាគីទាំងពីរបានឯកភាពចាត់វិធានការសមស្របទាក់ទងនឹងការសម្រួលផ្នែកវិនិ យោគ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃជំងឺរាត ត្បាតកូវីដ-១៩ នៅក្នុងវិស័យសេដ្ឋកិច្ច។
សម្រាប់កិច្ចសហប្រតិបត្តិការផ្នែកការថែទាំសុខភាព ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ «កិច្ចព្រមព្រៀងស្តីពីការធ្វើចត្តាឡីស័កផ្នែកសុខភាពនៅតាមព្រំដែន» ដែលត្រូវបានចុះហត្ថលេខាដោយរដ្ឋាភិបាលទាំងពីរក្នុងឆ្នាំ២០០៦ នៅរាជធានីភ្នំពេញ និងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតប និងទប់ស្កាត់ទាន់ពេលវេលាចំពោះការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការផ្ទុះឡើងនៃមេរោគដទៃទៀតនៅតាមព្រំដែននៃប្រទេសទាំងពីរ។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់លើការពង្រឹងកិច្ចសហប្រតិ បត្តិការរវាងបណ្ដាខេត្តនៅជាប់ព្រំដែននៃប្រទេសទាំងពីរ រួមមាន ការផ្ដល់អាហារូបករណ៍ ការរៀបចំវគ្គបណ្ដុះបណ្ដាល ទស្សន កិច្ចសិក្សា សិក្ខាសាលា ឬសន្និសីទស្ដីពីការថែទាំសុខភាព ៕






