នៅទីស្នាក់ការកណ្តាល នាថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០២៣ នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ ព្រមទាំង ឯកឧត្ត ម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃគណៈកម្មការ អនុគណៈកម្មការ និងយុវជនកាកបាទ ក្រហមកម្ពុជា ជាសមាជិកពេញសិទ្ធិ និងអ្នកសង្កេត ការណ៍នៃវេទិកាយុវជនលេីកទី២ សរុបចំនួន ៦០នាក់ ។
របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ពិភាក្សាឆ្លងរបៀប វារៈ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលេីកទី២០ និងវេទិកាយុវជនលេីទី២ និងទិសដៅការងារបន្ត។
ពិនិត្យ និងពិគ្រោះយោបល់លេីភារកិច្ច និងការទទួល ខុសត្រូវរបស់សមាជិកម្នាក់ៗក្នុងអំឡុងពេលត្រៀមរៀបចំកិច្ចប្រជុំ រួមនឹងបញ្ហាផ្សេងៗ៕






