ឯកឧត្ដម មាស គឹមហេង រដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងបូកសរុបលទ្ធផលនៃកិច្ចប្រជុំគណៈកម្មា ធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុបលើកទី១២ និងលើកទិសដៅការងារបន្តនាពេលអនាគត ដែលមានការចូលរួមពីតំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធចំនួន២០ នៅទីស្តីការក្រសួង។
នៅក្នុងកិច្ចប្រជុំ ឯកឧត្តម លោកជំទាវ ប្រធានអនុក្រុមទាំង៣រួម មាន អនុក្រុមពាណិជ្ជកម្ម និងវិនិយោគ អនុក្រុមកសាងស្ថាប័ន កំណែទម្រង់រដ្ឋបាល កំណែរទម្រង់ច្បាប់ និងប្រព័ន្ធតុលាការ អភិបាលកិច្ច និងសិទ្ធិមនុស្ស និងអនុក្រុមកិច្ចសហប្រតិបត្តិការអភិវឌ្ឍ បានរាយការណ៍អំពីលទ្ធផលនៃកិច្ចប្រជុំនៃអនុក្រុមនីមួយៗ នៅទីក្រុងព្រុចសែលលជូនអង្គប្រជុំ។
ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំគណៈកម្មាធិការចម្រុះកម្ពុជា និងសហភាពអឺរ៉ុបលើកទី១២ និងបានកោតសរសើរតំណាងក្រសួង/ស្ថាប័នចំពោះកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការលើកកម្ពស់ទំនាក់ទំនងកម្ពុជា និងសហភាពអឺរ៉ុប៕






