
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២០ថា កុមារ៣នាក់ និងមនុស្សពេញវ័យ២នាក់ បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿង បានបុកជាមួយរថយន្តដឹកទំនិញធុនធំមួយគ្រឿង កាលពីថ្ងៃចន្ទ នៅលើផ្លូវហាយវ៉េក្នុងទីក្រុង រ៉ាស់វីល(Rushville) ចម្ងាយប្រហែល ៩១គីឡូម៉ែត្រ ភាគពាយ័ព្យនៃរដ្ឋ អ៊ីលីណយ សហរដ្ឋអាមេរិក។ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ១១ និង៣០ នាទីព្រឹក នៅពេលរថយន្តក្រុងធ្វើដំណើរឆ្ពោះទៅទិសខាង កើតលើផ្លូវលេខ ២៤ របស់សហរដ្ឋអាមេរិក បានឆ្លងកាត់ខ្សែកណ្តាលចូលទៅក្នុងគន្លងខាងលិច ហើយបានបុកជាមួយរថយន្តដឹកខ្សាច់។ ប៉ូលិសរដ្ឋ អ៊ីលីណយ បាននិយាយនៅ សន្និសីទសារព័ត៌មានថា ក្រោយពេលកើតហេតុ រថយន្តទាំង ២គ្រឿងបានឆាប ឆេះយ៉ាងសន្ធោសន្ធៅ។ មនុស្សទាំង៤នាក់ដែលជិះក្នុងរថយន្តសាលានោះរួមមានអ្នកបើកបរ និងក្មេង ៣នាក់ម្នាក់អាយុ៥ឆ្នាំ ២ឆ្នាំ ៣ឆ្នាំព្រមទាំងអ្នកបើករថយន្តបានស្លាប់នៅកន្លែងកើតហេតុ។ ក្រោយកើតហេតុ សាលា ស្រុកបានអោយសាលាឈប់នៅថ្ងៃអង្គារ និងថ្ងៃពុធ។ មូលហេតុនៃឧបទ្ទវហេតុនេះស្ថិតក្រោមការស៊ើប អង្កេត៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ


