ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធថា កុមារ ៤នាក់ត្រូវបានសម្លាប់ និង៤នាក់ផ្សេង ទៀតបានរងរបួស នៅក្នុងការវាយប្រហារលើមជ្ឈ មណ្ឌលថែទាំកុមារមួយនៅក្នុងទីក្រុង ប្លូមេណូ (Blumenau) ភាគខាងត្បូងប្រទេសប្រេស៊ីល។
អាជ្ញាធរបាននិយាយថា អ្នកវាយប្រហារមានអាយុ ២៥ ឆ្នាំបានក្លែងបន្លំខ្លួនជាប៉ូលិស។
អភិបាលរដ្ឋ សានតា ខាតារីណា (Santa Catarina) លោក ជ័រជីនហូ ម៉េលឡូ (Jorginho Mello) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ ដោយប្រកាសកាន់ទុក្ខចំនួនបីថ្ងៃថា វាគឺជាការសោកសៅយ៉ាងខ្លាំងដែលលោកបានទទួលព័ត៌មានដ៏គួរឱ្យភ័យខ្លាចថា សាលាមត្តេយ្យ ហ្គូត សេបពឺត(Good Shepherd) នៅ ប្លូមេណូ (Blumenau) ត្រូវបានឈ្លានពានដោយឃាតករដែលបានវាយប្រហារកុមារ និងបុគ្គលិកដែលជាអកុសល បណ្តាលអោយកុមារបួននាក់ បានស្លាប់ ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






