
យោងតាមអគ្គសេនាធិការរួម របស់ប្រទេសកូរ៉េខាង ត្បូង និងប្រព័ន្ធផ្សព្វផ្សាយជាតិ បាននិយាយថាកូរ៉េខាង ជើង បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ចេញពីឆ្នេរ សមុទ្រភាគខាងកើតរបស់ខ្លួន។ ទីភ្នាក់ងារ ព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូងបានរាយការណ៍កាលពីថ្ងៃសុក្រថា “អគ្គសេនាធិការចម្រុះ (JCS) បាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះចេញពីតំបន់តុងឆុន ក្នុងខេត្តកាំងវុន។ យោធាកូរ៉េខាងត្បូងកំពុង “រក្សាជំហរត្រៀមខ្លួនពេញលេញក្នុងកិច្ចសហ ប្រតិបត្តិការជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក”។ ទីតាំងបាញ់បង្ហោះតុងឆុន ស្ថិតនៅចម្ងាយប្រហែល៦០ គីឡូម៉ែត្រ ពីព្រំដែនអន្តរកូរ៉េ។ តំបន់នេះទំនងជាជិតនឹងទឹកដីកូរ៉េខាងត្បូង ជាងទីតាំងបាញ់បង្ហោះផ្សេងទៀតដែលកូរ៉េខាងជើង បានប្រើរហូតមក។ សារព័ត៌មាន យ៉ុនហាប់ បានរាយការណ៍ថា នៅសប្តាហ៍ក្រោយ កង កម្លាំងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏កំពុងរៀបចំធ្វើសមយុទ្ធដែនអាកាសរួមគ្នាដ៏សំខាន់ផងដែរ ដែលមានឈ្មោះថា “ព្យុះកំណាច” ៕
ប្រែសម្រួលដោយ: ជ ង៉ា

