ក្នុងខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង៣៩៦លានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណ២៥ ពាន់កន្លែង។
ក្នុងចំណោមទាំង៤៤គម្រោងនេះ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣១គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៣គម្រោង។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។






