ក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩និងលើកទិសដៅ២០២០របស់រដ្ឋបាលខេត្តបន្ទាយមានជ័យនិងក្រុមការងាររដ្ឋបាលចុះមូលដ្ឋានបានលើកយកការងារឆ្លុះបញ្ចាំងនូវស្នាដៃ សមិទ្ធផលនិងលើបញ្ហាប្រឈម គ្រប់បណ្តាអង្គភាព មន្ទីរស្ថាប័នជុំវិញខេត្ត នៅព្រឹក ថ្ងៃទី១០ ខែមិនា ឆ្នាំ២០២០ ក្នុងសាលប្រជុំសាលាខេត្ត។
ឯកឧត្តមអ៊ុំ រាត្រីបានមានប្រសាសន៍ថា៖ការងាររដ្ឋាលខេត្ត និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានអនុវត្តពេញ១ឆ្នាំនេះបានធ្វើការឆ្លុះបញ្ចាំងឲ្យឃើញនូវស្នាដៃសមិទ្ធផលការងារ បញ្ហាប្រឈម គ្រប់បណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្ត ដែលសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ឯកឧត្តម អ៊ុំ រាត្រីបានជម្រុញឲ្យរដ្ឋបាលខេត្តទទួលខុសត្រូវ ទ្រោលសភាពការណ៍បច្ចប្បន្ននិងតទៅមុខទៀតនៅឆ្នាំ២០២០នេះ ត្រូវពង្រឹងនិងជំរុញការងារស្ថិតិនិងអត្រានុកូលដ្ឋាន អត្ថសញ្ញាណ ប័ណ្ណ ប័ណ្ណព្រំដែនការងារគណ:បញ្ជាការកងឯកភាពស្រុក ក្រុង ពង្រឹងសមត្ថភាពមន្ត្រី ការបង្កបង្កើនផលស្រូវប្រាំង និងដំណាំផ្សេងៗ លើកកម្ពស់ការចិញ្ចឹមសត្វ និងវារីវប្បកម្ម ទប់ស្កាត់ បង្ក្រាបអំពើរត់ពន្ធនិងបទល្មើសគ្រប់ប្រភេទដើម្បីបង្កើនចំណូលថវិកាឬចំណូល ពង្រឹង គាំទ្រការបង្កើនប្រមូលពន្ធដារគ្រប់ប្រភេទ ពង្រឹងគ្រប់គ្រងមូលដ្ឋានអាជីវកម្ម ការថែទាំ ការពារ ជួសជុលបណ្តាញផ្លូវស្ពាន សំណង់នានា បន្តបង្កើនលើកកម្ពស់លើវិស័យសង្គម សេដ្ឋកិច្ចនានាផងដែរ។ចំណែកវិស័យសេវាកម្ម សេវារដ្ឋបាល សេវាសាធារណ:ក៏ត្រូវពង្រឹង ក្នុងនោះគាំពារការិយាល័យច្រកចេញចូលតែមួយនៅក្រុងដែលមានស្រាប់ ហើយស្នើពង្រីកបន្តទៅស្រុក ក្រុង បន្ថែមក្នុងនោះខេត្តជម្រុញឲ្យដំណើរការអង្គភាពច្រកចេញចូលតែមួយខេត្តនិងការិយាល័យប្រជាពលរដ្ឋ។ឯកឧត្តម ក៏បានធ្វើការវាយតម្លៃកោតសរសើរដល់មន្ត្រីថ្នាក់ដឹកនាំនិងមន្ត្រីទាំងផ្នែកស៊ីវិលនៃអាជ្ញាធរដែនដី មន្ទីរស្ថាប័នជំនាញ កងកម្លាំងប្រដាប់អាវុធ របស់ស្ថាប័នរដ្ឋ ព្រមទាំងស្ថាប័នសង្គមឯកជននិងអង្គការដៃគូអភិវឌ្ឍន៍ជាមួយមិត្តបរទេសនានាដែលបានខិតខំសហការគ្នាសម្រេចបានស្នាដៃ លទ្ធផល សមិទ្ធផលថ្មីៗបន្ថែមជាច្រើនសន្ធឹកនៅក្នុងខេត្តបន្ទាយមានជ័យមានការរីកចម្រើន៕ ណុប រក្សា





