(ខេត្តស្ទឹងត្រែង, ថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២២)៖សមត្ថកិច្ចកង រាជអាវុធហត្ថ ខេត្តស្ទឹង ត្រែង បង្ក្រាបករណីប៉ុនប៉ងឃាតកម្ម និងធ្វើឱ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស ឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់ កាលពីថ្ងៃ ទី០៦ ខែកុម្ភ: ឆ្នាំ២០២២ ចំណុចភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែ ង។
សមត្ថកិច្ចបានឱ្យដឹងនៅព្រឹកថ្ងៃទី៧ ខែកុម្ភ:នេះថា ការចាប់ប ង្រ្កាបក្មេងទំនើងទាំងនេះ មានកម្លាំងកងរាជអាវុធហត្ថខេត្ត បានសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ក្រុងស្ទឹងត្រែង ដឹកនាំដោយលោក យូ ណារិទ្ធ ព្រះរាជអាជ្ញារងនៃអយ្យការអម សាលាដំបូងខេត្តស្ទឹងត្រែង។ ចុះបង្ក្រាបករណីខាងលើ ចាប់ខ្លួនជនសង្ស័យចំនួន៥នាក់ ,គឺនៅថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២២ចាប់ ខ្លួន២នាក់ បានដកហូតយកម៉ូតូចំនួន២គ្រឿង,រហូតដល់ថ្ងៃ ទី៦ ខែកុម្ភ: ឆ្នាំ២០២២នេះ ចាប់ខ្លួន៣នាក់ និងធ្វើការឆែកឆេរ លំនៅដ្ឋានមួយកន្លែង និងរកឃើញវត្ថុតាងរួមមាន, ដាវ៣, កាំបិតតាំងតោ៣,ដំបងឫស្សី១,សោរម៉ូតូ១,កំបាំងម៉ូតូ១,និងមធ្យោបាយម៉ូតូចំនួន ៤គ្រឿង។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ ម៉ោង ៩:៣០នាទីចំណុចផ្លូវចូលតាដុងតាដាំស្ថិតក្នុងភូមិស្រែពោធិ៍ស ង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្រុមជនសង្ស័យបានយកកាំបិត និងដាវ ដែលជាវត្ថុតាងនេះធ្វើសក ម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ខ្លា សុខលីន ភេទប្រុសអា យុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករចៀរជ័រកៅស៊ូ មានទីលំនៅភូមិអូរកណ្តៀរ ឃុំអូរកណ្តៀរ ស្រុកសំបូរ ខេត្តក្រចេះ បណ្តាលឱ្យរងរបួសដៃស្តាំជាទម្ងន់(កុំពុងសម្រាកព្យា បាលនៅមន្ទីរពេទ្យខេត្តស្ទឹងត្រែង)និងកាប់ម៉ូតូរបស់ជនរង គ្រោះបែកបាក់ជា ច្រើនកន្លែង ខណ:ពេលជនរងគ្រោះកំពុងរត់ស្រែកឱ្យអ្នកភូមិអ្នកស្រុកគេជួយ ។
ករណីនេះមូលហេតុមានគំនុំជាមួយគ្នា”មួយករណីទៀតនៅម៉ោ ង១៨:៤០នាទី ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២២ នៅចំណុចទល់មុខសណ្ឋាគាររស្មីពេជ្រស្ថិតក្នុងភូមិលើ សង្កាត់ស្រះឫស្សី ក្រុងស្ទឹ ងត្រែង ខេត្តស្ទឹងត្រែង ។ ជនង្ស័យបានយកដាវ និងកាំបិតជិះម៉ូតូ១គ្រឿងដេញកាប់ជនរងគ្រោះ ដែលកំពុងជិះម៉ូតូមានគ្នា២នាក់ គឺ១-ឈ្មោះណុប ចាន់សុភ័ក្ត្រា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
២-ឈ្មោះឡាំ សំណាង ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ-សង្កាត់ជាមួយគ្នា ។
ជនសង្ស័យដេញកាប់មកដល់កន្លែងកើតហេតុជនរងគ្រោះទាំង២នាក់បានផ្តួលម៉ូតូទុកចោលរួចរត់កាត់វាលស្រែទាំងយប់ ។
ពេលនោះជនសង្ស័យបានកាប់ម៉ូតូជនរងគ្រោះបាក់បែកជាច្រើ នកន្លែង (មូលហេតុមានគំនុំជាមួយគ្នាតាមចម្លើយសារភាពរប ស់ជនសង្ស័យ)ក្រោយពេលបទល្មើសប្រព្រឹត្តរួចបន្តិចមកអណាព្យាបាលរបស់ជនរងគ្រោះនិងសាក្សីបានរាយការណ៍ព្រមទាំងប្រាប់ពីអត្តសញ្ញាណជនសង្ស័យមួយចំនួនមកសត្ថកិច្ចតាមស្រាវ ជ្រាវចាប់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់។
បច្ចុប្បន្ននេះជនសង្ស័យ និងវត្ថុតាងត្រូវបានយកមករក្សាទុកនៅ ក្នុងទីបញ្ជាការកងរាជអាវុធហត្ថខេត្តសឹ្ទងត្រែង ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធីច្បា ប់៕
ដោយ៖ជា ប៊ុនគង់(កែសម្រួលដោយ មណ្ឌល កែវ)






