ភ្នំពេញ ៖ ក្មេងស្រីជាសិស្សវិទ្យាលយ័ទួលអំពិលម្នាក់ ត្រូវបានជនមិនស្គាល់មុខ បានចាប់ញាត់ចូលរថយន្តដឹកយកទៅបង្ខាំងទុក នៅភូមិគ្រិះមួយកន្លែងមិនចាំទីតាំង។
បើតាមការរៀបរាប់ពីឪពុកបង្កើតយុវតីរងគ្រោះ បានបង្ហើបអោយដឹងថា កូនស្រីរបស់គាត់មានឈ្មោះ ស៊ុម ណាវិន អាយុ១៨ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២ នៃវិទ្យាលយ័ទួលអំពិល ស្នាក់នៅភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានបាត់ពីផ្ទះ ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសង់សេ១២៥សេរី ឆ្នាំ២០១៣ ពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BO 9927 ទៅរៀនគួរកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៨ នៅវេលាម៉ោង៣និង០០នាទីរសៀល។
លុះនៅវេលាម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី៤ ខែសីហា ក៏បានទទួលទូរសព្ទ័ពីកូនស្រីគាត់ និយាយបានតែ២ទៅ៣ម៉ាតស្រែកអោយគាត់ ជួយស្រាប់តែទូរសព្ទ័បានកាត់ផ្តាច់ប្រពន្ធ័ តេទៅវិញលែងចូល ហើយរូបគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលព្រៃស និងអាវុធហត្ថខណ្ឌចំការមនអោយជួយអន្តរាគមន៏។ ស្រាប់តែនៅវេលាម៉ោង៦យប់ ថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨ រូបគាត់ក៏បានទទួលទូរសព្ទ័រោទ៏ ស្រាប់តែឮសម្លេងកូនស្រីរបស់គាត់ បានតេមកថា អោយគាត់មកទទួលនាងនៅប៉ុស្តិនគរបាលបឹងកេងកង២ រូបគាត់មានអារម្មណ៏ត្រេកអរយ៉ាងខ្លាំង ហើយក៏បានចេញទៅដឹកកូនស្រីរបស់គាត់ត្រលប់មកផ្ទះវិញ ខណះពេលបានជួបកូនស្រី គាត់បានឃើញសភាពកូនគាត់ទន់ខ្សោយនិយាយលែងចង់រួច ដោយមានអាការះអស់កំលាំងទន់ខ្សោយ សូម្បីអង្គុយស្ទើតែមិនចង់កើត។
ពេលដែលគាត់សួថាមានរឿងអីកើតឡើងចំពោះកូន យុវតីរងគ្រោះបានឆ្លើយថា នាងត្រូវជនមិនស្គាល់មុខ ចាប់ញាត់ចូលរថយន្តហើយយកមកបង្ខាំងទុកក្នុងផ្ទះមួយកន្លែង ដែលនាងមិនចាំកន្លែង នៅខណ្ឌចំការមន ហើយក៏មានយុវតីជាង១០នាក់ផ្សេងទៀត ដែលកំពុងតែឋិតនៅបង្ខាំងទុកជាមួយនិឹងនាងដែរ។ ដោយយុវតីខាងលើនេះមានសំណាង បានរត់គេចផុតចេញមករួចតែម្នាក់ឯង ហើយក៏បានស្រែកអោយគេជួយ។
ខណះពេលនេះទាំងកម្លាំងអាវុធហត្ថ និងកម្លាំងនគរបាល កំពុងតែបើកការស្រាវជ្រាវ និងស៊ើបអង្កេត ដើម្បីរំដោះក្មេងស្រីចំនួនជាង១០នាក់ទៀត ដែលកំពុងតែបង្ខាំងទុកបង្អត់បាយ បង្អត់ទឹក និងស្វែងរកចាប់ឧក្រិដ្ឋជនខាងលើ មកផ្តន្ទារទោសតាមផ្លូវច្បាប់នាពេលឆាប់ៗខាងមុខនេះ៕ ស៊ុន ហេង










