
ក្រសួងការបរទេសកម្ពុជា បាប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០។
កិច្ចប្រជុំដែលធ្វើឡើងតាមរយៈប្រព័ន្ធវិដេអូ បានចែករំលែកសារអបអរសាទរចំពោះខួប ៧៥ឆ្នាំ នៃការបង្កើតអង្គការសហប្រជាជាតិ និងបានកោតសរសើរចំពោះសមិទ្ធិផលដ៏ធំធេង ដែលអង្គការសហប្រជាជាតិ សម្រេចបាន ក្នុងរយៈពេល ៧ទសវត្សរ៍កន្លងមក ជាពិសេសក្នុងការថែរក្សាសន្តិភាព និងបន្តការអភិវឌ្ឍប្រកបដោយចីរភាព។
សូមអានបន្ថែមនូវខ្លឹមសារនៃសេចក្តីប្រកាសព័ត៌មានដូចខាងក្រោម ៖



