ក្រសួងព័ត៌មានកម្ពុជា នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២១នេះ បានសម្រេចលុប អាជ្ញាបណ្ណសារព័ត៌មាន Angkor Today ហើយ ក្រោយផ្សព្វផ្សាយបំភ្លៃថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន»។
តាមប្រកាសរបស់ក្រសួងព័ត៌មាន ការលុបអាជ្ញាប័ណ្ណនេះ ធ្វើឡើង ដោយសរម្ចាស់អាជ្ញាបណ្ណបានផ្សព្វផ្សាយ ព័ត៌មានបំភ្លៃការពិតមានចេតនាទុច្ចរិត ធ្វើឱ្យអន្តរាយដល់សុខភាពសាធារណៈ បង្កភាពច្របូកច្របល់ ចលាចល នៅក្នុងសង្គមដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ និងប៉ះពាល់ដល់កិត្យានុភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាការបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈ និងកិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន»។






