អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចាត់ទុកសកម្មភាពក្នុងការប្រមូលផ្ដុំមនុស្ស នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដែលទាមទារអោយស្ថាប័នតុលាការដោះលែងជនត្រូវចោទឈ្មោះរ៉ុង ឈុន មិនមែនជាទង្វើត្រឹមត្រូវតាមច្បាប់នោះទេ។
ប៉ុន្តែគឺជាទង្វើនេះ ដាក់សម្ពាធទៅលើស្ថាប័នតុលាការ ដែលអាចប្រឈមមុខ នឹងការចោទប្រកាន់អំពីបទល្មើសព្រហ្ម ទណ្ឌតាមមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណា ចក្រកម្ពុជា។

អ្នកនាំពាក្យ ក្រសួងយុត្តិធម៌ពន្យល់ថា ក្នុងសង្គមនីតិរដ្ឋ ការការពារខ្លួនពីការចោទប្រកាន់ អំពីបទល្មើសណាមួយ របស់អង្គការអយ្យការ ត្រូវធ្វើឡើងតាមផ្លូវច្បាប់នៅចំពោះមុខតុលាការ។

ក្នុងន័យនេះជនត្រូវចោទឈ្មោះ រ៉ុងឈុន មានសិទ្ធិពេញលេញ ស្របតាមរដ្ឋធម្មនុញ្ញ និងតាមក្រមនីតិវិធីព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងការស្វែងរក និងពឹងពាក់មេធាវីពូកែមួយរូប ឬច្រើនរូប ដើម្បីការពារសុចរិតភាព និងភាពត្រឹមត្រូវរបស់ខ្លួនតាមច្បាប់ស្របតាមនីតិវិធីជាធរមាន នៅចំពោះមុខស្ថាប័នតុលាការ៕
សំ វណ្ណា







