ក្រសួងសុខាភិបាល បានចាប់ផ្តើមអនុវត្តន៏វិធានការពិនិត្យសុខភាព និងធ្វើចត្តាឡីស័កចំពោះបងប្អូនកម្មករ និយោជិត ដែលបានឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនាពេលកន្លងទៅ។
កន្លងទៅនេះក្រសួងសុខាភិបាល និងក្រសួងការងារ បានជូនដំណឹងជាបន្តបន្ទាប់ពីវិធានការនានា ដើម្បីទប់ស្កាត់មិនឲ្យមានការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩។






