បើតាមក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២១ នេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មី ក្នុងថ្ងៃ០៦ ខែឧសភា ឆ្នាំ២០២១ មានចំនួន ៥៥៨នាក់ ក្នុងនោះមាន ១ករណី ជាអ្នកដំណើរឆ្លងចូលពីបរទេស និង ៥៥៧ទៀត ជាករណីឆ្លងក្នុងសហគមន៍ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ និងជាសះស្បើយ ៤១នាក់ និងស្លាប់(គ្មាន)។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកម៉ោង៧ និង០០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺ
កូវីដសរុបចំនួន ១៨,១៧៩នាក់ ជាសះស្បើយសរុបចំនួន ៦,៨៨៤នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ១១,២៩៥នាក់ ហើយករណីស្លាប់ ១១៤នាក់៕






