ក្រសួងសុខាភិបាល បានឲ្យដឹងថា ហ្វេសប៊ុកឈ្មោះ Manwell កំពុងផ្សព្វផ្សាយលក់ផលិត ផលគ្រឿងសម្អាងមួយចំនួនគ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាលគិតត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។
អនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធន កម្មច្បាប់ ស្តីពីការគ្រប់គ្រង ឱសថ តម្រូវឱ្យរាល់ការចរាចរឱសថ ផលិត ផលបំប៉នសុខភាព និងគ្រឿងសម្អាងគ្រប់ប្រភេទក្នុងព្រះ រាជាណាចក្រកម្ពុជាត្រូវមានលេខទិដ្ឋាការ ឬបញ្ចិកា ឬប្រវេទ ន៍ពីក្រសួងសុខាភិបាល ហើយរាល់ការផ្សព្វផ្សាយផលិត ផលទាំងនេះត្រូវមានការអនុញ្ញាតពីក្រសួងសុខាភិបាល ។
ដើម្បីជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខា ភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលគ្រឿងសម្អាង គ្មានប្រវេទន៍ពីក្រសួង សុខាភិបាល ដែលកំពុងផ្សព្វផ្សាយលក់តាមគណនីហ្វេសប៊ុកឈ្មោះ Marwell និងគណនី ដទៃទៀតពីព្រោះផលិតផលទាំងនេះពុំអាចធានាបាននូវប្រសិទ្ធិភាព គុណភាព និងសុវត្តិភាពបានឡើយ ។
ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Marwall ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងគ្មានប្រវេទន៍ពីក្រសួងសុខាភិបាលទៅតាមច្បាប់ស្តីពីច្បាប់វិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន៕






